ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ​៖​ជន​ណា​ប្រើប្រាស់​យានយន្ត​ដោយ​គ្មាន​បណ្ណ​សម្គាល់​រថយន្ត ឬ​គ្មាន​ផ្លា​ក​លេខ​សម្គាល់​រថយន្ត​ត្រូវ​ពិន័យ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ជន​ណា​ប្រើប្រាស់​យានយន្ត​ដោយ​គ្មាន​បណ្ណ​សម្គាល់​រថយន្ត ឬ​គ្មាន​ផ្លា​ក​លេខ​សម្គាល់​រថយន្ត ត្រូវ​ពិន័យ​អន្តរការណ៍ ។ ក្រសួង​សាធារណការ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ជន​ណា​ប្រើប្រាស់​យានយន្ត​ដោយ​គ្មាន​បណ្ណ​សម្គាល់​រថយន្ត ឬ​គ្មាន​ផ្លា​ក​លេខ​សម្គាល់​រថយន្ត ត្រូវ​ពិន័យ​អន្តរការណ៍ ។

ក្រសួង​សាធារណការ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ «​យោង​ តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក មាត្រ​៨២​ថ្មី បាន​ចែង​ថា​៖ ជន​ណា​ប្រើប្រាស់​យានយន្ត​ដោយ​គ្មាន​បណ្ណ​សម្គាល់​រថយន្ត ឬ​គ្មាន​ផ្លា​ក​លេខ​សម្គាល់​រថយន្ត ត្រូវ​ពិន័យ​អន្តរការណ៍​តាម​ការ​កំណត់​នៃ​អនុក្រឹត្យ​»​។

ក្រសួង​ថា អំពើ​ល្មើស​ខាងលើ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦(​ប្រាំមួយ​)​ថ្ងៃ ទៅ​១(​មួយ​ខែ​) និង​ពិន័យ​ជា​ប្រាក់​ពី​៤០០០០០(​បួន​សែន​)​រៀល ទៅ​១ ០០០ ០០០ (​មួយ​លាន​)​រៀល ក្នុង​ករណី​ដែល​ជនល្មើស​ធ្លាប់​ទទួល​រង​នូវ​ការ​ពិន័យ​អន្តរការណ៍​ម្តង​រួច​ហើយ តែ​នៅ​បន្ត​ប្រព្រឹត្ត​ល្មើស​ទៀត​ក្នុង​កំឡុង​ពេល​៦(​ប្រាំមួយ​)​ខែ ចាប់​គិត​ពី​ការ​ពិន័យ​អន្តរការណ៍លើក​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ