ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជំនាញ​កម្ពុជា​ចេញដំណើរ​ទៅ​អា​មេ​រិ​ក​ដើម្បី​ចរចា​រឿង​ពន្ធ​ហើយ

5 ម៉ោង មុន
  • ភ្នំពេញ

លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់​ថុ​ល បាន​ដឹកនាំ​ក្រុម​ចរចា​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អា​មេ​រិ​ក​នៅ​ថ្ងៃ​ទី​១០ ​ខែឧសភា ​នេះ ដើម្បី​ធ្វើការ​ចរចា​រឿង​ពន្ធ ​ជាមួយ​ប្រទេស​អា​មេ​រិ​ក ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៣​ ដល់​១៥…

លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់​ថុ​ល បាន​ដឹកនាំ​ក្រុម​ចរចា​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អា​មេ​រិ​ក​នៅ​ថ្ងៃ​ទី​១០ ​ខែឧសភា ​នេះ ដើម្បី​ធ្វើការ​ចរចា​រឿង​ពន្ធ ​ជាមួយ​ប្រទេស​អា​មេ​រិ​ក ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៣​ ដល់​១៥ ​ខែឧសភា​ ២០២៥ ។

ការ​ចរចា​នេះ​ នឹង​មាន​សារសំខាន់​ខ្លាំង​ណាស់ ខណ​:​ដែល​អា​មេ​រិ​កបាន​ដាក់​ពន្ធ​ខ្ពស់​ដល់​ទៅ​៤៩​ភាគរយ​លើ​ទំនិញ​កម្ពុជា ដោយ​ទុក​ពេល​៩០​ថ្ងៃ​សម្រាប់​ការ​ចរចា​ ។

លទ្ធផល​នៃ​ការ​ចរចា​នេះ ​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​អា​មេ​រិ​ក ហើយ ក៏​អាច​មាន​ឥទ្ធិពល​ផង​ដែរ​ទៅ​លើ​ការងារ​របស់​កម្មករ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ ។ ដូច្នេះ ការ​ចរចា​នឹង​ស្ថិត​ក្រោម​ការ​តាមដាន​យ៉ាង​យក​ក​ចិត្ត​ទុកដាក់​ពី​សាធារណជន​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ