រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥នាក់ ខណៈគ្មានអ្នកស្លាប់ និងអ្នកជាសះស្បើយ ។

ក្រសួងសុខាភិបាលនៅថ្ងៃទី១៤ ឧសភា បានសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥មាន៖ករណីឆ្លងថ្មី ៥នាក់, ករណីជាសះស្បើយ០នាក់ និងករណីស្លាប់០នាក់ ។
សូមជម្រាបថា ការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥នាក់នេះ បន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសឲ្យប្រជាពលរដ្ឋ ប្រុងប្រ័យត្នចំពោះឆ្លងជំងឺកូវីដប្រភេទថ្មីJN.1 ដែលបំប្លែងខ្លួនថ្មីពីកូវីដ១៩មុន ។
COVID-19 ត្រលប់មកវិញជាមួយ និងការបម្លែងខ្លួនថ្មី ពពួកអូមីក្រុង (JN.1) សូមបងប្អូនកុំមានការតក់ស្លុត ឬបារម្ភខ្លាំងពេកអី ដោយសារតែការសិក្សារមិនទាន់ឃើញថាវាអាចបង្កប៉ះពាល់ធ្ងន់ធ្ងរដល់នាក់ជម្ងឺនៅឡើយទេ ក្រុមមនុស្សដែលអាចប្រឈមនិងគ្រោះថ្នាក់ គឺអ្នកដែលមានជំងឺរ៉ាំរៃដែលមានប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ ដូចជាអ្នកជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះជាដើម ។
តែយ៉ាងណាក៏ដោយ យើងក៏មិនអាចប្រហែសបានដែរ សូមចូលរួមអនុវត្តវិធានការពារអោយបានខ្ជាប់ខ្ជួន 3កុំ និង3ការពារ ៖ ពាក់ម៉ាស, លាងដៃញឹកញាប់, រក្សាគម្លាត ។ 3កុំមាន៖ កុំនៅកន្លែងបិទជិត, កុំនៅកន្លែងមានមនុស្សច្រើន និងកុំប៉ះពាល់គ្នា ៕
ចែករំលែកព័តមាននេះ