សម័យនេះ មនុស្សចាស់ធ្វើបុណ្យស.ពជូនដំណើរក្មេងៗ ពោល គឺឪពុកម្តាយធ្វើបុណ្យស.ពឲ្យកូនមានជាហូរហែ ដោយសារតែការធ្វសប្រហែសនូវជំងពីរប្រភេទដែលវាអាចយកអាយុជីវិតមនុស្សត្រឹមតែមួយពព្រិចភ្នែក ដោយមិនដឹងខ្លួន ។ នៅលើបណ្តាញសង្គមរាល់ថ្ងៃ មានការជូនដំណឹងអំពីបុណ្យស.ព និងបុណ្យ៧ថ្ងៃជាបន្តបន្ទាប់…
សម័យនេះ មនុស្សចាស់ធ្វើបុណ្យស.ពជូនដំណើរក្មេងៗ ពោល គឺឪពុកម្តាយធ្វើបុណ្យស.ពឲ្យកូនមានជាហូរហែ ដោយសារតែការធ្វសប្រហែសនូវជំងពីរប្រភេទដែលវាអាចយកអាយុជីវិតមនុស្សត្រឹមតែមួយពព្រិចភ្នែក ដោយមិនដឹងខ្លួន ។
នៅលើបណ្តាញសង្គមរាល់ថ្ងៃ មានការជូនដំណឹងអំពីបុណ្យស.ព និងបុណ្យ៧ថ្ងៃជាបន្តបន្ទាប់ ហើយអ្វីដែលរន្ធត់ និងសោកសង្រេងបំផុតនោះ គឺឪពុកម្តាយធ្វើបុណ្យស.ពឲ្យកូន ដែលពួកគេទាំងនោះបានបាត់បង់ជីវិតនៅក្នុងវ័យមួយពោរពេញដោយថាមពលការងារ និងជាវ័យដែលកំពុងតែផ្តល់ក្តីសង្ឃឹមដល់គ្រួសារ ។
ការធ្វើបុណ្យស.ពជូនដំណើរកូនៗដោយឪពុកម្តាយដោយសារតែគ្រោះថ្នាក់ចរចារណ៍ ឬឧបទ្ទវហេតុផ្សេងៗ វា គឺជារឿងមួយដែលគ្មាននរណាអាចនឹងស្មានដល់ ។ ប៉ុន្តែការដែលមានសមាជិកណាម្នាក់បាត់បង់ជីវិតដោយសារតែជំងឺ គឺជារឿងយើងអាចបង្ការ និងការពារបានឲ្យតែយើងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នថែរក្សាសុខភាព និងដាក់កម្រិតនៅក្នុងការហូបចុក ។
តាមរបាយការណ៍មួយរបស់អង្គការសុខភាពពិភពលោក ដែលបានផ្សព្វផ្សាយ កាលពីខែសីហា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះនៅលើពិភពលោកមានជំងឺគ្រោះថ្នាក់ប្រហែលជា១០ដែលសម្លា.ប់មនុស្សច្រើនជាងគេ នៅក្នុងនោះកំពូលជំងឺដែលសម្លា.ប់មនុស្សផុយបំផុត គឺមាន៣ ។
តាមឯកសារដដែលជំងឺទាំងនេះ គឺមានជំងឺពាក់ព័ន្ធនឹងបេះដូង ជំងឺកូវីដ១៩ និងជំងឺដាច់សរសៃឈា.ម ដែលយើងស្គាល់ និងនិយាយទូទៅថា ស្ត្រូក (Stroke) ។ ពាក់ព័ន្ធនឹងកូវីដ១៩ សម្រាប់កម្ពុជាយើងវាមិនមែនជាចំណោទទេ ។ មកដល់ពេលនេះ វាក៏លែងមានសេចក្តីរាយការណ៍អំពីករណីស្លា.ប់ថ្មីដោយសារតែមេរោគនេះទៀតឡើយ ។ ប៉ុន្តែជំងឺទាក់ទងនឹងបេះដូង និងស្ត្រូក នេះគឺមានច្រើនណាស់ ។
លោក សឿ ចំណាន ជាប្រជាពលរដ្ឋវ័យ៥២ឆ្នាំមួយរូប បាននិយាយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ថា តែមួយសប្តាហ៍ពេលលេងហ្វេសបុក លោកបានឃើញ និងទទួលព័ត៌មានពីមិត្តៗដែលគេចែករំលែកនៅលើបណ្តាញសង្គមយ៉ាងហោចណាស់៤ នាក់ទៅហើយ ពួកគេ គឺសុទ្ធតែក្មេងៗវ័យដែលមានអាយុចន្លោះពី ៣០ទៅ ៤០ ឆ្នាំនេះឯង ។ លោកបានបញ្ជាក់ថា «តាមដែលគេចែករំលែកហេតុផលនៃការស្លា.ប់របស់ពួកគេ គឺគាំងបេះដូង និងស្ត្រូកនេះឯង ហើយសំខាន់អ្នកដែលស្លា.ប់ក៏មានដល់ថ្នាក់វេជ្ជបណ្ឌិតផងដែរ» ។
ដោយឡែក លោក ខឿន កក្កដា ដែលមានវ័យ៥១ឆ្នាំ បានឲ្យដឹងថា កាលពីសប្តាហ៍មុនលោកទើបតែចូលរួមបុណ្យស.ពកូនគេម្នាក់ដែលទទួលមរណៈភាពនៅអាយុ៣៦ឆ្នាំប៉ុណ្ណោះ ។ លោកបានបញ្ជាក់ថា«ក្មេងៗឥឡូវទៅមុនចាស់ច្រើនណាស់ ដោយសារតែអាពួកជំងឺបេះដូង និងដាច់សរសៃឈា.មនេះឯង» ។
មកដល់ពេលនេះ ជំងឺបេះដូង និងជំងឺដាច់សរសៃឈា.មនេះ គឺជាជំងឺពីរប្រភេទដែលត្រូវបានគេចាត់ថ្នាក់ថា ជាជំងឺមិនឆ្លង ហើយជាជំងឺដែលសូម្បីតែក្រសួងសុខាភិបាលក៏ទទួលស្គាល់ពីគ្រោះថ្នាក់ និងកំណើនរបស់វាផងដែរ ។
កន្លងមកមានរបាយការណ៍ថា ៦៤%នៃការស្លា.ប់របស់ប្រជាជនកម្ពុជា គឺបណ្ដាលពីជំងឺមិនឆ្លង ក្នុងនោះមានជំងឺបេះដូង និងជំងឺដាច់សរសៃឈាមនេះ មានអត្រាស្លា.ប់ខ្ពស់ជាងគេ គឺប្រមាណជា២៤ភាគរយ ។ ដោយឡែក តាមអង្គការសុខភាពពិភពលោកវិញ ជំងឺទាំងពីរនេះ គឺជាឃាត.ករដ៏ចម្បងបំផុតរបស់ពិភពលោក ដោយវាបានរួមចំណែកដល់ការស្លា.ប់របស់មនុស្សដល់ទៅ១៣ភាគរយ ពោល គឺមានចំនួនដល់ទៅ ៩លាននាក់ ៕
ចែករំលែកព័តមាននេះ