កម្ពុជានិងអាមេរិកនឹងជួបចរចាជុំទី២បន្តទៀតទាក់ទងនឹង បញ្ហាពន្ធការធ្វើពាណិជ្ជកម្ម និងវិនិយោគ បន្ទាប់ពីការចរចាជុំទី១ ពីថ្ងៃទី១៣ ដល់១៥ ខែឧសភា មិនទាន់អាចសម្តេចទាំងស្រុងនូវកិច្ចព្រមព្រៀងមួយ ។ សូមរំលឹកថា៖ ក្រុមជំនាញកម្ពុជាចេញដំណើរទៅអាមេរិកដើម្បីចរចារឿងពន្ធហើយ
សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែឧសភា បានអោយដឹងថា នៅក្នុងការចរចាជុំទី១ ភាគីទាំងពីរទាំងពីរបានពិភាក្សាដោយស្មោះត្រង់ និងយោគយល់គ្នា និងបានពិភាក្សាស៊ីជម្រៅទៅលើសេចក្តីព្រាងពាណិជ្ជកម្មបដិការ។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាជុំទីពីរនៅសប្តាហ៍ទីមួយខែមិថុនា នៅទីក្រុងវ៉ាស៊ីនតោនបន្តទៀត។
កម្ពុជានិងអាមេរិកកំពុងតែរកដំណោះស្រាយពង្រឹងការវនិយោគ និងពាណិជ្ជកម្ឦរវាងប្រទេសទាំងពីរ បន្ទាប់ពីអាមេរិកបានដាក់ពន្ធទំនិញកម្ពុជារហូតដល់៤៩ភាគរយ ដោយទុកពេល៩០ថ្ងៃសម្រាប់ការចរចា។
កម្ពុជាកំពុងប្រឹងប្រែង ដើម្បីកុំអោយអាមេរិកយកពន្ធខ្ពស់បែបនេះចំពោះទំនិញកម្ពុជាពិសេសវិស័យកាត់ដេរ និងសម្លៀកបំពាក់ ពីព្រោះវាអាចនឹងប៉ះពាល់ដល់វិស័យដ៏សំខាន់នេះ ការងាររបស់កម្មករ និងសេដ្ឋកិច្ចរបស់ប្រទេសផងដែរ ។
ចែករំលែកព័តមាននេះ