ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​.​ហា​.​វ​.​ណាស់ បុ​.​ក​ឆេះ​ឡាន​៣​គ្រឿង​យ៉ាង​សន្ធោសន្ធៅ​លើ​មហាវិថី​ស៊ីជី​ពីង

18 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​រថយន្ត​ចំនួន​៣​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង​ជា​បន្តបន្ទាប់​នៅ​លើ​មហាវិថី​ស៊ីជី​ពីង រហូត​មានការ​ឆាបឆេះ​ទាំង​៣​គ្រឿង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ផ្អើល​ខ្លាំង​ដល់​អ្នកដំណើរ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចុះ​មក​អន្តរាគមន៍​បាញ់​ពន្លត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី ១៤…

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​រថយន្ត​ចំនួន​៣​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង​ជា​បន្តបន្ទាប់​នៅ​លើ​មហាវិថី​ស៊ីជី​ពីង រហូត​មានការ​ឆាបឆេះ​ទាំង​៣​គ្រឿង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ផ្អើល​ខ្លាំង​ដល់​អ្នកដំណើរ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចុះ​មក​អន្តរាគមន៍​បាញ់​ពន្លត់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី ១៤ ខែឧសភា​ឆ្នាំ ២០២៥ លើ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ គីឡូម៉ែត្រ ២១-២២ (​មហាវិថី​ស៊ីជី​ពីង​) ស្ថិត​ក្នុងភូមិ​អំពៅព្រៃ ឃុំ​ក​ណ្ដោ​ក ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បើ​តាម​ប្រភព​ព​ត៌​មាន​ពី​ប្រជាពលរដ្ឋ​ជុំវិញ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​វេលា​ម៉ោង​ប្រហែល​៤​និង​៣០​នាទី​ល្ងាច គេ​ឃើញ មាន​រថយន្ត ១​គ្រឿង​ម៉ាក lexus rx 470 ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2B-1887 បាន​ខូច​និង​ឈប់​ចត​លើ​ផ្លូវ​(​មិនឃើញ​ម្ចាស់​ទេ​)​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បន្ទាប់​មក​ក៏​មាន​រថយន្ត​ម៉ាក​ស្ដា​រិច ពណ៌​ស (​ឆេះ​ផ្លា​ក​លេខ​អស់​) មក​ជួយ​សណ្តោង​ចេញ ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា មក​ឈប់​ចត​ពីក្រោយ ដើម្បី​ជួសជុល​រថយន្ត​ខាង​មុខ ម៉ាក​Lexus Rex 470​នោះ ។

លុះដល់​ម៉ោង​៨​និង​៣០​នាទី​យប់ ក៏​មាន​រថយន្ត ១​គ្រឿង​ទៀត​ម៉ាក អាល់​ហ្វា​ត ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2BC-2558 បើកបរ​ដោយ​ឈ្មោះ ឡោ គឹ​ម​សឿ​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រកា​ទី​១ ឃុំ​រកា​ជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បើកបរ​ស្រប​ទិស​គ្នា មក​បុក​ពីក្រោយ​រថយន្ត​ស្តា​រិច​បន្ត​ទៀត ដែល​ជា​ហេតុ​បង្ករ​អោយ​មាន​អគ្គី​ភ័យ​ឆាបឆេះ​តែ​ម្ដង ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ករណី​នេះ​បណ្ដាល​មក​ពី​រថយន្ត​ម៉ាក​lexus rx470 ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2B-1887 ឈប់​ចត​លើ​គន្លង​ផ្លូវ​ល្បឿន​លឿន មិន​មាន​ដាក់​ភ្លើង រឺ សញ្ញា អោយ​បាន​ត្រឹមត្រូវ​ពេល​យប់​ងងឹត ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បង្ករ​ជា​គ្រោះថ្នាក់ ដោយ​អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​រថយន្ត​ទាំង​គ្រឿង តែ​ទោះបីជា​យ៉ាងណា​មិន​បណ្តាល​ឲ្យ​មា​នរណា​ម្នាក់ រង​របួស​អ្វី​នោះ​ទេ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៣​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ