ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧ សភា ឆ្នាំ២០២៥ មានករណីអ្នកស្រុកប្រទះឃើញ សាកសពប្តីប្រពន្ធ២ នាក់ស្លាប់ក្នុងស្ថានភាពស្អុយរលួយ នៅចំណុចដីឡូលេខ៧៩ កសិដ្ឋាន១ ក្រុមហ៊នដុងភូ ស្ថិតនៅភូមិអូរអន្ត្រែង ឃុំរលួសមានជ័យ ស្រុកអូរគ្រៀលសែនជ័យ ខេត្តក្រចេះ ហើយបើតាមការបង្ហើបឲ្យដឹងថា ជាករណីប្តីចាក់សម្លាបង់ប្រពន្ធ រួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនមានការអះអាងផ្តើមចេញរឿងអ្វីឡើយ ស្ថិតក្នុងភាពអាថកំបាំង ។
សាកសពបុរសជាប្តីឈ្មោះ ដែន ដន អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករកាត់ស្មៅ និងសាកសពប្រពន្ធឈ្មោះ ស្រែន ណាងចេញ អាយុ៤៤ ឆ្នាំ ជនជាតិក្រឹង មុខរបរកម្មករ កាត់ស្មៅដូចគ្នា ។
ករណីខាងលើនេះត្រូវបានឈ្មោះ ដែន ផែន ជាប្អូនបង្កើតរបស់ ឈ្មោះ ដែន ដន រៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៥ បងប្រុសរបស់ខ្លួន និងប្រពន្ធ បានមកធ្វើការកាត់ស្មៅជាមួយខ្លួនឲ្យក្រុមហ៊ុនខាងលើ ។ លុះនៅព្រឹកថ្ងៃទី៥ ខែឆ្នាំដដែល បងប្រុស និងប្រពន្ធបានដើរចូលព្រៃក្រោយផ្ទះ ដើម្បីទៅរករកដើមរុក្ខជាតិធ្វើថ្នាំខ្មែរ ហើយក៏បាត់មិនឃើញត្រឡប់មកផ្ទះវិញចាប់ពីថ្ងៃនោះមក ។
ខណៈពេលបាត់បងប្រុសបង្កើត និងបង ថ្លៃស្រីមិនឃើញមកផ្ទះ ក្នុងនាមជាប្អូនក៏ចេះតែដើររក រហូតដល់ថ្ងៃទី១០ ខែឆ្នាំដដែល ខ្លួនបានជិះម៉ូតូចូលព្រៃដើម្បីកាប់ឬស្សីជួសជុលកន្លែងស្នាក់នៅ ពេលទៅដល់កន្លែងកើតហេតុក៏ធុមក្លិនស្អុយ ខ្លួនក៏ជិះម៉ូតូមកហៅកម្មករឲ្យទៅជួយមើល ពេលកម្មករ ២.៣ នាក់នាំគ្នាទៅដល់ទីនោះ ទើបដឹងថាជាក្លិនស្អុយសាកសពមនុស្ស គឺជាបងបង្កើត និងប្រពន្ធគាត់ ។ បន្ទាប់មកប្អូនប្រុសនិងកម្មករ បានយករឿងនេះទៅក្រុមហ៊ុនឲ្យដឹងនិងរាយការណ៍ជូនសមត្តកិច្ចផងដែរ ។
ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថ កិច្ចនគរបាលស្រុកអូរគ្រៀងសែនជ័យ សហការជាមួយកម្លាំងជំនាញខេត្ត និងប៉ុស្តិ៍នគរបាលមូលដ្ឋាន ក្រោមការសម្របសម្រួ លពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសលវិច្ច័យលើសាកសព ដោយបានសន្និដ្ឋានជំហ៊ានដំបូងថា បុរសជាប្តីបានចាក់សម្លាប់ប្រពន្ធ រួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនទាន់ដឹងពីមូលហេតុអ្វីនៅឡើយទេ ។
ក្រោយពិនិត្យសាកសពទាំងពីរត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ