ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីបញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​លោក​ត្រាំ​ដែល​ចាត់​ទុក​សង្គ្រាម​អ៊ុយ​ក្រែន​ជា​ល្បែ.ង​កូន​ក្មេង

20 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ​៖ រុស្ស៊ី​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​លោក​ត្រាំ​ដែល​បាន​ធ្វើ​អត្ថា​ធិប្បាយ​​​ករណី​​​​រុស្ស៊ី និង​អ៊ុយ​ក្រែន​បន្ត​ធ្វើ​សង្គ្រាម​ដ៏បង្ហូរឈាម​នោះ​​ប្រៀប​បាន​នឹង​​​​នឹង​កូន​ក្មេង​វាយ​គ្នា​​នៅ​ក្នុង​សួន​​ច្បារ​។ វិមាន​ក្រឹម​ឡាំង​​​ថ្លែង​ថា​​នេះ​មិន​មែន​ជា​ល្បែង​កូន​ក្មេង​ទេ​ ប៉ុន្តែ​ជា​សង្គ្រាម​ស្លាប់​-​រស់​ដើម្បី​ជោគ​វាសនា​-អនាគត​របស់​រុស្ស៊ី ឬ​ហៅ​ម៉្យាង​ទៀត​ថា​ជា​ការ​តស៊ូ​ដើម្បី​ភាព​រស់​រាន​មាន​ជីវិត​របស់​ប្រទេស​ជាតិ​ខ្លួន​។ លោក​ត្រាំ​បាន​ប្រើ​ប្រាស់​ឧបមាន​វិធី (analogy) ​ដូច​ខាង​លើ​នេះ​នៅ​ពេល​លោក​ទទួល​ជួប​អធិការ​បតី​អាល្លឺម៉ង់​នៅ​វិមាន​ពង​ក្រពើ​ (នៃ​សេត​វិមាន​)។…

ទី​ក្រុង​ម៉ូស្គូ​៖ រុស្ស៊ី​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​លោក​ត្រាំ​ដែល​បាន​ធ្វើ​អត្ថា​ធិប្បាយ​​​ករណី​​​​រុស្ស៊ី និង​អ៊ុយ​ក្រែន​បន្ត​ធ្វើ​សង្គ្រាម​ដ៏បង្ហូរឈាម​នោះ​​ប្រៀប​បាន​នឹង​​​​នឹង​កូន​ក្មេង​វាយ​គ្នា​​នៅ​ក្នុង​សួន​​ច្បារ​។ វិមាន​ក្រឹម​ឡាំង​​​ថ្លែង​ថា​​នេះ​មិន​មែន​ជា​ល្បែង​កូន​ក្មេង​ទេ​ ប៉ុន្តែ​ជា​សង្គ្រាម​ស្លាប់​-​រស់​ដើម្បី​ជោគ​វាសនា​-អនាគត​របស់​រុស្ស៊ី ឬ​ហៅ​ម៉្យាង​ទៀត​ថា​ជា​ការ​តស៊ូ​ដើម្បី​ភាព​រស់​រាន​មាន​ជីវិត​របស់​ប្រទេស​ជាតិ​ខ្លួន​។

លោក​ត្រាំ​បាន​ប្រើ​ប្រាស់​ឧបមាន​វិធី (analogy) ​ដូច​ខាង​លើ​នេះ​នៅ​ពេល​លោក​ទទួល​ជួប​អធិការ​បតី​អាល្លឺម៉ង់​នៅ​វិមាន​ពង​ក្រពើ​ (នៃ​សេត​វិមាន​)។ លោក​យល់​ថា​នៅ​ពេល​ពួក​គេ​វក់​នឹង​ការ​ប្រឡែង​គ្នា​លេង​ យើង​កុំ​ទាន់​ឃាត់​ឃាំង​ពួក​គេ​។ សុខ​ចិត្ត​បណ្ដោយ​ឱ្យ​ពួកគេ​លេង​មួយ​ឆ្អែត​មួយ​ឆ្អន់​សិន​ចុះ​។ ដល់​ពេល​​ពួក​គេ​លេង​អស់​ចិត្ត​អស់​ចង់​ហើយ​ចាំ​យើង​ទៅ​ឃាត់​ពួក​គេ​។

បន្ទាប់​ពី​សន្យា​​ថា​​​ប្រើ​ពេល​២៤​ម៉ោង​ត្រូវ​តែ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ឱ្យ​បាន​ ឥឡូវ​នេះ ត្រាំ​​​ចាប់​ផ្ដើម​ញ៉ាក​ និង​ចង់​រា​ថយ​ដូច​ឆ្មា​ខ្លាច​ទឹក​ក្ដៅ​។ ​​ភាគី​ទាំង​២​និយាយ​ស្ដាប់​គ្នា​លែង​បាន​ហើយ​ ប្រៀប​ដូច​​​ «ចាប់​ក្ដាម​ដាក់​ចង្អេរ​»​​។ អ៊ុយ​ក្រែន​បាន​រៀប​ចំ​ផែន​ការ​ជាង​១​ឆ្នាំ​កន្លះ​ដើម្បី​​វាយ​ប្រហារ​មូលដ្ឋាន​ទ័ព​អាកាស​ជា​ច្រើន​កន្លែង​​នៅ​រុស្ស៊ី​បណ្ដាល​ឱ្យ​ឆេះ​យន្ត​ហោះ​ជាង​៤០​គ្រឿង​ គិត​ជា​ទឹក​ប្រាក់​៧​ពាន់​លាន​ដុល្លារ​។ អ៊ុយ​ក្រែន​មិន​បាន​​ប្រាប់​លោក​ត្រាំ​សូម្បី​តែ​១​​ម៉ាត់​។​ នៅ​ក្នុង​ការ​សន្ទ​នា​គ្នា​តាម​ទូរ​ស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ពុធ​ លោក​ត្រាំ​ស្នើ​សុំ​ឱ្យ​លោក​ពូទីន​ប្រើ​ប្រាស់​ការ​អត់​ធ្មត់​ និង​ឈប់​សង​សឹក​គ្នា​ត​ទៅ​ទៀត​។ ប៉ុន្តែ​លោក​ពូទីន​មិន​ស្ដាប់​។​​

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ប៉េស្កូស​ មិន​បាន​បញ្ចេញ​ប្រតិ​កម្ម​បែប​វាយ​ប្រហារ​ទេ​។ លោក​យល់​ថាលោក​ត្រាំ​គិត​បែប​ណា​ជា​ទស្សនៈ​របស់​គាត់​ទៅ​ចុះ​។ ប៉ុន្តែ​សម្រាប់​រុស្ស៊ី សង្គ្រាម​អ៊ុយ​ក្រែន​ជា​រឿង​ដ៏​ចាំ​បាច់​ដើម្បី​ភាព​រស់​រាន​មាន​ជីវិត​នៃ​ជាតិ​របស់​ខ្លួន​។ បញ្ហា​នេះ​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍ជាតិ​របស់​យើង,​ ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​ជាតិ​របស់​យើង​, ពាក់​ព័ន្ធ​នឹង​អនា​គត​របស់​យើង និង​កូន​ចៅ​របស់​យើង​ត​ទៅ​ជំនាន់​ក្រោយ​ៗ​ទៀត​។​

​លោក​ត្រាំ​ចង់​ធ្វើ​ជា​អ្នក​ពន្លត់​ភ្លើង​សង្គ្រាម​ទូទាំង​ពិភព​លោក​។ លោក​នៅ​តែ​បន្ត​សម្រុះ​សម្រួល​គ្នា​នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​។ ប៉ុន្តែ​លោក​ចាប់​ផ្ដើម​បង្ហាញ​អារម្មណ៍​តឹង​តែង​នៅ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​បញ្ហា​នេះ​ពិបាក​ដោះ​ស្រាយ។ គាត់​ទទួល​អារម្មណ៍​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​គាត់​ហាក់​ដូច​ជា​ទទួល​បាន​ផល​តិច​តួច​ស្ដួច​ស្ដើង​បំផុត​។​ ត្រាំ​​ចង់​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ឱ្យ​ឆាប់​ចប់​នឹង​អាល​ងាក​ទៅ​គិត​គូរ​អំពី​បញ្ហា​អ្វី​ផ្សេង​។ គាត់​មាន​បញ្ហា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​។ ប៉ុន្តែ​ឥឡូវ​នេះ​​ធ្មេច​បើក​ៗតាំង​ពី​គាត់​ឡើង​កាន់​អំណាច​រហូត​មក​ដល់​ពេល​នេះ​៤​ខែ​កន្លះ​ទៅ​ហើយ​មិន​ទាន់​ដឹង​កោះ​ត្រើយ​នៅ​ឯណា​នៅ​ឡើយ​ទេ​។

ត្រាំ​ថ្លែង​ប្រាប់​លោក​មើស (Merz) នៅ​ចំពោះ​មុខ​អ្នក​​សារ​ព័ត៌​មាន​ថា​យើង​ចំណាំ​មើល​ចុះ​, ពេល​ខ្លះ​ក្មេង​ៗ​​​វាយ​តប់​គ្នា​យ៉ាង​វីវក់​​បំផុ​ត។ ពួក​គេ​ស្អប់​គ្នា​ និង​​វាយ​គ្នា​នៅ​ក្នុង​សួន​ច្បារ​។ ពេល​ឃើញ​ដូច្នេះ យើង​មាន​ចិត្ត​ចង់​ទៅ​ឃាត់​ពួក​គេ​។ ពួក​គេ​មិន​​ឱ្យ​យើង​ឃាត់​ទេ​។​ ពួក​​គេ​​គិត​តែ​ពី​វាយ​គ្នា​ជា​បន្ត​ទៀត​។ ដូច្នេះ មិន​ចាំ​បាច់​ឃាត់​ពួកគេ​ទេ​។​ យើង​សុខ​ចិត្ត​បណ្ដោយ​ឱ្យ​ពួក​គេ​វាយតប់​គ្នា​ឱ្យ​អស់​ចិត្ត​សិន​ចុះ​។ រួច​ហើយ​ចាំ​ឃាត់​ពួក​គេ​តាម​ក្រោយ​។​​

បន្ទាប់​ពី​ច្បាំង​គ្នា​ជាង​បី​ឆ្នាំ​ រុស្ស៊ី និង​អ៊ុយ​ក្រែន​ចាប់​ផ្ដើម​បោះ​ដៃ​រក​គ្នា និង​ជួប​គ្នា​បាន​២​ដង​នៅ​តួក​គី​។ ប៉ុន្តែ​កិច្ច​ជំនួប​នេះ​មិន​សូវ​ទទួល​បាន​លទ្ធ​ផល​ជា​ដុំ​កំភួន​ទេ។​ ​ក្រឡេក​ទៅ​មើល​​ស្ថាន​ការណ៍​សឹក​វិញ​ម្ដង​ រុស្ស៊ី​បន្ត​វាយ​ប្រហារ​អ៊ុយ​ក្រែន​ដោយ​ដ្រូន និង​មីស៊ីល​ស្លាប់​មនុស្ស​៤​នាក់​នៅ​ទី​ក្រុ​ងកៀវ​កាល​ពី​ព្រឹក​មិញ​។​ ក្រៅ​ពី​នេះ រុស្ស៊ី​​​វាយ​ប្រហារ​ទី​តាំង​៦​កន្លែង​ដោយ​ប្រើ​ប្រាស់​ដ្រូន​ជាង​៤​រយ​គ្រឿង​ និង​មីស៊ីល​ជាង​៤០​គ្រាប់​​។ ខាង​លើ​នេះ​​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទស្សនា​វដ្ដី​ញូ​ស្វីក (Newsweek)​ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ