ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃ​! នគរបាល​រាជធានី​ភ្នំពេញ​បង្ក្រាប​បទល្មើស​​បាន​១២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៣៦​នាក់​យក​មក​បង្ហាញមុខ​នៅ​ថ្ងៃនេះ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​លួច ឆក់ ប្លន់ គាស់​ផ្ទះ ហិង្សា​ដោយ​ចេតនា ,​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​និង​ផ្សំ​គំនិត ចំនួន​ចំនួន​៣៦​នាក់​រួម​និង​វត្ថុ​តាង​ជា​ច្រើន ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង​នៅ​តាម​បណ្ដា​ខណ្ឌ​នានា​យក​មក​បង្ហាញ​មុខជា​សា​ធា​រណៈ​រួម​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ខែឧសភា​ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​លួច ឆក់ ប្លន់ គាស់​ផ្ទះ ហិង្សា​ដោយ​ចេតនា ,​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​និង​ផ្សំ​គំនិត ចំនួន​ចំនួន​៣៦​នាក់​រួម​និង​វត្ថុ​តាង​ជា​ច្រើន ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង​នៅ​តាម​បណ្ដា​ខណ្ឌ​នានា​យក​មក​បង្ហាញ​មុខជា​សា​ធា​រណៈ​រួម​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ខែឧសភា​ឆ្នាំ​២០២៥ បន្ទាប់​ពី​ស្រាវជ្រាវ​បង្ក្រាប​បានជា​បន្តបន្ទាប់​ចំនួន​១២​ករណី​ក្នុង​រយៈពេល​៣​ថ្ងៃនេះ​។

លោក​ឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​ផែនការ​ងារ​ព្រហ្ម​ទណ្ឌ បានអោយ​ដឹង​ថា ដោយ​ទទួល​បទបញ្ជា​ដ៍​ម៉ឺងម៉ាត់​ពី​លោក​ឧត្ដមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ,​កម្លាំង​នគរបាល​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​សហការ​ជាមួយ​អធិ​ការដ្ឋាន​ខណ្ឌ​ទាំង​១៤​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប បង្ក្រាប​បទល្មើស​ជាក់ស្តែង​ជា​បន្តបន្ទាប់​។

តាម​របាយការណ៍​របស់​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​ក្នុង រយះ​ពេល​៣​ថ្ងៃ​គិត​ពី​ថ្ងៃ ១៣​ដល់​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ​២០២៥ ជា​លទ្ធផល​បង្ក្រាប សរុប ១២​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ៣៦​នាក់ ។​នៅ​ក្នុង​នោះ​ជនសង្ស័យ​ដែល​មាន​សារធាតុ​ញៀន ០៧​នាក់​, ជនជាតិ​ចិន ០១​នាក់​,​ស្រី ០១​នាក់ និង​ជា​មុខសញ្ញា​ចាស់​០១​នាក់ ។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៣៦ នាក់​ក្នុង​នោះ​មាន​-​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស -០២​ករណី​ឃាត់ខ្លួន​១៤​នាក់ (​ក្មេង​ទំនើង​ក្រុម​ឈ្មោះ​ក្រុម​យើង​ស្រលាញ់​គ្នា​និង​ក្រុម​អេ​លាន​) ,​ករណី​លួច​០៥​ករណី​ឃាត់ខ្លួន ០៩​នាក់​(​មាន​សារធាតុ​ញៀន​០៧​នាក់​) ,​ករណី​គាស់​ផ្ទះ​០១​ករណី​ឃាត់ខ្លួន​០២​នាក់ ,​ករណី​ឆក់​០១​ករណី​ឃាត់ខ្លួន​០១​នាក់​(​មុខសញ្ញា​ចាស់​ចេញពី​ពន្ធនាគារ​),.​ករណី​កាន់កាប់​អាវុធ​ខុសច្បាប់​(​កាំបិត​,​ដាវ​កែ​ច្នៃ និង​អាវុធ​)០២​ករណី​ឃាត់ខ្លួន​០៥​នាក់ (​ក្មេង​ទំនើង​ឈ្មោះ​ក្រុម​ទឹក​ញ្ច​ប់​TKJ)​មាន​ជនជាតិ​ចិន​១​នាក់​,​ករណី​កាប់​ប្លន់​យក​ម៉ូតូ​និង​ផ្សំ​គំនិត​និង​ទទួលផល​ចំនួន​០១​ករណី​ឃាត់ខ្លួន​០៥​នាក់ ។

តាម​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំងនោះ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បង្ក្រាប​បាន​ចំនួន ១​ករណី ឃាត់ខ្លួន ១០​នាក់ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ក្មេង​ទំនើង​ក្រុម​ឈ្មោះ ក្រុម​យើង​ស្រលាញ់​គ្នា និង​ក្រុម​អេ​លាន​),​។​

នគរបាល​ខណ្ឌដូនពេញ​បង្ក្រាប​បាន ០២​ករណី ឃាត់ខ្លួន ០២​នាក់ ,​ស្រី​១​នាក់ លួច​ទូរស័ព្ទ​ដៃ និង​លួច​គ្រឿងអលង្ការ​សរុប​ទឹកប្រាក់​ចំនួន​៤០០០$​។​នគរបាល​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បង្ក្រាប​បាន ០១​ករណី ឃាត់ខ្លួន ០២​នាក់ (​លួច​មាន​ស្ថាន​ទម្ងន់ទោស​គាស់​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ និង​កាន់កាប់ អាវុធ​ខុសច្បាប់​) ។

នគរបាល​ខណ្ឌ​៧​មក​រា​បង្ក្រាប​បាន​០១ ករណី​ឃាត់ខ្លួន ០១​នាក់ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​(​ផ្ទុះ​គ្រាប់​អាវុធ​ចំនួន​០២​គ្រាប់ (​ជនជាតិ​ចិន​) ។​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បង្ក្រាប​បាន​០១ ករណី​ឃាត់ខ្លួន​០១​នាក់ ឆក់​ទូរស័ព្ទ​ដៃ (​មុខសញ្ញា​ចាស់​ចេញពី​ពន្ធនាគារ​),​។​នគរបាល​ខណ្ឌទួលគោក​បង្ក្រាប​បាន ០២​ករណី​ឃាត់ខ្លួន​ចំនួន​០៨​នាក់​ក្នុង​នោះ​មាន​៖​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ១​ករណី ចំនួន​៤​នាក់ (​ក្មេង​ទំនើង​),​ករណី​លួច​ទូរស័ព្ទ​ដៃ ១​ករណី​ចំនួន ៤​នាក់ ។

នគរបាល​ខណ្ឌ​ច្បាប់​អំពៅ​បង្ក្រាប​បាន ០១​ករណី​ឃាត់ខ្លួន ០១​នាក់ (​លួច​កុង​ទ័​រ​ទឹក​)​។​នគរបាល​ខណ្ឌដង្កោ​បង្ក្រាប​បាន ០២​ករណី​ឃាត់ខ្លួន ០៦​នាក់​ក្នុង​នោះ​មាន ករណី​កាន់កាប់​អាវុធ​ខុសច្បាប់​(​កាំបិត និង​ដាវ​កែ​ច្នៃ​) ១​ករណី​ចំនួន ៤​នាក់ (​ក្មេង​ទំនើង​ឈ្មោះ​ក្រុម​ទឹក កញ្ចប់​TKJ) ,​ករណី​លួច (​ឆ្កឹះ​សោ​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​) ចំនួន​១​ករណី ២​នាក់​និង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បង្ក្រាប​បាន​០១​ករណី​ឃាត់ខ្លួន​ចំនួន ០៥​នាក់ ករណី​កាប់​ប្លន់​យក​ម៉ូតូ​ផ្សំ​គំនិត​និង​ទទួលផល ។

ជនសង្ស័យ​ទាំង​៣៦​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​និង​នគរបាល​នៅ​តាម​បណ្ដា​ខណ្ឌ​ទាំង​៩​ដែល​ជា​ម្ចាស់​ករណី​បង្ក្រាប​បាន កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ