ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះធម្មជាតិរន្ទះបា.ញ់ ឆ.ក់យកជីវិ.តក្មេងស្រីម្នាក់ និងរបួ.សធ្ងន់ស្រាល២នាក់

5 ម៉ោង មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មានករណីរន្ទះបាញ់បណ្តាលឱ្យស្លាប់ក្មេងស្រីម្នាក់ ចំណែកក្មេងស្រី២នាក់ទៀតរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះបាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៥​​ល្ងាច​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ពក​សាមគ្គី ឃុំ​មាន​ឫទ្ធិ…

ខេត្តកំពង់ធំ ៖ មានករណីរន្ទះបាញ់បណ្តាលឱ្យស្លាប់ក្មេងស្រីម្នាក់ ចំណែកក្មេងស្រី២នាក់ទៀតរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះបាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៥​​ល្ងាច​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ពក​សាមគ្គី ឃុំ​មាន​ឫទ្ធិ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ។


យោង​តាម​ការ​អោយ​ដឹង​ពី​លោក​វរសេនីយ៍ទោ នួន គំនិត អធិការរង​នគរបាល​ស្រុក​សណ្តាន់ ទទួល​ផ្នែក​ព្រហ្មទណ្ឌ បានអោយ​ដឹង​ថា​! នៅ​ក្នុង​ករណី​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​ខាងលើ​នេះ​បាន​បណ្ដាល​ឲ្យ​​ក្មេងស្រីម្នាក់​ស្លាប់ និង​រង​របួសធ្ងន់​ស្រាល​ចំនួន​ពីរ​នាក់ រួម​មានៈ
១-​ឈ្មោះ ហឹ​ម បូ​នាថ ភេទ​ស្រី អាយុ​១៤​ឆ្នាំ (​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​) នាង​រស់នៅ​ភូមិ​អូរ​ពក​សាមគ្គី ឃុំ​មាន​រិ​ទ្ធ ទី​២-​ឈ្មោះ ណាត ដា​ណេ ភេទ​ស្រី រង​របួសស្រាល និង ទី​៣-​ឈ្មោះ យេ​ន គ​ន្ធា ភេទ​ស្រី រង​របួសធ្ងន់ ។

លោក​អធិការរង​បន្ត​ថា នៅ​មុន​ពេល​កើតហេតុៈ​កុមារី​រង​គ្រោះ​ខាងលើ​មាន​អាយុ​ប្រហាក់ប្រហែល​គ្នា ជា​សិស្ស​រៀន​នៅ​សាលា​វិទ្យាល័យ​វង្ស​មាន​រិ​ទ្ធ ស្ថិត​នៅ​ក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ បាន​នាំ​គ្នា​ទៅ​រៀន​គួរ​នៅផ្ទះ​លោកគ្រូ​ឈ្មោះ លេង ណា​ឡែ​ន ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ មុខរបរ​គ្រូបង្រៀន នឹង​ប្រពន្ធ​ឈ្មោះ ម៉ា​ន់ សារី អាយុ​៣៥​ឆ្នាំ​មុខរបរ​ជា​គ្រូបង្រៀន​ដូច​គ្នា ខណៈ​ជន​រង​គ្រោះ​កំពុង​តែ​លេង​នៅ​ក្រោម​ដើម​ស្វាយចន្ទី គាប់​ជួន​ផ្ទៃមេឃ​ខ្មៅ​រកកល់​ចង់​ភ្លៀង​ផង​នោះ​ស្រាប់តែ​គេ​ឃើញ​ភ្នែក​បន្ទោ​ល​ឆ្វាច​ឡើង រន្ទះ​ក៏​ចាប់ផ្តើម​បាញ់​ចំ​កញ្ចក់​ម៉ូតូ​របស់​កូនសិស្ស​ប្រុស​ម្នាក់​ឈ្មោះ ហន លី​ហ៊​ង រស់នៅ​ភូមិ​សំ​អោ​ង ឃុំ​មាន​រិ​ទ្ធ បណ្តាល​អោយ​ចំ​ជន​រង​គ្រោះ​ដែល​ជា​ក្មេង​ស្រី​ខាងលើ​ទាំង​បី​នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន និង​នៅ​ម​ណ្ឌុ​ល​សុខភាព​ស្រុក​សណ្តាន់ ចំណែក​អ្នក​ស្លាប់​សមត្ថកិច្ច​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សមត្ថកិច្ច​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ធម្មជាតិ​ខាងលើ​នេះ ក៏​ជា​ការ​ជូនតំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​អោយ​បាន​ជ្រាប​ថា​!​នៅ​ពេល​ណា​ដែល​ផ្ទៃមេឃ​ខ្មៅ​រកកល់​ចង់​ភ្លៀង​លាយឡំ ផ្គរ ខ្យល់​កន្ត្រាក់​នឹង​រន្ទះ​ផង​នោះ សូម​បងប្អូន​ប្រញាប់រ​ត់ទៅ​រក​កន្លែង​ណា​ដែល​មាន​សុវត្ថិភាព​អោយ​បាន​លឿន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ដូច​ជា​រត់​ចូល​ជ្រក​ក្នុង​រោង ឬ​ក៏​ផ្ទះ​ជាដើម ។ល។ ដោយ​មិន​ត្រូវ​នៅ​ជិត​បង្គោល​ខ្សែរ​ភ្លើង ឬ​នៅ​ជ្រក​ក្រោម​ដើមឈើ​នោះ​ឡើយ ដូច​ជា​ករណី​ខាងលើ​នេះនោះ​ទេ​ដែល​ជា​ហេតុ​នាំ​អោយ​មាន​គ្រោះ​ជាយ​ត្ថា​ហេតុ​កើតឡើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ