ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ជនជាតិ​ចិន​ម្នាក់ ​ផ្ទុះអាវុធ​​២​គ្រាប់ ខឹង​សន្តិសុខ​ហាម​មិន​ឲ្យ​ជក់បារី ប្រឈម​ជាប់គុក​ពី​៦​ខែ ​ទៅ​២ឆ្នាំ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៥នេះ…

រាជធានី​ភ្នំពេញ​ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៥នេះ បាន​ឲ្យ​ដឹង​ថា ករណី​ជនជាតិ​ចិន​ម្នាក់ ​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់ ខឹង​សន្តិសុខ​ហាម​មិន​ឲ្យ​ជក់បារី ត្រូវ​បាន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​ឈ្មោះ លី ជែ​ម៉ុង ភេទ​ប្រុស ពី​បទ​.​កាន់កាប់ប្រើប្រាស់ លក់ទិញ នូវ​អាវុធ​គ្រឿងផ្ទុះ​ ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា​២០ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ។

យោង​តាម​មាត្រា ២០ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ជន​ណា​ ដែល​បំពាក់​ដាក់​តាម​ខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ​ឲ្យ​ខ្ចី ផ្ទេរ ចែកចាយ ជួល កែ​ច្នៃ​តម្លើង ជួសជុល នូវ​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការ​អនុញ្ញាត ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ដល់ ២​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៥០ ម៉ឺន​ដល់​២ លាន​រៀល ដោយ​ពុំ​ទាន់​គិត​ពី​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត ។

សូម​ជម្រាប​ថា ៖ បុរស​ជនជាតិ​ចិន​ខាងលើ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧ មក​រា ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ផ្ទុះអាវុធ​ចំនួន​០២​គ្រាប់ ដោយ​បា ញ់​គំរាម​សន្តិសុខ ដែល​ហាម​មិន​ឲ្យ​ជក់បារី​ពេល​ចូល​ក្នុង​ភោ​ជនី យ​ដ្ឋា​ន​ផឹកស៊ី ។

ហេតុការណ៍​នោះ​ បង្ក​ឡើង​កាលពី​វេលា​ម៉ោង​២ និង​៥០នាទី រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​មុខ​ហាង​ចិន ​មួយ​កន្លែង​យីហោ (​ផ្ទះបាយ ជៀ ស៊ាំ​ង​) ស្ថិត​នៅ​ផ្លូវ​២៣២ កែង​១១១ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧ មក​រា រាជធានី​ភ្នំពេញ ។

ជន​បង្ក​មានឈ្មោះ លី​  ជែ​ម៉ុង ភេទ​ប្រុស​អាយុ​៣៤ ឆ្នាំ មុខរបរ ជា​បុគ្គលិក ហួយ​វ័ន​ផេ និង​ស្នាក់​នៅ​បន្ទប់​លេខ​៥០៤ ជាន់​ទី​៥ អគារ​ហួយ​វ័ន​ផេ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧ មក​រា ។

តាម​សាក្សី​បុគ្គលិក​ហាង​លក់ដូរ​ខាងលើ​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនជាតិ​ចិន​ម្នាក់​នោះ ដក​បារី​ចេញពី​ហោ​ប៉ាវ ​រួច​ទាញ​ដែកកេះ​អុច​បម្រុង​ជក់ ប៉ុន្តែ​ឃើញ​ដូច្នោះ​ សន្តិសុខ​យាម​នៅ​ទីនោះ ក៏​បាន​ដើរទៅ​ហាម​មិន​ជក់បារី​ នៅ​ពេល​ចូល​ក្នុង​ភោជនីយដ្ឋាន ។ ភ្លាម​ៗ នោះ​បុរស​ជា​ជនជាតិ​ចិន​ ស្រាប់តែ​ទាញ​កាំភ្លើងខ្លី​ ចេញពី​ចង្កេះ បាញ់​ឡើង​លើ​ ចំនួន​០២​គ្រាប់ ​ជា​ការ​បាញ់​គំរាម​សន្តិសុខ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឈូឆរ ស្រប​ពេល​នោះ ​បុគ្គលិក​បម្រើ​ការងារ​នៅ​ហាង បាន​រាយការណ៍​ទៅ​សមត្ថ​កិច្ច​ឲ្យ​ចុះ​ជួញ​អន្ត​គម​ឃាត់ខ្លួន និង​ឃាត់ខ្លួន​ខ្មាន់កាំភ្លើង​យក​ទៅ​សាកសួរ ។
ជាក់ស្តែង​ សមត្ថ​កិច្ច​បាន​ដកហូត​សម្ភារៈ និង​វត្ថុ​តាង ​រួម​មាន ៖
-អាវុធ​ខ្លី​ម៉ាក GLOCK19 មួយ​ដើម
-គ្រាប់កាំភ្លើង​ចំនួន​០៨ គ្រាប់
-សំបក​គ្រាប់​ចំនួន​០២ គ្រាប់
-​ទូរសព្ទ​ដៃ​ម៉ាក​អាយ​ IPHONE 7 ពណ៌​ផ្កាឈូក ១​គ្រឿង
-ទូរសព្ទ​ដៃ​ម៉ាក IPHONE 15promax ពណ៌​ខ្មៅ ១​គ្រឿង ។

ជនសង្ស័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ខណ្ឌ​៧​មក​រា កសាង​សំណុំរឿងបញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ