ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​រិះ​គន់​ម៉ាក្រុង​ដែល​ចង់​ដាក់​ពង្រាយ​យ​ន្ត​ហោះ​នុយ​ក្លេអ៊ែរ​នៅ​អឺរ៉ុប

15 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ថ្ងៃ​នេះ ប្រទេស​រុស្ស៊ី​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹង​​ការ​លើក​ឡើង​របស់​​​ប្រធានា​ធិបតី​បារាំង​ពាក់​ព័ន្ធ​នឹង​​ការ​បញ្ជូន​យន្ត​ហោះ​នុយ​ក្លេអ៊ែរ​។​ អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង​រិះ​គន់​ពាក្យ​សម្ដី​របស់​លោក​ម៉ាក្រុង​ត្រង់​ចំណុច​ដែល​ថា​រដ្ឋាភិបាល​បា​រាំង​ត្រៀម​ខ្លួន​រួច​ហើយ​​​ដើម្បី​ដាក់​ពង្រាយ​យន្ត​ហោះ​ចម្បាំង​បំពាក់​គ្រាប់​បែក​នុយ​ក្លេអ៊ែរ​នៅ​តាម​បណ្ដា​ប្រទេស​នៅ​ទ្វីប​​អឺរ៉ុប​។ ហេតុ​នេះ ​វិមាន​ក្រឹម​ឡាំ​ង​សូម​ផ្ដាំ​ត្រឡប់​ទៅ​វិញ​ថា​ទោះ​បី​មាន​យន្ត​ហោះ​ធុន​នេះ​ក៏​ដោយ​ក៏​មិន​ប្រាកដ​ជា​អាច​ធានា​សន្តិ​សុខ​ជាតិ​របស់​ទ្វីប​នេះ​បាន​ឡើយ​។ ​សូម​រំលឹក​ថា​កាល​ពី​ថ្ងៃ​អង្គារ​ លោក​ម៉ាក្រុង​បាន​ផ្ដល់​បទ​សម្ភាស​ឱ្យ​ទូរ​ទស្សន៍​បារាំង​​តេ​អែហ្វ​អង (TF1) ថា​អាមេរិក​បាន​ដាក់​ពង្រាយ​យន្ត​ហោះ​ចម្បាំង​របស់​ខ្លួន​នៅ​បែល​ហ្សិច,…

ទី​ក្រុង​ម៉ូស្គូ៖ ថ្ងៃ​នេះ ប្រទេស​រុស្ស៊ី​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹង​​ការ​លើក​ឡើង​របស់​​​ប្រធានា​ធិបតី​បារាំង​ពាក់​ព័ន្ធ​នឹង​​ការ​បញ្ជូន​យន្ត​ហោះ​នុយ​ក្លេអ៊ែរ​។​ អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង​រិះ​គន់​ពាក្យ​សម្ដី​របស់​លោក​ម៉ាក្រុង​ត្រង់​ចំណុច​ដែល​ថា​រដ្ឋាភិបាល​បា​រាំង​ត្រៀម​ខ្លួន​រួច​ហើយ​​​ដើម្បី​ដាក់​ពង្រាយ​យន្ត​ហោះ​ចម្បាំង​បំពាក់​គ្រាប់​បែក​នុយ​ក្លេអ៊ែរ​នៅ​តាម​បណ្ដា​ប្រទេស​នៅ​ទ្វីប​​អឺរ៉ុប​។

ហេតុ​នេះ ​វិមាន​ក្រឹម​ឡាំ​ង​សូម​ផ្ដាំ​ត្រឡប់​ទៅ​វិញ​ថា​ទោះ​បី​មាន​យន្ត​ហោះ​ធុន​នេះ​ក៏​ដោយ​ក៏​មិន​ប្រាកដ​ជា​អាច​ធានា​សន្តិ​សុខ​ជាតិ​របស់​ទ្វីប​នេះ​បាន​ឡើយ​។ ​សូម​រំលឹក​ថា​កាល​ពី​ថ្ងៃ​អង្គារ​ លោក​ម៉ាក្រុង​បាន​ផ្ដល់​បទ​សម្ភាស​ឱ្យ​ទូរ​ទស្សន៍​បារាំង​​តេ​អែហ្វ​អង (TF1) ថា​អាមេរិក​បាន​ដាក់​ពង្រាយ​យន្ត​ហោះ​ចម្បាំង​របស់​ខ្លួន​នៅ​បែល​ហ្សិច, ​អាល្លឺម៉ង់​, អ៊ីតាលី និង​តួក​គី​​​​។

ដូច្នេះ បារាំង​ក៏​ត្រៀម​ពិភាក្សា​អំពី​ផែន​ការ​បញ្ជូន​​យន្ត​ហោះ​ប្រភេទ​នេះ​ផង​ដែរ​។ លោក​ថ្លែង​បន្ត​ទៀត​ថា​លោក​នឹង​កំណត់​ក្រប​ខណ្ឌ​នៃ​ការ​ពិភាក្សា​គ្នា​ដោយ​ជាក់​លាក់​បំផុត​នា​រយៈ​ពេល​ប៉ុន្មាន​អាទិត្យ ឬ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។ បន្ទាប់​ពី​លោក​ម៉ាក្រុង​ថ្លែង​យ៉ាង​ដូច្នេះ អ្នក​សារ​ព័ត៌​មាន​បាន​សាក​សួរ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ប៉េ​ស្កូស ដើម្បី​ធ្វើ​អត្ថា​ធិប្បាយ​។

លោ​កប៉េស្កូស​ថ្លែង​ថា​ទោះ​បី​ដាក់​ពង្រាយ​អាវុធ​នុយ​ក្លេអ៊ែរ​ពេញ​ទ្វីប​អឺរ៉ុប​ទៀត​ក៏​មិន​អាច​ជួយ​នៅ​ក្នុង​វិស័យ​សន្តិ​សុខ​ជាតិ​, ការ​ប៉ាន់​ស្មាន​ត្រូវ​ពី​សភាព​ការណ៍​ពិត និង​ស្ថិរ​ភាព​បាន​ឡើយ​។ សព្វ​ថ្ងៃ​នេះ ប្រព័ន្ធ​ធានា​ស្ថិរ​ភាព និង​សន្តិ​សុខ​ជា​យុទ្ធ​សាស្ត្រ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​អាក្រក់​រក​លេខ​ដាក់​គ្មាន​ដោយ​សារ​ហេតុ​ផល​ជា​ច្រើន​។

លោក​ម៉ាក្រុង​ធ្លាប់​បាន​បំផុស​គំនិត​ដូច​ខាង​លើ​នេះ​ជា​លើក​ដំបូង​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០២៥​។ លោក​ចង់​ប្រើ​ប្រាស់​ឃ្លាំង​អាវុធ​នុយ​ក្លេអ៊ែរ​របស់​បារាំង​ដើម្បី​ការ​ពារ​សន្តិ​សុខ​របស់​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត​។ កាល​ណោះ វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​ពាក្យ​សម្ដី​របស់​លោក​ម៉ាក្រុង​មាន​ន័យ​ស្មើ​នឹង​ការ​តាំង​ខ្លួន​ឯង​ជា​បង​ធំ​ខាង​នុយ​ក្លេអ៊ែរ​នៅ​ទ្វីប​អឺរ៉ុប​។ ក្រឹម​ឡាំង​យល់​ថា​នេះ​ជា​ពាក្យ​សម្ដី​ដែល​ចង់​បង្ក​បញ្ហា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ