ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិថៃ៥នាក់ ​ពាក់ព័ន្ធបទល្មើសលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់ត្រូវកម្លាំងជំនាញប្រគល់ជូនសមត្ថកិច្ចថៃ

5 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ជនជាតិ​ថៃ​៥​នាក់ ដែល​ពាក់ព័ន្ធ​បទល្មើស​លួច​ឆ្លង​ដែន និង​ស្នាក់​នៅ​ដោយ​ខុសច្បាប់​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ជូន​សមត្ថកិច្ច​ថៃ កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥ តាម​ច្រក​ទ្វារ​អន្តរាយ​ជាតិ​ប៉ោយ​ប៉ែ​ត ។…

បន្ទាយ​មាន​ជ័យ ៖ ជនជាតិ​ថៃ​៥​នាក់ ដែល​ពាក់ព័ន្ធ​បទល្មើស​លួច​ឆ្លង​ដែន និង​ស្នាក់​នៅ​ដោយ​ខុសច្បាប់​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ជូន​សមត្ថកិច្ច​ថៃ កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥ តាម​ច្រក​ទ្វារ​អន្តរាយ​ជាតិ​ប៉ោយ​ប៉ែ​ត ។

លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖ កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សហការ​ជាមួយ​កម្លាំង​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ប្រគល់​ជនជាតិ​ថៃ ចំនួន​៥​នាក់ ទៅ​អោយ​កម្លាំង​សមត្ថកិច្ច​ថៃ​មក​ទទួលយក​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ៖ ជនជាតិ​ថៃ​៥​នាក់ ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​កម្ពុជា គឺ​កម្លាំង​ការិយាល័យ​អនុវត្តន៍​នីតិវិធី និង​គ្រប់គ្រង​កន្លែង​ត្រៀម​បណ្តេញចេញ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ ចំនួន​៥​នាក់ ដែល​ពាក់ព័ន្ធ​បទល្មើស​លួច​ឆ្លង​ដែន​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​ឧត្ត​សេនីយ៍​ត្រី អ៊ី ចំរើន បាន​បញ្ជាក់​ថា ៖ ការ​បណ្តេញ​ជនជាតិ​ថៃ ចេញពី​កម្ពុជា ក្រោយ​ពាក់ព័ន្ធ​បទល្មើស​នៅ​កម្ពុជា ត្រូវ​បាន​ប្រគល់​អោយ​សមត្ថកិច្ច​ថៃ​មក​ទទួល​ជា​ច្រើន​ករណី​មក​ហើយ ហើយ​កម្លាំង​ការិយាល័យ​អនុវត្តន៍​នីតិវិធី និង​គ្រប់គ្រង​កន្លែង​ត្រៀម​បណ្តេញចេញ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​បន្ត​ស្រាវជ្រាវ​បង្ក្រាប​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ