ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលម្នាក់បើករថយន្តបុ.ករះ បណ្តាលឱ្យស្លា.ប់មនុស្សម្នាក់ រងរបួសធ្ងន់ស្រាលជាច្រើននាក់ នៅលើផ្លូវមហាវិថី ព្រះនរោត្តម

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយ​នគរបាល​ម្នាក់​បើករថយន្ត​បុ​.​ក​រះ​ម៉ូតូ​០២​គ្រឿង កង់​បី​ឥណ្ឌា​០២​គ្រឿង និង​រថយន្ត​ព្រូស​០១​គ្រឿង បណ្តាល​អោយ​មនុស្ស​ម្នាក់​ដេក​ស្លា​.​ប់ លើ​ថ្លុក​ឈា​.​ម និង​របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់ ។ ហេតុការណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ នាយ​នគរបាល​ម្នាក់​បើករថយន្ត​បុ​.​ក​រះ​ម៉ូតូ​០២​គ្រឿង កង់​បី​ឥណ្ឌា​០២​គ្រឿង និង​រថយន្ត​ព្រូស​០១​គ្រឿង បណ្តាល​អោយ​មនុស្ស​ម្នាក់​ដេក​ស្លា​.​ប់ លើ​ថ្លុក​ឈា​.​ម និង​របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់ ។

ហេតុការណ៍​នេះ បង្ក​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០២​រសៀល ថ្ងៃ​ទី ១៥ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវ ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ជន​បង្ក​មានឈ្មោះ ហ៊ុន ហេង មាន​ឋានន្តរសក្តិ​វរសេនីយ៍ឯក ជា​នាយការិយាល័យ​គណនេយ្យ ចំណុះ​ផែនការ​ងារ​ភស្តុ​ភារ និង​ហិរញ្ញវត្ថុ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា គេ​ឃើញ បុរស​មាន​វ័យ​ចំណាស់​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស 400h ព​ណ៍​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-2188 បើកបរ​ចុះ​ពីលើ​ស្ពាន​អាកាស​ក្បាលថ្នល់ ទិស​ដៅ​សំដៅ​ទៅ​វិមាន​ឯករាជ្យ ខណៈ​ពេល​បើករថយន្ត​ចុះ​ពីលើ​ស្ពាន​បាន​បន្តិច​រថយន្ត​ខាងលើ​បាន​រេ​ចង្កូត​ទៅ​បុ​.​ក​ម៉ូតូ​០២​គ្រឿង និង​រថយន្ត​ព្រូស បណ្តាល​អោយ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ហើយ​បង្ក​អោយ​មាន​មនុស្ស​រង​របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់ ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​រថយន្ត​បាន​បន្ត​ទៅ​បុ​.​ក​កង់​បី​ឥណ្ឌា​០២​គ្រឿង​ទៀត​ធ្វើ​អោយ​បុរស​ជា​អ្នក​បើក​កង់​បី​ស្លា​.​ប់​០១​នាក់ ភ្លាម​ៗ​បែកក្បាល​ហូរ​ឈា​.​ម​ពេញ​ផ្លូវ ។

ដោយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​បន្ត​ទៅ​បុ​.​ក​បង្គោល​ដែក​សម្រាប់​បាំង​ម៉ាស៊ីនភ្លើង​និង​ដើមឈើ​០១ ដើម ធ្វើ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ ទៅ​មុខ​លែង​រួច ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់​ជន​បង្ក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​សាកសួរ​ចាត់​តាម​នីតិវិធី ។ ចំណែកឯ​ស​.​ព ត្រូវ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ