ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគណាស់! កម្មករ​ម្នាក់​​​ធ្លា.ក់​ពីលើ​ដំបូល​រោងចក្រ​កំពស់​៩​ម៉ែត្រ​ស្លា.ប់​ភ្លាម​

6 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ពិតជា​គួរ​អោយ​អាសូរ​ជា​ពន់ពេក យុវជន​ម្នាក់​បាន​ធ្លាក់​ពីលើ​ដំបូល​រោងចក្រ ដែលមានកំ​ពស់​៩​ម៉ែត្រ បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ​ ។ ករណី​គ្រោះថ្នាក់ការងារ​នេះ កើតឡើង​នៅ​រោងចក្រ​ក្រុមហ៊ុន​តៃ​រ៉េ​ម​បូ…

ខេត្តកំពង់ឆ្នាំង ៖ ពិតជា​គួរ​អោយ​អាសូរ​ជា​ពន់ពេក យុវជន​ម្នាក់​បាន​ធ្លាក់​ពីលើ​ដំបូល​រោងចក្រ ដែលមានកំ​ពស់​៩​ម៉ែត្រ បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ​ ។ ករណី​គ្រោះថ្នាក់ការងារ​នេះ កើតឡើង​នៅ​រោងចក្រ​ក្រុមហ៊ុន​តៃ​រ៉េ​ម​បូ ស្ថិត​នៅ​ភូមិ​តា​កុ​ល ឃុំ​ពា​នី ស្រុក​កំពង់​
ត្រឡាច ខេត្តកំពង់ឆ្នាំង​។

ប្រភព​ពី​សមត្ថកិច្ច​អោយ​ដឹង​ថា ​​កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ថា ជន​រង​គ្រោះ​ឈ្មោះ ម៉ុ​ន រតនៈ អាយុ​១៩​ឆ្នាំ មុខរបរ​ជា​កម្មករ​ជួសជុល​ដំបូល រស់នៅ​ភូមិ​តា​អាំ ឃុំ​ទួល​សាលា ស្រុក​ប​សេ​ដ ខេត្តកំពង់
ស្ពឺ មក​ស្នាក់​នៅ​បណ្តោះអាសន្ន នៅ​កន្លែង​កើតហេតុ ស្តិ​ត​នៅ​ភ​មិ​តា​កុ​ល ឃុំ​ពា​នី ស្រក​កំពង់ត្រឡាច ​។

នៅ​ថ្ងៃ​កើតហេតុ​ ជន​រង​គ្រោះ និងជា​ជាង​ជួសជុល​ដំបូល​មាន​ចំនួន​០៧​នាក់​ផ្សេង​ទៀត បាន​បំពេញការងារ​ជួសជុល​ដំបូល​ចាស់​និង​យក​កៅស៊ូរ​ពណ៌​ខ្មៅបិទបន្ថែម​ពីលើ​ដំបូល​ស័​​ង្ក​សី​​ការពារ​ជ្រាប​ទឹក​ដូច​សព្វដង ។

ការ​បំពេញការងារ ជន​រង​គ្រោះ​និង​ក្រុម​ជាង​០៦​នាក់​ផ្សេង​ទៀត​ឈរ​ជិត​គ្នា ស្តាប់​ការ​ណែនាំ​ពី​មេការជនជាតិ​ចិន អំពី​ការងារ​ជួសជុល​ដំបូល ក្រោយ​ពី​ស្តាប់​ការ​ណែនាំ​រួច ជន​រង​គ្រោះ​បែ​រខ្លួន​ត្រឡប់​ក្រោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​ជើង​ខាងស្តាំ​បាន​ជាន់​ដំបូល (​ជាន់​ខុស​ផ្លាន​) ត្រូវ​លើ​ស័​ង្កសី​ជ័រ​ពណ៌​.ស​ថ្លា ធ្វើ​ឲ្យ​ធ្លុះ​ស័ង្កសី ជ​រ័​ពណ៌​ថ្លា​ ដែល​មាន​សភាព​ផុយ​ស្រួយ ធ្លាក់​ជន​រង​គ្រោះ ពីលើ​ដំបូល​អគារ​ដែល​មានកំ​ពស់​ជាង ៩​ម៉ែត្រ បណ្តាល​ឲ្យ​ផុង​លលាដ៍​ក្បាល​ផ្នែក​ខាងក្រោយ​ស្លាប់​នៅ​និង​កន្លែង​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ស្រាវជ្រាវ ហើយ​បាន​សន្និដ្ឋាន​ថា ​ជន​រង​គ្រោះ​ពិតជា​ជាន់​លើ​ស័ង្កសី ស​ថ្លា​ផុយ​ស្រួយ​បណ្ដាល​ឱ្យ​បាក់ ធ្លាក់​មក​ដី​ស្លាប់​ពិតមែន នឹង​បាន​ប្រគល់​សព្វ​ជន​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ