ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​បេះដូង និងដា.ច់​សរសៃឈា.ម​ខួរក្បា.ល​សម្លា.ប់​​មនុស្ស​វ័យ​កណ្តាល​កាន់តែ​ច្រើន​នៅ​កម្ពុជា

5 ម៉ោង មុន

ជំងឺ​បេះដូង និង ជំងឺ​ដាច់​សរសៃឈាម គឺជា​ជំងឺ​ពីរ​ប្រភេទ​ក​ក្នុង​ចំណោម​ជំងឺមិនឆ្លង បាន​សម្លាប់​មនុស្ស​វ័យ​កណ្តាល​ជា​ច្រើន​នៅ​កម្ពុជា​យើង ដោយ​តម្រូវ​អោយ​យើង​គ្រប់​គ្នា​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ចាប់តាំងពី​ក្មេង​ទៅ​។ ក្រសួងសុខាភិបាល​ក៏​ទទួលស្គាល់​ពី​គ្រោះថ្នាក់​និង​កំណើន​ស្លាប់​ដោយសារ​ជំងឺ​នេះ​ផង​ដែរ​។ កន្លង​មក​មាន​របាយការណ៍​ថា ៦៤%​នៃ​ការ​ស្លាប់​របស់​ប្រជាជន​កម្ពុជា គឺ​បណ្ដាល​ពី​ជំងឺមិនឆ្លង…

ជំងឺ​បេះដូង និង ជំងឺ​ដាច់​សរសៃឈាម គឺជា​ជំងឺ​ពីរ​ប្រភេទ​ក​ក្នុង​ចំណោម​ជំងឺមិនឆ្លង បាន​សម្លាប់​មនុស្ស​វ័យ​កណ្តាល​ជា​ច្រើន​នៅ​កម្ពុជា​យើង ដោយ​តម្រូវ​អោយ​យើង​គ្រប់​គ្នា​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ចាប់តាំងពី​ក្មេង​ទៅ​។

ក្រសួងសុខាភិបាល​ក៏​ទទួលស្គាល់​ពី​គ្រោះថ្នាក់​និង​កំណើន​ស្លាប់​ដោយសារ​ជំងឺ​នេះ​ផង​ដែរ​។

កន្លង​មក​មាន​របាយការណ៍​ថា ៦៤%​នៃ​ការ​ស្លាប់​របស់​ប្រជាជន​កម្ពុជា គឺ​បណ្ដាល​ពី​ជំងឺមិនឆ្លង ក្នុង​នោះ​មាន​ជំងឺ​បេះដូង និង ជំងឺ​ដាច់​សរសៃឈាម​នេះ មាន​អត្រា​ស្លាប់​ខ្ពស់​ជាងគេ គឺ​ប្រមាណ​ជា​២៤​ភាគរយ ។

ចំណែក អង្គការ​សុខភាព​ពិភពលោក​វិញ​បានអោយ​ដឹង​ថា ជំងឺ​ទាំង​ពីរ​នេះ​គឺជា​ឃាតក​ដ៏​ចម្បង​បំផុត​របស់​ពិភពលោក​ដោយ​វា​បាន​រួមចំណែក​ដល់​ការ​ស្លាប់​របស់​មនុស្ស​ដល់​ទៅ​១៣​ភាគរយ ពោល​គឺ​មាន​ចំនួន​ដល់​ទៅ ៩ លាន​នាក់ ។

រឿង​នេះ​ជា​រឿង​ធ្ងន់ធ្ងរ​មួយ​ដែល​ចាំបាច់​គ្រប់​គ្នា​យកចិត្តទុកដាក់​ថែទាំ​សុខភាព តាម​រយ​: ការ​បរិភោគ​អាហារ​មាន​សុខភាព ការ​ហាត់ប្រាណ និង វិធានការ​ថែទាំ​សុខភាព​ផ្សេង​ៗ​ទៀត​។

ទន្ទឹម​នោះ វា​ក៏​ចាំបាច់​លើកកម្ពស់​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​ជំងឺ​នេះ និង វិធី​បង្ការ ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ