ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ទី​ប្រឹក្សា​ត្រាំ​ស្នើ​បណ្ដេញ​សេដ្ឋី​លេខ​១​អ៊ី​ឡន​ម៉ាស់​ចេញ​ពី​ទឹក​ដី​អាមេរិក

21 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ សេដ្ឋី​លេខ​១​លើ​លោក​​កំពុង​មាន​បញ្ហា​ធំ​ហើយ​ពេល​នេះ​បន្ទាប់​ពី​គាត់​ហ៊ាន​ប៉ះ​ពារ​ពាក្យ​សម្ដី​គ្នា​ជា​មួយ​លោក​ត្រាំ​។ សារ​ព័ត៌​មាន​អន្តរ​ជាតិ​ចាត់​ទុក​ថា​រាត្រី​ទឹក​ឃ្មុំ​រវាង​ត្រាំ និង​អ៊ីឡន​ម៉ាស់​បាន​​​ឈាន​ដល់​ទី​បញ្ចប់​ហើយ ហើយ​​ពួក​គេ​បាន​ដើរ​ដល់​ផ្លូវ​បំបែក​ហើយ​នៅ​ពេល​នេះ​។ ឥឡូវ​នេះ អតីត​ទី​ប្រឹក្សា​កំពូល​របស់​លោក​ត្រាំ​រហូត​ដល់​ទៅ​និយាយ​ពន្យុះ​ឱ្យ​ត្រាំ​ដេញ​អ៊ីឡនម៉ាស់​ចេញ​ពី​ប្រទេស​អាមេរិក​ថែម​ទៀត​ផង​ព្រោះ​គាត់​មិន​មែន​មាន​ដើម​កំណើត​នៅ​អាមេរិក​ទេ​។ លោក​ស្ទីហ្វឹន​ បេន​ណុន​ (Stephen…

ទី​ក្រុង​វ៉ាស៊ីនតោន៖ សេដ្ឋី​លេខ​១​លើ​លោក​​កំពុង​មាន​បញ្ហា​ធំ​ហើយ​ពេល​នេះ​បន្ទាប់​ពី​គាត់​ហ៊ាន​ប៉ះ​ពារ​ពាក្យ​សម្ដី​គ្នា​ជា​មួយ​លោក​ត្រាំ​។ សារ​ព័ត៌​មាន​អន្តរ​ជាតិ​ចាត់​ទុក​ថា​រាត្រី​ទឹក​ឃ្មុំ​រវាង​ត្រាំ និង​អ៊ីឡន​ម៉ាស់​បាន​​​ឈាន​ដល់​ទី​បញ្ចប់​ហើយ ហើយ​​ពួក​គេ​បាន​ដើរ​ដល់​ផ្លូវ​បំបែក​ហើយ​នៅ​ពេល​នេះ​។ ឥឡូវ​នេះ អតីត​ទី​ប្រឹក្សា​កំពូល​របស់​លោក​ត្រាំ​រហូត​ដល់​ទៅ​និយាយ​ពន្យុះ​ឱ្យ​ត្រាំ​ដេញ​អ៊ីឡនម៉ាស់​ចេញ​ពី​ប្រទេស​អាមេរិក​ថែម​ទៀត​ផង​ព្រោះ​គាត់​មិន​មែន​មាន​ដើម​កំណើត​នៅ​អាមេរិក​ទេ​។

លោក​ស្ទីហ្វឹន​ បេន​ណុន​ (Stephen K. Bannon) ដែល​ជា​អ្នក​ទិតៀន​លោក​ម៉ាស់​ឥត​សំចៃ​មាត់​ថ្លែង​ថា​លោក​បាន​ជូន​យោ​បល់​ទៅ​លោក​ត្រាំ​ឱ្យ​លុបចោល​កិច្ច​សន្យា​ទាំង​អស់​រវាង​រដ្ឋាភិបាល​ និង​​​ក្រុម​ហ៊ុន​តេស​ស្លា​របស់​លោក​ម៉ាស់​។ មិន​តែ​ប៉ុណ្ណោះ​ លោក​បេន​ណុន​ស្នើ​ឱ្យ​លោក​ត្រាំ​ស៊ើប​អង្កេត​លោក​ម៉ាស់​ដើម្បី​រក​ចំណុច​ខុស​ច្បាប់​ដទៃ​ទៀត​​។ ​លោក​យល់​ថា​សមត្ថ​កិច្ច​គួរ​​​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​ដើម្បី​តាម​ដាន​ប្រវត្តិ​រូប​របស់​លោ​កម៉ាស់​ក្នុង​នាម​ជា​ជន​អន្តោ​ប្រវេសន៍​​។

អតីត​ទី​ប្រឹក្សា​រូប​នេះ​មាន​ជំនឿ​ថា​លោ​កម៉ាស់​អាច​នឹង​ចូល​ទឹក​ដី​អាមេរិក​ទាំង​ខុស​ច្បាប់​ក៏​អាច​ថា​បាន​។ បើ​ដូច្នេះ​មែន​ អាជ្ញា​ធរ​គួរ​បណ្ដេញ​គាត់​​ចេញ​ជា​បន្ទាន់​។ ​ត្រាំ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា​វិធី​សាមញ្ញ​បំផុត​ដើម្បី​កាត់​បន្ថយ​ខ្ទង់​ចំណាយ​របស់​រដ្ឋាភិបាល​គឺ​ផ្ដាច់​កុង​ត្រា​ជា​មួយ​ក្រុម​ហ៊ុន​របស់​លោក​ម៉ាស់​។ ពេល​នោះ អាច​សំចៃ​ថវិកា​បាន​រាប់​ពាន់​លាន​ដុល្លារ​។

លោក​ម៉ាស់​ និង​លោក​ត្រាំ​បង្ហាញ​ជម្លោះ​ជា​ចំហ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ លោក​ទាំង​២​​វាយ​ប្រហារ​គ្នា​យ៉ាង​ចាស់​ដៃ​តាម​បណ្ដា​ញ​សង្គម​។ តាម​ពិត​ លោក​ត្រាំ​គិត​ក្នុង​ផ្លូវ​ត្រូវ​ដែល​គាត់​បង្កើត​បណ្ដាញ​សង្គម​​ដោយ​ផ្ទាល់​ដៃ​​​ឈ្មោះ​ទ្រូស​សូសល (Truth Social)។ ឧប​មាថា​​បើ​គាត់​ប្រើ​បណ្ដាញ​អ៊ិច​ កាល​គាត់​នៅ​ផ្អែម​ល្ហែម​ជា​មួយ​ម៉ាស់​មិន​អី​ទេ​។ ប៉ុន្តែ​នៅ​ពេល​ទំនាក់​ទំនង​ប្រែ​ជា​ល្វីង​ជូរ​ចត់​ដូច​ឥឡូវ​នេះ​​​ បណ្ដាញ​សង្គម​របស់​គាត់​ដែល​ផ្ញើ​វាសនា​លើ​ក្រុម​ហ៊ុន​​របស់​លោក​ម៉ាស់​​អាច​នឹង​មាន​បញ្ហា​​ជា​មិន​ខាន​​។

លោក​ម៉ាស់​ជា​ម្ចាស់​ក្រុម​ហ៊ុន​រថ​យន្ត​អគ្គិស​នី​តេស្លា​ (Tesla), ​ស្ពេស​អ៊ិច (SpaceX) (ផលិត​រ៉ុក​កែត​សម្រាប់​បាញ់​បង្ហោះ​ផ្កាយ​រណប និង​យាន​អវកាស​) និង​ក្រុម​ហ៊ុន​អេ​អាយ​ស្តាត​អប់​ (xAI)។ កំពុង​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋាភិបាល​របស់​លោក​​ត្រាំ​សុខ​ៗ​ លោក​ម៉ាស់​ប្រកាស​លា​ឈប់​ពី​តំណែង​ជា​​ទី​ប្រឹក្សា​ទទួល​បន្ទុក​ខាង​ធានា​ប្រសិទ្ធ​ភាព​​​ និង​កាត់​បន្ថយ​ខ្ទង់​ចំណាយ​របស់​រដ្ឋាភិបាល​។​

លោក​ម៉ាស់​​ក៏ជា​មនុស្ស​សំខាន់​ផង​ដែរ​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​​លោក​ត្រាំ​រហូត​ដល់​ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានា​ធិបតី​នៅ​អា​ណត្តិ​ថ្មី​។ ​គេហ​ទំព័រ​អេក​សឺស (Axious) ផ្សាយ​ថា​លោ​កម៉ាស់​បាន​ចំណាយ​លុយ​ជាង​២៩០​លាន​ដុល្លារ​នៅ​ក្នុង​យុទ្ធ​នា​ការ​ឃោសនា​បោះ​ឆ្នោត​របស់​លោ​កត្រាំ​កាល​ពី​ឆ្នាំ​២០២៤​។​ ប៉ុន្តែ​លោក​ម៉ាស់​សម្រេច​ចិត្ត​ឈប់​ធ្វើ​ការ​ជា​មួយ​លោក​ត្រាំ​ត​ទៅ​ទៀត​ដោយ​សារ​ខឹង​សម្បារ​នឹង​ការ​រៀប​ចំ​សេចក្ដី​ព្រាង​ច្បាប់​វាន់​ ប៊ីក​ ប៊ី​យូ​ធី​ហ្វ៊ូល ​ប៊ីល (One Big Beautiful Bill ) ដែល​មិន​ព្រម​ដាក់​បញ្ចូល​គំនិត​របស់​គាត់​នៅ​ក្នុង​នោះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សេត​វិមាន​។​​

ក្រុម​ហ៊ុន​របស់​លោក​ម៉ាស់​ក៏​បានកើប​ប្រាក់​ចំណេញ​រាប់​ពាន់​លាន​ដុល្លារ​ពី​ការ​ចុះ​កិច្ច​សន្យា​ជា​មួយ​ស្ថា​​ប័ន​របស់​រដ្ឋា​ភិ​បាល​អាមេរិក​ដើម្បី​ទទួល​បាន​សិទ្ធិ​ដេញ​ថ្លៃ ឬ​ផ្គត់​ផ្គង់​សេវា​ផ្សេង​ៗ​។ ក្រោយ​ពេល​ផ្ទុះ​ជម្លោះ​ដ៏​ក្ដៅ​គគុក​រវាង​អ្នក​​​មាន​លុយ​​ច្រើន​​បំផុត​លើ​​លោក​ និង​​បុរស​​មាន​អំណាច​ផុត​លេខ​​លើ​លោក​ ទី​ប្រឹក្សា​លោក​ត្រាំ​​ស្នើ​ឱ្យ​ស៊ើប​អង្កេត​លោក​ម៉ាស់​ក្រែង​លោ​គាត់​ប្រើ​គ្រឿង​ញៀនដូច​ការ​ចុះ​ផ្សាយ​របស់​​កាសែត​ញូ​យ៉ក​ថាមស៍​។​ មួយ​ទៀត​ត្រូវ​ស៊ើប​អង្កេត​មូល​ហេតុ​អ្វី​បាន​ជា​គាត់​ចង់​ដឹង​ឯក​សារ​សម្ងាត់​របស់​មន្ទីរ​បញ្ចកោណ​ (ក្រសួង​ការ​ពារ​ជាតិ) ពាក់​ព័ន្ធ​នឹង​ប្រទេស​ចិន​។​

លោ​កម៉ាស់​មិន​មែន​ជា​ជន​ជាតិ​អាមេរិក​ពី​កំណើត​ទេ​។ លោក​កើត​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ និង​ផ្លាស់​ទៅ​រស់​នៅ​អាមេរិក​កាល​ពី​ឆ្នាំ​១៩៩២​មុន​ពេល​​ចូល​សញ្ជាតិ​អាមេរិក​​​។ ​ព័ត៌​មាន​ចុះ​ផ្សាយ​​កាល​ពី​ឆ្នាំ​២០២៤​ថា​លោក​ម៉ាស់​​​ធ្វើ​ខុស​​ច្បាប់​អន្តោ​​ប្រវេសន៍​ព្រោះ​គាត់​ទៅ​អាមេរិក​ក្នុង​នាម​ជា​និស្សិត​បរទេស​ ប៉ុន្តែ​គាត់​លួច​បង្កើត​ក្រុម​ហ៊ុន​កាល​ពី​ឆ្នាំ​១៩៩៥​។ មែន​ទែន​ទៅ​ គាត់​​មិន​បាន​​រៀន​នៅ​សាក​លវិទ្យាល័យ​ស្ទេន​ហ្វត​ (Stanford) ដូច​ការ​អះ​អាង​របស់​គាត់​នោះ​ទេ។ នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់​អេ​កូ​ណូមិច​ថាមស៍ (The Economic Times)​, ញូយ៉ក​ថាម​ស៍​ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ