ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការសម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​ឈ្មោះ ហ៊ុន ហេង ដោយ​ចោទប្រកាន់​ពី​បទ​បើកបរ​បុក​មនុស្ស​ស្លា​.​ប់ និង​របួស

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ តុលាការ បាន​សម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​ឈ្មោះ ហ៊ុន ហេង ហើយពី​បទ បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​របួស និង​ស្លាប់​អ្នក​ដទៃ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ…

រាជធានី​ភ្នំពេញ ៖ តុលាការ បាន​សម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​ឈ្មោះ ហ៊ុន ហេង ហើយពី​បទ បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​របួស និង​ស្លាប់​អ្នក​ដទៃ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ ។

សេចក្តី​ប្រកាស​ព័​ត៌​មា​នោះ និយាយ​ថា ក្រោយ​ពី​បាន​សាកសួរ និង​ពិនិត្យ​ភស្តុ​តាង តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​ឈ្មោះ ហ៊ុន ហេង ជា នគរបាល​ជាតិ ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​អោយរ​បួស និង​ស្លា​.​ប់​អ្នក​ដទៃ តាម​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។

កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា លោក ហ៊ុន ហេង បាន​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​បាន​បុក​រះ​ពីក្រោយ យានយន្ត​ចំនួន​៥​គ្រឿង បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់ និង​របួស ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន ។

ករណី​នេះ​បាន​ធ្វើ​អោយ​មានការ​តាមដាន​ខ្លាំង ហើយ​នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ថា ត្រូវ​ចាត់ការ​ទៅ​តាម​ច្បាប់ អោយ​បាន​ម៉ឺងម៉ាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ