ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​​សងគុណ​ម្ដាយ​មួយ​ដំបង​ចំ​កញ្ចឹង.ក ដាច់ខ្យ.ល់​ស្លា.ប់​ក្នុង​ផ្ទះបាយ.​យ៉ា.ង​.រ.ន្ធ.ត់

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា មាន​សតិ​មិន​គ្រប់ទឹក បូក​ផ្សំ​និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ជា​ប្រចាំ​ផង ស្ទើរ​ក្លាយជា​មនុស្ស ​«​ឆ្កួត​» នៅ​សុខ​ៗ​ក៏​នឹកឃើញ​ស្ទុះ​ទៅ​ទាញ​ដំបង ដើរទៅ​សំពង​ក្បាល​ម្ដាយ​ដែល​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះបាយ បណ្ដាល​ឲ្យ​គាត់​ដួល​ប្រកាច់​ដាច់ខ្យល់​ស្លាប់​យ៉ាង​អាណោច​អ​ធ័ម…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា មាន​សតិ​មិន​គ្រប់ទឹក បូក​ផ្សំ​និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ជា​ប្រចាំ​ផង ស្ទើរ​ក្លាយជា​មនុស្ស ​«​ឆ្កួត​» នៅ​សុខ​ៗ​ក៏​នឹកឃើញ​ស្ទុះ​ទៅ​ទាញ​ដំបង
ដើរទៅ​សំពង​ក្បាល​ម្ដាយ​ដែល​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះបាយ បណ្ដាល​ឲ្យ​គាត់​ដួល​ប្រកាច់​ដាច់ខ្យល់​ស្លាប់​យ៉ាង​អាណោច​អ​ធ័ម កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី ១៦ ឧសភា នៅ​ចំណុច​ភូមិ​ព្រៃ​អម្ពាន់ ឃុំ​ស្ដុក​ប្រវឹក ស្រុក​រុក្ខ​គិរី តែ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ដែរ នៅ​ពេល​ជន​តិរច្ឆាន​នេះ​ព្យាយាម​រត់គេច​ខ្លួន​។

មន្ត្រី​កង​រាជ​អា​ជ​អាវុធហត្ថបាន​ឲ្យ​ដឹង​ថា កូនប្រុស​មហា​ចង្រៃ​នេះ ​ឈ្មោះ គង់ គួ​ន អាយុ​៣៧​ឆ្នាំ រីឯ​ម្ដាយ​ដែល​ស្លាប់​ឈ្មោះ ភឹ​ម ផ​ន អាយុ​៧៥​ឆ្នាំ រស់នៅ​ចំណុច​កើត​ហេ​តុ។ ពុំ​មាន​ប្រភព​ជាក់លាក់​ទេ អំពី​អំពើ​«​ឃាតកម្ម​»​ដែល​បង្ក​ឡើង​ដោយ​ជន​ឡប់សតិ​វាយ​សម្លាប់​ម្ដាយ​របស់​ខ្លួន​ខាងលើ​នេះ​។

ប៉ុន្តែ​បើ​តាម​ព័​ត៌មាន​បឋម​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​តាំងពី​កំណើត តែ​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ជន​នេះ​ មាន​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​ផង ជាមួយ​ប្អូនប្រុស​របស់​ខ្លួន​ម្នាក់​ទៀត​។ ស្រប​ពេល​ដែល​ជន​នេះ បែក​ថ្នាំ​ដល់​កំរិត​បង្ករឿង​មិន​ឈប់​ជាមួយ​ម្ដាយ​ខ្លួន​។

ពេល​ខ្លួន​បញ្ចេ​ក​ចរិត​ដូច​មនុស្ស​«​ឆ្គួ​ត​» ពេល​ខ្លះ​មាន​ចរិត​ដូច​មនុស្ស​បែក​ថ្នាំ សូ​ម្បី​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន នាំ​យក​ទៅ​សួរនាំ ក៏​ជន​នេះ​ផ្ដល់​ចម្លើយ​ប្រៀប​ដូច​ជា​មនុស្ស​ឆ្កួត ឬ វិកលចរិត​» ដែរ​។ ពោល និយាយ​លែង​ដឹង​ខុស​ត្រូវ​ទៅ​ហើយ​។ ចំពោះ​ការ​ឈាន​ដល់​ការ​ទាញ​ដំបង​ទៅ​បាយ​សម្លាប់​ម្ដាយ​វិញ បើ​តាម​សម្ថ​កិច្ច ដែល​បាន​ធ្វើការ​ស្រាវជ្រាវ និងអ្នក​ភូមិ​បាន​បំភ្លឺ​ប្រហាក់ប្រហែល​គ្នា​ថា «​មុន​ពេល​កើតហេតុ ពុំ​មានរឿង​អ្វី​កើតឡើង​ទេ រវាង​កូន​ឡប់សតិ ជាមួយ​ម្ដាយ​»​។

សមត្ថកិច្ច​បាន​ប្រាប់​ថា តាម​ចម្លើយ​មួយ​ដង មួយ​កាល ដែល​ជន​ដៃដល់​នេះ​បាន​និយាយ គឺខ្លួន​ស្ទុះ​ទៅ​ទាញ​ដំបង​វាយ​សម្លាប់​ម្ដាយ តាម​ការ​នឹកឃើញ​ប៉ុណ្ណោះ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​ដែល​ត្រូវ​កូនប្រុស​តិរច្ឆាន​ទាញ​ដំបង​ទៅ​វាយ​គាត់ គឺស្ត្រី​ជា​ម្ដាយ​រូប​នេះ​កំពុង​មិនដឹង​ខ្លួន​នៅ​ក្នុង​ផ្ទះបាយ​។ គាត់​ត្រូវ​ចំ​កញ្ចឹងករ​មួយ​ដំបង​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​ប្រកាច់​ស្លាប់​នៅ​លើ​ដី​យ៉ាង​អាណោច​អ​ធ​ម៏​បំផុត​។

ដោយឡែក កូនប្រុស​តិរច្ឆាន​នេះ បាន​ព្យាយាម​រត់​គរ​ច​ខ្លួន ក្រោយ​សម្លាប់​អ្នក​មានគុណ តែ​បន្តិច​ក្រោយមក​ក៏​ត្រូវ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក​រុក្ខ​គិរី ដេញ​តាម​រហូត​ចាប់ខ្លួន​បាន​។ គ្រោ​យ​ពី​ចាប់ខ្លួន​បាន​នាំ​យក​មក​សួរនាំ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​នេះ​ត្រូវ​ជាប់​ខ្នោះដៃ​ក្រពាត់​ទៅ​ក្រោយ​។ ជន​នេះ​ មិន​និយាយ​អ្វី​ទាំងអស់ បង្ហាញ​សកម្ម​ភព​ដូច​ជា​មនុស្ស​«​ឆ្កួត ឬ បែក​ថ្នាំ​» ដល់​កំរិត​មែន​។ ពេល​នេះ សមត្ថកិច្ច​កំពុង​ព្យាយាម​សួរនាំ ក្រែង​ទ​ទូល​បាន​ចម្លើយ​ល្អ​ខ្លះ ដែល​អាច​
យក​ជា​ការ​បាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ