ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងត្រឹមបានផឹកស៊ីជាមួយស្រីម្នាក់រួចរវើរវាយ ហើយត្រូវ​គេវា.យទ្រម និងយកទ្រព្យ​អស់​ពីខ្លួន​

11 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​សង្ស័យ​ថា ត្រូវ​ថ្នាំ​សណ្ដំ​ហើយ​ត្រូវ​បាន​គេ​វាយ​បន្ថែម ដើម្បី​យក​ម៉ូតូ​មួយ​គ្រឿង លុយ ទូរ​សព្ទ និង​សម្ភារ​ជាប់​ខ្លួន​មួយ​ចំនួន​អស់ពី​ខ្លួន ដែល​ហេតុការណ៍​ខាងលើ​នេះ បាន​ឡើង​នៅ​វេលា​ម៉ោងជាង​៩​យប់​ថ្ងៃ​ទី…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​សង្ស័យ​ថា ត្រូវ​ថ្នាំ​សណ្ដំ​ហើយ​ត្រូវ​បាន​គេ​វាយ​បន្ថែម ដើម្បី​យក​ម៉ូតូ​មួយ​គ្រឿង លុយ ទូរ​សព្ទ និង​សម្ភារ​ជាប់​ខ្លួន​មួយ​ចំនួន​អស់ពី​ខ្លួន ដែល​ហេតុការណ៍​ខាងលើ​នេះ បាន​ឡើង​នៅ​វេលា​ម៉ោងជាង​៩​យប់​ថ្ងៃ​ទី ១៤ ឧសភា ឆ្នាំ​២០២៥ នៅ ម្ដុំ​សួន​ឆ្នាំង ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

តាម​ការ​រៀបរាប់​របស់​ស្ត្រី​ឈ្មោះ ខុ​ង រ៉ា​ឌី​ន អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ត្រូវជា​ភរិយា​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ប្ដី​របស់​គាត់​មានឈ្មោះ នុ​ត វ៉ា​ន់​ណេ​ត អាយុ​៤២​ឆ្នាំ ជា​មន្ត្រីរាជការ នៅ​ស្រុក​បរិបូណ៌ ។

នៅ​ថ្ងៃ​កើតហេតុ ប្ដី​គាត់​បាន​មក​ប្រចាំការ​នៅ​ខេត្តកំពង់ឆ្នាំង ។ លុះ​ម៉ោង​ប្រមាណ​ជាង​១១​យប់ គាត់​បាន​ទទួល​ព័ត៌មាន​ពី​ក្រុមការងារ​ប្រាប់​ថា ប្ដី​គាត់​ត្រូវ​គេ​វ៉ៃ​ប្លន់​យក​ម៉ូតូ និង​សម្ភារៈ​អស់ពី​ខ្លួន និង​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។ ក្រោយ​ពេល​មក ដល់​ជួប​ប្ដី​គាត់​គឺ​ឃើញ​មាន​រង​របួស​ពេញ​ផ្ទៃមុខ និង​និយាយ​រវើរវាយ ថែម​ទាំង​មិន​ស្គាល់​គាត់​ជា​ប្រពន្ធ​ទៀត​ផង ដែល​គ្រូពេទ្យ​បញ្ជាក់​ថា ត្រូវ​ថ្នាំ​សណ្ដំ​ខ្លាំងណាស់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ​២០២៥ ប្ដី​គាត់​ហាក់​មាន​អារម្មណ៍​ដឹងខ្លួន​ខ្លះ​ៗ​ប្រាប់​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ ក្រោយ​ពី​ហូប​បាយ​រួច​សម្រាក​បន្តិច លុះ​ម៉ោង​៩​យប់ ហាក់​អស់កម្លាំង​គាត់​ក៏​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ហូប​បាយ​ឆា​នៅ​សួន​ឆ្នាំង ក្នុងភូមិ​ទួល​ស្រលាញ់ ។ លុះ​ពេល​កំពុង​ហូប​បាយ​ឆា​ក៏​បាន​ជួប​នារី​ម្នាក់​ដែល​ធ្លាប់​ស្គាល់គ្នា ព្រោះ​នាង​តែងតែ​ទៅ​ហូប​សាច់​គោ​អាំង បុកល្ហុង នៅផ្ទះ​របស់​គាត់ ឯ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ (​ផ្ទះ​គាត់​ជា​អ្នកលក់​បុកល្ហុង​សាច់​គោ​អាំង​និង​ភេសជ្ជៈ​) ។

ពេល​ស្គាល់គ្នា​ជាមួយ​ប្ដី​គាត់ នាង​បាន​ប្រាប់​ថា នាង​ជា​អ្នកបម្រើ​ការងារ​នៅ​ហាង​ផឹកស៊ី​យីហោ សម្រស់​កំពង់ឆ្នាំង ។ ប្រភព​ពី​ស្ត្រី​ជា​ភរិយា​បន្ត​ដោយ​ស្រង់​សម្ដី​របស់​ប្ដី​គាត់​ថា នៅ​ពេល​ជួប​គ្នា​នារី​ដែល​អះអាង​ថា ជា​បម្រើ​ការ​នៅ​ហាង​ផឹកស៊ី​យីហោ សម្រស់​កំពង់ឆ្នាំង បាន​បបួល​ប្ដី​គាត់​ផឹកស្រា​បៀ​មួយ​យួរ ។

ពេល​ផឹកស៊ី​មាន​តែ​ពីរ​នាក់​ទេ ស្រាប់តែ​ប្តី​គាត់​ផឹក​បាន​បន្តិច ប្ដី​គាត់​មាន​អាកា​រៈ​ដូច​ជា​ត្រូវ​ថ្នាំ រំពេច​នោះ ស្រាប់តែ​មាន​ម៉ូតូ​២ ទៅ​៣​គ្រឿង បាន​មក​ព័ទ្ធ​និង​ចាប់​វាយ​ប្ដី​គាត់ យក​របស់របរ​ពី​ប្ដី​គាត់​អស់រលីង​ពី​ខ្លួន ។ ពេល​អស់​របស់​ពី​ខ្លួន ប្ដី​គាត់​បាន​ដើរមក​ដល់​មុខ​ស្ថានីយ​ប្រេង​សូ​គី​មិច នៅ​ភូមិ​ទួល​ក្រឡាញ់ ហើយ​ត្រូវ​ក្រុម​ល្បាត​ឃើញ​និង​ស្គាល់​បុរស​រង​គ្រោះ​ក៏​បាន​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ហើយ​ក៏​ផ្ដល់​ដំណឹង​ទៅ​គាត់​ជា​ភរិយា​។

ចំពោះ​សម្ភារ​បាត់បង់​មាន​លុយ​ខ្មែរ​៨០​ម៉ឺន​រៀល​, ទូរស័ព្ទ​ម៉ាក oppo តម្លៃ​៣២០​មួយ​គ្រឿង អាយ​កូ​ម​១​គ្រឿង និង​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 1M.7512 មួយ​គ្រឿង ។ ប្រភព​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ពី​កន្លែង​កើតហេតុ​នៅឡើយ​ទេ តែ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះ​អង្គុយ​ផឹកស៊ី​ជាមួយ​នារី​ម្នាក់​នៅ​សួនច្បារ​និមិត្តសញ្ញា​ឆ្នាំង​ពិតមែន ។

ទោះ​យ៉ាងនេះ​ក្តី សមត្ថកិច្ច​បាន​សុំ​ពេលវេលា ដើម្បី​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​សិន ព្រោះ​តាម​ការ​សង្ស័យ​របស់​សមត្ថកិច្ច សកម្មភាព​វា​យក​ម៉ូតូ​និង​របស់របរ​ពី​ជន​រង​គ្រោះ មិន​អាច​ធ្វើ​នៅ​កន្លែង​ផឹកស៊ី​នោះ​បាន​ទេ ព្រោះ​មាន​មនុស្ស​ច្រើន ។ តែ​អាច​សង្ស័យ​ថា ជន​រង​គ្រោះ ក្នុង​ពេល​ផឹកស៊ី​អាច​នឹង​ត្រូវ​ថ្នាំ​សណ្ដំ​របស់​ក្រុម​ជនសង្ស័យ​ដាក់​ក្នុង​ស្រា​បៀរ ឬ​(​អាច​ដល់​ការ​មឹ​ម​ទឹកដោះគោ​ស្រស់​) ហើយ​នៅ​ពេល​ដឹង​ថា ត្រូវ​ថ្នាំ​ហើយ ពួក​គេ​ដឹក​ជន​រង​គ្រោះ​ទៅ​ធ្វើ​កម្ម​ភាព​នៅ​កន្លែង​ផ្សេង ។

មាន​ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ