ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​ចង់​ឱ្យ​រុស្ស៊ី​បញ្ជាក់​ថា​តើ​លោក​ពូទីន​នឹង​ទៅ​ចរ​ចា​គ្នា​ដែរ​ឬ​ទេ​?

14 ម៉ោង មុន

ទី​ក្រុង​កៀវ៖​ អ៊ុយ​ក្រែន​​នឹង​សម្រេច​ចិត្ត​ថា​ត្រូវ​អនុវត្ត​​​បែប​ណាជា​បន្ត​ទៀត​នៅ​ក្នុង​គម្រោង​​ចរ​ចា​សន្តិ​ភាព​នៅ​ទី​ក្រុង​អ៊ីស្តាន់​ប៊ូល​​នា​​ថ្ងៃ​ទី​១៥ ខែ​ឧសភា​។ ប៉ុន្តែ​ជា​ជំហាន​ដំបូង អ៊ុយ​ក្រែន​ចង់​បាន​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ត្រង់​ចំណុច​​ថា​តើ​លោក​ពូទីន​នឹង​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ការ​ចរចា​នោះ​ដែរ​ឬ​ទេ​។ ហ្សេឡិនស្គី​ធ្លាប់​បាន​និយាយ​ថា​គាត់​ប្រាកដ​ជា​ធ្វើ​ដំណើរ​ទៅ​អ៊ីស្តាន់​ប៊ូល​។ ជា​ដំបូង​​គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​ពិភាក្សា​​​ជា​មួយ​ប្រ​ធានា​ធិបតី​តួក​គី​នៅ​រដ្ឋ​ធានី​អង់​ការ៉ា​ (Ankara)​​។ បន្ទាប់​មក​ គាត់​នឹង​បន្ត​ដំណើរ​ទៅ​អ៊ីស្តាន់​ប៊ូល​។…

ទី​ក្រុង​កៀវ៖​ អ៊ុយ​ក្រែន​​នឹង​សម្រេច​ចិត្ត​ថា​ត្រូវ​អនុវត្ត​​​បែប​ណាជា​បន្ត​ទៀត​នៅ​ក្នុង​គម្រោង​​ចរ​ចា​សន្តិ​ភាព​នៅ​ទី​ក្រុង​អ៊ីស្តាន់​ប៊ូល​​នា​​ថ្ងៃ​ទី​១៥ ខែ​ឧសភា​។ ប៉ុន្តែ​ជា​ជំហាន​ដំបូង អ៊ុយ​ក្រែន​ចង់​បាន​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ត្រង់​ចំណុច​​ថា​តើ​លោក​ពូទីន​នឹង​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ការ​ចរចា​នោះ​ដែរ​ឬ​ទេ​។ ហ្សេឡិនស្គី​ធ្លាប់​បាន​និយាយ​ថា​គាត់​ប្រាកដ​ជា​ធ្វើ​ដំណើរ​ទៅ​អ៊ីស្តាន់​ប៊ូល​។

ជា​ដំបូង​​គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​ពិភាក្សា​​​ជា​មួយ​ប្រ​ធានា​ធិបតី​តួក​គី​នៅ​រដ្ឋ​ធានី​អង់​ការ៉ា​ (Ankara)​​។ បន្ទាប់​មក​ គាត់​នឹង​បន្ត​ដំណើរ​ទៅ​អ៊ីស្តាន់​ប៊ូល​។ ប៉ុន្តែ​លោក​​​​នឹង​ទៅ​អ៊ីស្តាន់​ប៊ូល​លុះ​ត្រា​លោក​ពូទីន​ទៅ​ទី​នោះ​ដែរ​។ បើ​មិន​ដូច្នេះ​ទេ​ គាត់​នឹង​ទៅ​ត្រឹម​ទី​ក្រុង​អង់​ការ៉ា​តែ​ប៉ុណ្ណោះ​។ រួច​ហើយ​ នឹង​វិលទៅ​អ៊ុយ​ក្រែនវិញ ទុក​ឱ្យ​ក្រុ​មការ​ងារប្រទេស​ទាំង​២​​​ជួប​គ្នា​តាម​សម្រួល​ចុះ​។​​​

លោក​ហ្សេឡិនស្គី​បាន​អំ​ពាវ​នាវ​ឱ្យ​លោក​ពូទីន​ធ្វើ​ដំណើរ​ទៅ​អ៊ីស្តាន់​ប៊ូល​ដើម្បី​ជួប​គ្នា​កម្រិត​កំពូល​។ លោក​យល់​ថា​ឥឡូវ​នេះ អំណាច និង​ការ​សម្រេច​ចិត្ត​​ស្ថិត​នៅ​ក្នុង​ដៃ​របស់​លោក​ពូទីន​តែ​ម្នាក់​ប៉ុណ្ណោះ​។ ហេតុ​នេះ លុះ​ត្រា​តែ​ជួប​លោក​ពូទីន​ដោយ​ផ្ទាល់​ទើប​អាច​និយាយ​សាច់​ការ​បាន​។ លោក​ហ្សេឡិនស្គី​ចង់​ពិភាក្សា​ជា​មួយ​លោក​ពូទីន​អំពី​ការ​បង្កើត​បទ​ឈប់​បាញ់​។​

​បើ​លោក​ពូទីន​​​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​ហ្សេឡិនស្គី​នៅ​ថ្ងៃទី​១៥ ខែ​ឧសភា​ពេល​នោះ​នឹង​ក្លាយ​ជា​រឿង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​​​។ តាម​ពិត​​ករណី​ប្រទេស​សត្រូវ​នឹង​គ្នា​ក្លាយ​ជា​មិត្ត​នឹង​គ្នា​ និង​រាប់អាន​​​គ្នា​​ដូច​ធម្មតា​ឡើង​​វិញ​​វា​មិន​មែន​ជា​រឿង​ប្លែក​​ទេ​។ កាល​ពី​ជំនាន់​លោក​និច​សុន​ក៏​ដូច​គ្នា​។ ពី​ដំបូង​ដៃ​ គ្មាន​នរណា​នឹក​ស្មាន​ថា​លោក​​និច​សុន​ចាប់​ដៃ​ស្វាគមន៍​គ្នា​ជា​មួយ​លោក​​ម៉ៅ​សេ​ទុង​​ទេ​។ រហូត​ដល់​គាត់​​បំពេញ​ទស្សន​កិច្ច​នៅ​​​ប៉េកាំង​​​ឆ្នាំ​​១៩៧២​ដើម្បី​​​និយាយ​ពី​ការ​ដក​កង​​​ទ័ព​អាមេរិក​ពី​វៀតណាម​​ទើប​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​​។​

លោក​ពូទីន​ និង​លោក​ហ្សេ​ឡិន​ស្គី​ខាន​ជួប​គ្នា​ជាង​៥​ឆ្នាំ​ហើយ​ចាប់​តាំង​ពីខែ​ធ្នូ ឆ្នាំ​២០១៩​។ ប្រភពពី​មន្ត្រី​ការ​ទូត​អ៊ុយ​ក្រែន​ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​​​អ្វី​ៗ​ស្ថិត​នៅ​លើ​ការ​សម្រេច​ថា​តើ​លោក​ពូទីនចិត្ត​សឿង​ហ៊ាន​ទៅ​អ៊ី​ស្តាន់​ប៊ូល​​ដែរ​ឬ​​ទេ​​? នៅ​ពេល​ទទួ​លបាន​ចម្លើយ​នេះ អ៊ុយ​ក្រែន​នឹង​សម្រេច​គ្នា​ជា​បន្ត​ទៀត​ថា​តើ​ត្រូវ​អនុវត្ត​វិធាន​ការ​បែប​ណា​។​

​វិមាន​ក្រឹម​ឡាំង​​និយាយ​​កាល​ពី​ថ្ងៃ​ពុធ​ថា​គណៈ​ប្រតិ​ភូ​រុស្ស៊ី​ប្រាកដ​ជា​ទៅ​​អ៊ីស្តាន់​ប៊ូល​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា​។ ប៉ុន្តែ​ក្រឹម​ឡាំង​មិន​បាន​បញ្ជាក់​ថា​នៅ​ក្នុង​ចំណោម​គណៈ​ប្រតិ​ភូ​នោះ​មាន​នរណា​ខ្លះ​ចូល​រួម​។ ជា​ពិសេស​ តើ​មាន​លោក​ពូទីន​ដែរ​ឬ​ទេ​។ ​អ្នក​សារ​ព័ត៌​មាន​ក៏​បាន​សាក​​សួរ​ត្រង់​ចំណុច​នេះ​​ដែរ​​។​ ប៉ុន្តែ​ក្រឹម​ឡាំង​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​ពាក់​ព័ន្ធ​នឹង​លោក​ពូទីន​ទេ​។ ជួន​កាល​គេ​រង់​ចាំ​រហូត​ដល់​នាទី​ចុង​ក្រោយ​ទើប​ប្រកាស​ឱ្យ​ដឹង​​។ ជា​លក្ខណៈ​ទុក​ឱ្យ​ឆ្ងល់ ឬ​ទុក​អ៊ុត​សភាព​ការណ៍​ចុង​ក្រោយ​។ ​

លោក​ត្រាំ​ដែល​កំពុង​បំពេញ​ទស្ស​ន​កិច្ច​នៅ​មជ្ឈិម​បូព៌ា​ថ្លែង​ថា​បើ​​លោ​កពូទីន​​ទៅ​អ៊ីស្តាន់​ប៊ូល​ លោក​ក៏​ចង់​​ជួប​លោ​កពូទីន​​នៅ​ទី​នោះ​ដែរ​​។ ​លោក​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រទេស​តួក​គី​ទេ​។​ ដូច្នេះ​​អាច​ឆ្លៀត​ទៅ​បាន​។ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​លោក​ពូទីន​នឹង​ទៅ​ដែរ​ឬ​ទេ​។ ​​ហ្សេឡិនស្គី​ថ្លែង​ថាការ​ដែល​​លោក​ចង់​ជួប​លោក​ពូទីន​លើក​នេះ​បំណង​ធំ​​គឺ​ចង់​ស្នើ​ឱ្យ​មាន​បទ​ឈប់​បាញ់​ដោយ​ឥត​លក្ខ​ខណ្ឌ​​រយៈ​ពេល​៣០​ថ្ងៃ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ