ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រ​ព​ន្ធ័​តុលាការ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​សម្រុះសម្រួល​ផ្សះផ្សា​វិវាទ

14 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ​ឯកឧត្តម​បណ្ឌិត ជិន ម៉ា​លី​ន រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​យុ​ត្តិ​ធ​ម៏ និង​ជា​អនុប្រធាន​ប្រចាំការ​ នៃ​អាជ្ញាធរ​ជាតិ​ និង​ជា​អនុប្រធាន​ប្រចាំការ​តំណាង​ឯកឧត្តម ​កើត…

រាជធានីភ្នំពេញ ​៖ ​ឯកឧត្តម​បណ្ឌិត ជិន ម៉ា​លី​ន រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​យុ​ត្តិ​ធ​ម៏ និង​ជា​អនុប្រធាន​ប្រចាំការ​ នៃ​អាជ្ញាធរ​ជាតិ​ និង​ជា​អនុប្រធាន​ប្រចាំការ​តំណាង​ឯកឧត្តម ​កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៏ ​និង​លោក កើត ឆែ អភិបាលរង​រាជធានី​ និង​ជា​តំណាង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​អាជ្ញាធរ​ជាតិ ដោះស្រាយ​វិវាទ​ក្រៅ​ប្រ​ព​ន្ធ័​តុលាការ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​កិច្ច​សម្រុះសម្រួល​ផ្សះផ្សា​វិវាទ ​ដែល​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៣ ឧសភា ​២០២៥​នេះ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​។

ក្នុង​ឱកាស​នោះ​លោក កើត ឆែ បាន​លើក​ឡើង​ថា​ ​ជា​ការ​ពិត​ណាស់ រាជរដ្ឋាភិបាល​ ក្នុង​និ​តិ​កាល​កន្លង​មក​ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ ប៉ិន​ប្រសប ​និង​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន អ​តី​ត​នាយក​រដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ប្រធាន​ព្រឹទ្ធសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តែង​បាន​តាស​តឿន​ ក្រើនរំលឹក​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការ​ដោះស្រាយ​វិវាទ​ ក្នុង​ដែន​សមត្ថកិច្ច គឺ​កុំ​បណ្តោយ​ឲ្យកម្ទេច​ភ្លើង អាច​បង្ក​ជា​អគ្គិភ័យ​ ដែល​មាន​ន័យ​ប្រៀបប្រដូច​ទៅ​នឹង​វិវាទ​តូចតាច ​ក្នុង​មូលដ្ឋាន ​បើ​គ្មាន​ការ​យកចិត្តទុកដាក់​ ។

លោក កើត ឆែ បន្ថែម​ទៀត​ថា​ ឈរ​លើ​មូលដ្ឋាន​នេះ ​សម្តេច​តេ​ជោ ​ហ៊ុន សែន តែងតែបាន​លើកទឹកចិត្ត​ និង​បង្កើត​ឲ្យិ​មាននូវ​យន្តការជា​ច្រើន ​ទាំង​នៅ​ថ្នាក់​ជាតិ ​ដោយ​ឈរ​លើ​គោល​ការ​ណ៏​ឈ្នះ-ឈ្នះ​ ជា​មូលដ្ឋាន ​នៃ​ការ​ផ្សះផ្សា ដើម្បី​រក្សា​បាន​នូវ​សុខ​ដម​នី​យ៏​កម្ម ​ក្នុង​សង្គម ​។

លោក កើត ឆែ បាន​បញ្ជាក់​ទៀត​ថា​ ​សម្រាប់​រាជរដ្ឋាភិបាល​ នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ស្វាហាប់ សមត្ថភាព ថាមពល និង​គតិបណ្ឌិត​របស់សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ដាក់​ចេញ ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដោយ​ផ្តោត​លើ​ការ​កែទម្រង់ ការ​ពង្រឹង​អភិបាលកិច្ច និង​ការ​ធ្វើ​ទំនើប​កម្ម​ស្ថាប័នរដ្ឋ ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ ដើម្បី​ឈាន​ទៅ​រក​បាវចនា​ទាំង​៥ រួម​មាន ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ក្នុង​នោះ «​ការ​ពង្រឹង និង​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​ នៃ​ប្រព័ន្ធ យុត្តិធម៌​» ត្រូវ​បាន​កំណត់​ជា​អាទិភាព​ដ៏​សំខាន់​មួយ ក្នុង​ចំណោម​វិធានការ​គន្លឹះ​ទាំង​៥ និង​បាន​ប្រគល់​ភារកិច្ច​នេះ ​ជូន​ឯកឧត្ដម​ កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ជាក់ស្តែង សំដៅ​សម្រេច​ឱ្យ​បាន​នូវ​ការងារ​ជា​អាទិភាព គឺ​ការ​បង្កើត​យន្តការ​ដោះស្រាយ​វិវាទ​ ក្រៅ​ប្រព័ន្ធ​តុលាការ បន្ថែម​លើ​យន្តការ ​ដែល​មាន​ស្រាប់ ដើម្បី​ជួយ​សម្រុះសម្រួល​ដោះស្រាយ​វិវាទ​ ឱ្យ​បាន​ឆាប់រហ័ស ជា​ពិសេស​ វិវាទ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ​។

ឯកឧត្តម ជិន ម៉ា​លី​ន រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​យុ​ត្តិ​ធ​ម៏ និង​ជា​អនុប្រធាន​ប្រចាំការ ​នៃ​អាជ្ញាធរ​ជាតិ​ បាន​គូសបញ្ជាក់​ថា ​អនុស្សា​រណៈ​ នៃ​ការ​យោគយល់​គ្នា នឹង​រួម​គ្នា​ចុះហត្ថលេខា​នា​ពេល​បន្តិចទៀត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ក្នុង​ភាព​ជា​ដៃគូ សំដៅ​រួម​គ្នា​លើកកម្ពស់​គុណភាព ប្រសិទ្ធិ​ភាព និង​ភាព​ឆាប់រហ័ស នៃ​ការ​ដោះស្រាយ​វិវាទ​ តាម​រយៈ​ការ​សម្របសម្រួល ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ ផ្អែក​តាម​អនុស្សា​រណៈ ​នៃ​ការ​យោគយល់​គ្នា​នេះ អ​ដក និង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ ក្នុង​ការ​សម្រុះសម្រួល​ផ្សះផ្សា​វិវាទ​ ។

ឆ្លៀត​​ក្នុង​ឱកាស​នេះ ឯកឧត្តម​ ជិន ម៉ា​លី​ន ក៏​បាន​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​បច្ចេកទេស នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​ប្រឹងប្រែង យក​អស់កម្លាំង​កាយ​ចិត្ត សហការ​គ្នា​យ៉ាង​ជិត​ស្និត ក្នុង​ការ​ចរចា​ពិភាក្សា និង​រៀបចំ​ឡើង​ដោយ​ជោគជ័យ នៃ​អនុស្សា​រណៈ ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ក្នុង​ការ​សម្របសម្រួល​ផ្សះផ្សា​វិវាទ រហូត​ឈាន​ដល់​ការ​ចុះហត្ថលេខា​នា​ឱកាស​នេះ ។

គួរ​ឱ្យ​ដឹង​ថា អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ជា​យន្តការ​ថ្មី​នេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​បង្ខិត​សេវា​ដោះស្រាយ​វិវាទ ឱ្យ​កាន់តែ​ខិត​គៀក​នឹង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ព្រមទាំង​ជួយ​សម្រុះសម្រួល​ផ្សះផ្សា​វិវាទ ជូន​ដល់​គូភាគី​វិវាទ​ដោយ​ឆាប់រហ័ស ដោយ​ផ្អែក​តាម​គោលការណ៍​ឈ្នះ​ឈ្នះ​ទាំងអស់​គ្នា ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលា​ជម្រះក្តី ព្រមទាំង​រួមចំណែក​ជួយ​លើកកម្ពស់​សុខដុមរ​នា​ក្នុង​សហគមន៍ និង​សន្តិភាព​របស់​ប្រទេស​ជាតិ​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ