ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចរាចរណ៍ និង​មន្ត្រី​កិច្ចសន្យា​៤​នាក់ ត្រូវ​បាន​ហៅ​មក​សួរនាំ ក្រោយ​ឃាត់​ម៉ូតូ​មួយ​គ្រឿង

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៥ បាន​អញ្ជើញ​មន្ត្រី​នគរបាល​ចរាចរណ៍ និង​មន្ត្រី​ជាប់កិច្ច​សន្យា​ចំនួន​៤​រូប​នៅ​គោលដៅ​ស្តុ​ប​ផ្សារ​ដេប៉ូ​មក​សួរនាំ ក្រោយ​មានការ​បង្ហោះ​ករណី​ឃាត់​ម៉ូតូ​១​គ្រឿង ម៉ាក…

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៥ បាន​អញ្ជើញ​មន្ត្រី​នគរបាល​ចរាចរណ៍ និង​មន្ត្រី​ជាប់កិច្ច​សន្យា​ចំនួន​៤​រូប​នៅ​គោលដៅ​ស្តុ​ប​ផ្សារ​ដេប៉ូ​មក​សួរនាំ ក្រោយ​មានការ​បង្ហោះ​ករណី​ឃាត់​ម៉ូតូ​១​គ្រឿង ម៉ាក HONDA SCOOPY ពណ៌​.​ស មិន​ចាំ​ផ្លា​ក​លេខ ។

ការ​ហៅ​សួរនាំ​នេះ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​បង្ហោះ​វី​ដេ​អូ តាម​បណ្តាញ​សង្គម​យ៉ាង​ព្រោងព្រាត ជុំវិញ​ករណី​មន្ត្រី​នគរបាល​ចរាចរណ៍ និង​មន្ត្រី​ជាប់កិច្ចសន្យា​មួយ​ក្រុម​នៅ​គោលដៅ​ស្តុ​ប​ផ្សារ​ដេប៉ូ​បាន​ចេញ​ឃាត់​ម៉ូតូ​១​គ្រឿង បើកបរ​ដោយ​ស្ត្រី​ម្នាក់​បាន​ល្មើស​ផ្លា​ក​សញ្ញា​ចរាចរណ៍​បត់​ត្រឡប់​ក្រោយ កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ ។

បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ស្នងការ​ភ្នំពេញ​តាម​រយៈ​ការ​បំភ្លឺ​មន្ត្រី​ទាំង​៤​នាក់ ពិតជា​បាន​ចេញ​ឃាត់​ម៉ូតូ​ប្រាកដ​មែន ដោយ​អ្នក​បើក​របរ​ម៉ូតូ​ខាងលើ បាន​ល្មើស​ផ្លា​ក​សញ្ញា​បត់​ត្រឡប់​ក្រោយ ។ ករណី​នេះ មន្ត្រី​ចរាចរណ៍​មិន​ផាកពិន័យ​ស្ត្រី​ដែល​បើកបរ​ម៉ូតូ​នោះ​ទេ ដោយមន្ត្រី​បាន​ធ្វើការ​អប់រំ​ណែនាំ​ឱ្យ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

ចំពោះ​មន្ត្រី​នគរបាល​ចរាចរណ៍ និង​មន្ត្រី​ជាប់កិច្ចសន្យា​ទាំង​៤​នាក់​ខាងលើ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ធ្វើ​របាយការណ៍​រាយការណ៍​ជូន​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ពិនិត្យ និង​សម្រេច​។

គួរ​បញ្ជាក់​ថា តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កន្លង​មក គឺ​មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​ជាប់កិច្ចសន្យា និង​មន្ត្រី​នគរបាល​ចរាចរណ៍​ពួនស្ទាក់​ចាប់​ឃាត់​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​នោះ​ទេ ក្នុង​ករណី​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​ចរាចរណ៍​មិន​អនុវត្ត​តាម​បទបញ្ជា​នឹង​រង​ទទួល​ការ​អនុវត្ត​វិន័យ​កងកម្លាំង​នគរបាល​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ