ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណីឆេះ​ផ្ទះ​បិទ​ស្តុ​ត​ឡាន​និង​ម៉ូតូ​ នៅ​ភូមិគោក​ឃ្លាង ​យ៉ាង​សន្ធោសន្ធៅ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​បិត​ស្គុ​ត​ឡាន​និង​ម៉ូតូ​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ខ​ណះ​ពេល​ដែល​ម្ចាស់​ចាក់សោ​បិត​ទ្វារ​ទុក​ចោល​។ អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ទី​១៨​ខែឧសភា​ឆ្នាំ​២០២៥​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ផ្ទះ​បិត​ស្គុ​ត​ឡាន​និង​ម៉ូតូ​ខាងលើ​បាន​ចាក់សោ​ទុក​ចោល…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​បិត​ស្គុ​ត​ឡាន​និង​ម៉ូតូ​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ខ​ណះ​ពេល​ដែល​ម្ចាស់​ចាក់សោ​បិត​ទ្វារ​ទុក​ចោល​។

អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ទី​១៨​ខែឧសភា​ឆ្នាំ​២០២៥​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ផ្ទះ​បិត​ស្គុ​ត​ឡាន​និង​ម៉ូតូ​ខាងលើ​បាន​ចាក់សោ​ទុក​ចោល ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​ផ្សែងហុយ​ទ្រលោម​និង​មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​និង​ម្ចាស់ផ្ទះ​ជួល​នាំ​គ្នា​ទំ​លុះ​ទ្វារ​យក​បំពង់​បាញ់​ពន្លត់​និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល់​ធ្ងន់ធ្ងរ​ឡើយ​។

តាម​ម្ចាស់ផ្ទះ​ជួល​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ភ្លើង​បាន​ដាច់​។​លុះ​មុន​ពេល​កើត​ហើយ​ស្រាប់តែ​ភ្លើង​បាន​ឆេះ​វិញ​បាន​ប្រមាណ​ជា​១០ នាទី​ស្រាប់តែ​ឃើញ​ផ្សែងហុយ​ចេញពី​ខាងក្រោម​ផ្ទះ​ដែល​គាត់​ជួល​អោយ​គេ​បិត​ស្គុ​ត​ឡាន​ម៉ូតូ​ក៍​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​។

តាម​នគរបាល​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ​និង​ស​ង្គោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។

តាម​នគរបាល​អោយ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​បណ្តាល​អោយ​សម្ភា​រះ​មួយ​ចំនួន​បាន​រង​ការ​ខូចខាត​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ឡើយ​។​អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ