ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​លើ​ករណី​បុរស​ម្នាក់​គ្មាន​លុយ​បង់​ពិន័យ​២​លាន​រៀល ដេក​ហាល​មូស​ជាមួយ​កូន

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​បុរស​ម្នាក់​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ថា ខ្លួន​ផឹក​លើស​ជាតិ​អាល់កុល​ត្រឹម​៤០ ហើយ​ត្រូវ​នគ​បាល​ចរាចរណ៍​ផាកពិន័យ​២​លាន​រៀល ដោយ​គ្មាន​លុយ​បង់​ក៏​សម្រេចចិត្ត​ដេក​ជាមួយ​កូន​ហាល​មូស ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​បុរស​ម្នាក់​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ថា ខ្លួន​ផឹក​លើស​ជាតិ​អាល់កុល​ត្រឹម​៤០ ហើយ​ត្រូវ​នគ​បាល​ចរាចរណ៍​ផាកពិន័យ​២​លាន​រៀល ដោយ​គ្មាន​លុយ​បង់​ក៏​សម្រេចចិត្ត​ដេក​ជាមួយ​កូន​ហាល​មូស ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៥ បាន​បញ្ជាក់​ថា ករណី​ការ​ចុះ​ផ្សាយ​តាម​បណ្តាញ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០២៥ ពាក់ព័ន្ធ​ការ​ពិន័យ​បុរស​ម្នាក់​ចំនួន​២​លាន​រៀល គ្រាន់តែ​ហូប​គ្រឿង​ស្រវឹង​នោះ ក្រុមការងារ​បាន និង​កំពុង​មាន​ចំណាត់ការ​ស៊ើប​បញ្ជាក់ ដើម្បី​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុង​ការ​បំភ្លឺ​ជូន​សាធារណជន​ជ្រាប​អំពី​ការ​អនុវត្ត​និ​តិ​វិធី​ផាកពិន័យ​នេះ ។

ការ​លើក​ឡើង​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បន្ទាប់​ពី​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធិ សមាជិក​រដ្ឋសភា​បាន​យក​ខ្លឹមសារ​របស់​បុរស​ខាងលើ មក​ផ្សាយ​ដោយ​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖

«​សុំ​អធ្យាស្រ័យ​លោក​អុំ សុំ​សួរ​រំខាន​អុំ​បន្តិច​ពេល​បើកបរ ខ្ញុំបាទ​ហូប​ជាតិ​អាកុល​មាន​លើស​ពី​40 ត្រូវ​ប៉ូលិស​ពិន័យ​2​លាន​រៀល តាម​ច្បាប់​ប៉ុន្នឹង​មែន តែ​សុំ​សួ​អុំ​បន្តិច​តើ​មាន​ដំណោះស្រាយ​ឬ​គ្មាន​អុំ ខ្ញុំ​មក​ពី​បុណ្យសព លោកពូ​នៅ​ភ្នំពេញ ខ្ញុំ​មក​ពី​ខេត្តតាកែវ ហើយ​ក៏​កំលាំង​សមត្ថកិច្ច​ខណ្ឌដង្កោ ហៅ​ខ្ញុំ​ខុស ក៏​ខ្ញុំ​មិន​គេចវេស​ពី​កា​អនុវត្ត​របស់​កងកំលាំង​ដែរ ខ្ញុំ​សុំ​គាត់​សម្រួល​ខ្ញុំ​ដឹង​ខុស ខ្ញុំ​សុំ​សំរួល​ល្មម​ៗ ពីរ​លាន​ខ្ញុំ​រៀល ខ្ញុំ​មាន​លុយ​ឯណា​បង់ កូន​ខ្ញុំ​ហាល​មូស​ខ្យល់​គាត់​មិន​ព្រម ហេតុ​អ្វី​បាន​ដក​សោ​ឡាន​ខ្ញុំ​ហើយ យក​សោ​ចាក់​ចង្កូត​របស់​ពួក​គាត់​មក​ចាក់​ឡាន​ខ្ញុំ​ទៀត ខ្ញុំ​សុំ​ថា សុំ​តែ​សោ​កាច់​សោ​ឡាន​អោយ​កូន​ខ្ញុំ​សំរាក​នឹង​សាក​ថ្ម​ទូរ​សព្ទ័​មិន​ព្រម​ទៀត ខ្ញុំ​មិន​យល់​ហេតុ​អ្វី​សមត្ថ​កិច្ច​បំរើ​រាស្ត្រ តែ​រាស្ត្រ​ខុស ហើយ​សុំ​សំរួល​ខ្លះ​នៅ​តែ​មិន​ព្រម ហើយ​ក៏​ក្មួយ​មិន​ចេះ​ដែរ តើ​ហេតុ​អ្វី​ធ្វើ​ដល់​ថ្នាក់​នឹង ត្រឹមតែ​ខ្ញុំ​សុំ​សោ​ឡាន​កាច់​សោ​បើក​កង្ហារ​អោយ​កូន​គ្រួសារ​ខ្ញុំ​សំរាក​នឹង​សាក​ថ្ម​ទូរ​សព្ទ័ គាត់​មិន​ព្រម​រហូត ខ្ញុំ​សរសេរ​ទៅ​សួរ​លោក​អុំ ទាំង​ម៉ោង​3៖45​នាទី​ព្រឹក ខ្ញុំ​មិន​សំរាក​រង់ចាំ​កំលាំង​គាត់​ក្រោម​ធ្វើការ​វិញ​។ សុំ​គោរព​នឹង​អធ្យាស្រ័យ​លោកពូ​2​លាន​ខ្ញុំ​ខុសច្បាប់​មែន​លោកពូ តែ​ខ្ញុំ​គ្មាន​2​លាន​សំរាប់​បង់​ទេ ខ្ញុំ​រកតែ​បង់​ធនាគារ​1​ខែ​ជាង​1​លាន​មិន​បាន​ផង សោកស្តាយ​ណាស់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ