ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ចំបាប់​កម្ពុជា ដណ្ដើម​បាន​មេដាយ ចំនួន​៨​គ្រឿង នៅ​ប្រទេស​សិង្ហ​បុរី

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ចំបាប់ ជ្រើសរើស​ជើងឯក អាស៊ី​អាគ្នេយ៍ (Southeast Asian & Invitational Championship)…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ចំបាប់ ជ្រើសរើស​ជើងឯក អាស៊ី​អាគ្នេយ៍ (Southeast Asian & Invitational Championship) នៅ​ប្រទេស​សិង្ហ​បុរី ដែល​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១០ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៥ ។ ខណៈ​កីឡា​ចំបាប់​កម្ពុជា ដណ្ដើម​បាន​មេដាយ ចំនួន​៨​គ្រឿង មក​ជូន​ជាតិ​មាតុភូមិ ។

តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ប្រតិភូ​ដឹកនាំ​ទៅ​ចូលរួម​ប្រកួត បានឱ្យ​ដឹង​ថា គិត​មក​ដល់​ថ្ងៃ​ទី​១២ ខែឧសភា ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់ នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ចំបាប់​អន្តរជាតិ Southeast Asian & Invitational Championship2025 នៅ​ប្រទេស​សិង្ហ​បុរី កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កីឡា​ចំបាប់​កម្ពុជា ដណ្ដើម​បាន​មេដាយ សរុប​ចំនួន​៨​គ្រឿង មក​ជូន​ជាតិ ក្នុង​នោះ​មាន ៖ មេដាយមាស ចំនួន​១​គ្រឿង មេដាយ​ប្រាក់ ចំនួន​២​គ្រឿង និង​មេដាយ​សំរឹទ្ធ ចំនួន​៥​គ្រឿង ។ ចំណែក​មេដាយមាស ១​គ្រឿង រកបាន​ដោយ​កីឡាករ ហេង វុ​ទ្ធី ប្រកួត​វិញ្ញាសា Freestyle ក្នុង​ប្រភេទ​ទម្ងន់​៩២​គីឡូក្រាម រីឯ​មេដាយ​ប្រាក់ ចំនួន​២​គ្រឿង​ទៀត រកបាន​ដោយ​កីឡាករ ហេង រត្ន​ថា វិញ្ញាសា Freestyle ក្នុង​ប្រភេទ​ទម្ងន់​៩២​គីឡូក្រាម និង​កីឡាករ កែវ សុ​ភ័ក្ត្រ ជា​អ្នក​រកបាន​មេដាយ​ប្រាក់​១​ទៀត ប្រកួត​វិញ្ញាសា Freestyle ដូច​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧២​គីឡូក្រាម និង​មេដាយ​សំរឹទ្ធ ១​គ្រឿង ។ ចំណែក​មេដាយ​សំរឹទ្ធ​ចំនួន​៤​គ្រឿង​ផ្សេង​ទៀត រកបាន​ដោយ​កីឡាការិនី ជា កញ្ញា កីឡាករ សឿ​ន សុភា​ស់ កីឡាករ ឈឿ​ន ឈាង និង​កីឡាករ យុន ប៊ុ​ន​ណា ។

គួ​រម្លឹក​ផង​ដែរ​ថា ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក អាស៊ី​អាគ្នេយ៍ (Southeast Asian & Invitational Championship) នៅ​ប្រទេស​សិង្ហ​បុរី ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ឆ្នាំ​២០២៥ របស់​អត្ត​ព​លិ​ក​កម្ពុជា​លើក​នេះ ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ពី​លោ ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ។ គោលបំណង​សំខាន់ នៃ​ការ​បញ្ជូន​កីឡាករ កីឡាការិនី ជម្រើសជាតិ ឱ្យទៅ​ចូលរួម​ប្រកួត​នេះ គឺ​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស ពង្រឹងសមត្ថភាព​បន្ថែម​ឱ្យ​កាន់តែ​រឹង​មាំ សម្រាប់​ត្រៀម​ចូលរួម​ប្រកួត កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ ក៏​ដូច​ជា​ត្រៀម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក នៃ​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ឆ្នាំ​២០២៩ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ