រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាថាទៅយកសង្សារ២នាក់ទៀតនៅផ្លូវវេងស្រេង ស្រាប់តែក្រុមក្មេងទំនើងយកដាវដេញកាប់ព្រមទាំងយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះផ្អើលពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤នឹង៤០នាទីទៀបភ្លឺថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៥ នៅចំណុចម៉ាតសេះមាស សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានពីជនរងគ្រោះ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានខ្ចីម៉ូតូមិត្តភ័ក្ដិ នៅបន្ទប់ជួលឈូកវ៉ា១ដើម្បីទៅយកសង្សារ ធ្វើការហាងហាងស្រាក្រឡុក នៅផ្លូវវេងស្រេង ក៏ស្រាប់តែមានក្មេងទំនើងមួយក្រុម ជិះម៉ូតូ៣គ្រឿង មានគ្នា៨នាក់ បានយកដាវកាប់ទៅលើជនរងគ្រោះ ម្នាក់ត្រូវមួយដាវនឹងម្នាក់ទៀតត្រូវបានបក្សពួកយកមួកសុវត្ថិភាពវាយ បណ្តាលឲ្យភ័យរត់ ចំណែកក្រុមក្មេងទំនើងខាងលើកាប់ម៉ូតូជនរងគ្រោះបន្ថែមទៀតបណ្តាលឲ្យរងការខូចខាត និងបានប្រើពាក្យសំដីថា ពួកអែងចង់វាយប្អូនៗអញមែន ហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុ បានបន្តទៀតថាក្រុមក្មេងទំនើងខាងលើ តែងតែមកផ្តុំគ្នានៅម្តុំផ្សារខេម៉ល ផ្លូវវេងស្រេង ជាញឹកញាប់ផងដែរ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានឌុបគ្នាទាំង៤នាក់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ ដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនបង្កខាងលើមកផ្តល់ផ្តន្ទាទោសតាមច្បាប់ ៕




ចែករំលែកព័តមាននេះ