ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​អំពាវ​នាវ​ឱ្យ​រុស្ស៊ី​បិទ​បញ្ចប់​សម្ព័ន្ធ​ភាព​យោ​ធា​ជា​មួយ​កូរ៉េ​ខាង​ជើង

1 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីន​តោន៖ អាមេរិក​ស្នើ​សុំ​ឱ្យ​បិទ​បញ្ចប់​សម្ព័ន្ធ​ភាព​រវាង​រុស្ស៊ី​ និង​កូរ៉េ​ខាង​ជើង​។ ក្រសួង​ការ​បរទេស​អាមេរិក​ថ្លែងថា​រុស្ស៊ី​​ត្រូវ​បញ្ចប់​ការ​ឧបត្ថម្ភ-​គាំទ្រ​របប​​​ក្រុង​ព្យុង​យ៉ាង​ត​ទៅ​ទៀត​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ម៉ូស្គូ និង​ព្យុង​យ៉ាង​ទើប​តែ​សន្យា​ពង្រីក​ទំនាក់​ទំនង​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត​។ ​កូរ៉េ​ខាង​ជើង​ធ្លាប់​បញ្ជូន​ទ័ព​ទៅជួយ​រុស្ស៊ី​នៅ​តំបន់​ខឺស​។ ជា​ការ​តប​ស្នង រុស្ស៊ី​ជួយ​កូរ៉េ​ខាង​ជើង​ផ្នែក​បច្ចេក​វិទ្យា​សម្រាប់​អភិ​វឌ្ឍ​ផ្កាយ​រណប​ស៊ើប​ការណ៍ ឬ​មីស៊ីល​។…

ទី​ក្រុង​វ៉ាស៊ីន​តោន៖ អាមេរិក​ស្នើ​សុំ​ឱ្យ​បិទ​បញ្ចប់​សម្ព័ន្ធ​ភាព​រវាង​រុស្ស៊ី​ និង​កូរ៉េ​ខាង​ជើង​។ ក្រសួង​ការ​បរទេស​អាមេរិក​ថ្លែងថា​រុស្ស៊ី​​ត្រូវ​បញ្ចប់​ការ​ឧបត្ថម្ភ-​គាំទ្រ​របប​​​ក្រុង​ព្យុង​យ៉ាង​ត​ទៅ​ទៀត​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ម៉ូស្គូ និង​ព្យុង​យ៉ាង​ទើប​តែ​សន្យា​ពង្រីក​ទំនាក់​ទំនង​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត​។ ​កូរ៉េ​ខាង​ជើង​ធ្លាប់​បញ្ជូន​ទ័ព​ទៅជួយ​រុស្ស៊ី​នៅ​តំបន់​ខឺស​។ ជា​ការ​តប​ស្នង រុស្ស៊ី​ជួយ​កូរ៉េ​ខាង​ជើង​ផ្នែក​បច្ចេក​វិទ្យា​សម្រាប់​អភិ​វឌ្ឍ​ផ្កាយ​រណប​ស៊ើប​ការណ៍ ឬ​មីស៊ីល​។ ដូច​នេះ អាមេរិក​ស្នើ​សុំ​ឱ្យ​រុស្ស៊ី​បញ្ចប់​ការ​តប​ស្នង​របៀប​នេះ​។

អ្នក​នាំ​ពាក្យ​អាមេរិក​ថ្លែង​ថា​យើង​ព្រួយ​បារម្ភ​ករណី​ដែល​កូរ៉េ​ខាង​ជើង​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុ​ងសង្គ្រាម​អ៊ុយ​ក្រែន​ និង​ករណី​ដែល​កូរ៉េ​ខាង​ជើង​បញ្ជូន​កង​ទ័ពទៅ​ធ្វើ​សង្គ្រាម​។ ​ទី​ក្រុង​ព្យុង​យ៉ាង​បាន​បញ្ជូន​កង​ទ័ព​ទៅ​រុស្ស៊ី​កាល​ពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​២០២៤ និង​ចូល​រួម​ប្រយុទ្ធ​ដោយ​ផ្ទាល់​នៅ​ដើ​មខែ​ធ្នូ ឆ្នាំ​ដដែល​នេះ​។ របាយ​ការណ៍​សម្ងាត់​ និង​បទ​វិភាគ​អំពី​ស្ថាន​ការណ៍​សឹក​នៅ​សមរ​ភូមិ​មុខ​បង្ហាញ​ថា​កង​ទ័ព​កូរ៉េ​ខាង​ជើង​មិន​សូវ​ខ្លាំង​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​ពួក​គេ​មាន​វិន័យ​។​

ក្រុមអ្នក​សង្កេត​ការណ៍​អន្តរ​ជាតិ​ជឿ​ជាក់​ថា​កូរ៉េ​ខាង​ជើង​បាន​ និង​បន្ត​ទទួល​យក​ជំនួយ​សេដ្ឋ​កិច្ច​ និង​បច្ចេក​វិទ្យា​ផលិត​អាវុធ​ពី​រុស្ស៊ី​។ ក្នុ​ងនោះ​មាន​បច្ចេក​វិទ្យា​ផលិត​នាវា​មុជ​ទឹក​ និង​មីស៊ីល​ជា​ថ្នូរ​នឹង​ការ​បញ្ជូន​គ្រាប់​រំសេវ មីស៊ីល និង​កង​ទ័ព​ទៅ​រុស្ស៊ី​។ លោក​សឺហ្គេ​ សយ​ហ្គូ ជា​អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​រុស្ស៊ី​ និង​បច្ចុប្បន្ន​ជា​​រដ្ឋ​លេខា​ធិការ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​រុស្ស៊ី​។

លោក​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅទី​ក្រុង​ព្យុង​យ៉ាង​កាល​ពី​ថ្ងៃ​ពុធ​ និង​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ លោក​គីម​ជុង​អ៊ុន​។ លោក​ទាំង​២​យល់​ព្រម​ពង្រឹង​ទំនាក់​ទំនង​​កាន់​តែ​ខ្លាំង​ឈាន​ដល់​កម្រិត​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​​។ លោក​គីម​ថ្លែង​ថា​កូរ៉េ​ខាង​ជើង​នឹង​បន្ត​គាំទ្រ​រុស្ស៊ី​ដោយ​ឥត​លក្ខ​ខណ្ឌ​នៅ​ក្នុង​នយោបាយ​ការ​បរទេស​ ​និង​បញ្ហា​នយោបាយ​សំខាន់​ៗ​នៅ​លើ​ឆាក​អន្តរ​ជាតិ​​រួម​ទាំង​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ