ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលខណ្ឌដង្កោបង្រ្កាប និងឃាត់ខ្លួនក្មេងទំនើ.ងរហស្សនាម«ទឹកកញ្ចប់ (TKJ)» បាន៤នាក់

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពងទឹក និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃវែង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​.​ង​១​ក្រុម ដែល​មាន​រហស្សនាម​«​ទឹក​កញ្ចប់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពងទឹក និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃវែង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​.​ង​១​ក្រុម ដែល​មាន​រហស្សនាម​«​ទឹក​កញ្ចប់ (TKJ)» ដោយ​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់ ព្រមទាំង​ដកហូត​បាន​កាំបិត​និង​ដាវ​កែ​ច្នៃ ដែល​ជា​អាវុធ​របស់​ក្រុម​នេះ ទុក​សម្រាប់​ប្រយុទ្ធ​ជាមួយ​គូសត្រូវ​របស់​ក្រុម​ខ្លួន ។

ការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​.​ង​ខាងលើ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​វាលស្រែ ស្ថិត​នៅ​តាម​ផ្លូវលំ​ភូមិ​ព្រៃវែង​កើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ក្មេង​ទំនើ​.​ង​ទី​១ -​ឈ្មោះ ម៉​ន សេង​ហេង ហៅ​តុង​ហេង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។ ទី​២-​ឈ្មោះ ផល ម៉ា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ទី​៣-​ឈ្មោះ តាន់ សុ​វ​ណ្ណា​តារា ហៅ ឌូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ទី​៤-​ឈ្មោះ ជ័យ រតនា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​កី​«​ខ​» សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

នគរបាល​ដកហូត​វត្ថុ​តាង​ដាវ​កែ​ច្នៃ ប្រវែង​៦៦​សង់ទីម៉ែត្រ​០១​ដើម​, កាំបិត​ប្រវែង​៤០​សង់ទីម៉ែត្រ​០១​ដើម ,​ទូរស័ព្ទ​ចំនួន​០៣​គ្រឿង ,​ម៉ូតូ​០១​គ្រឿង ,​និង​ទូរស័ព្ទ​ដៃ ។

នគរបាល​បាន​ប្រាប់​ថា នៅ​វេលា​ម៉ោង​ខាងលើ​កម្លាំង​នគរបាល​ខណ្ឌដង្កោ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពងទឹក និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃវែង ក្រោម​ការ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន ។

ខណៈនោះ បាន​ល្បាត​តាម​ផ្លូវ​ប្រឡាយ​បុរី​បុស្បា ស្ថិត​នៅ​ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ស្រាប់តែ​ក៏​ប្រទះ​ឃើញ​ក្មេង​ទំនើង​ទាំង​០៤​នាក់​ខាងលើ ជិះ​ម៉ូតូ​០១​គ្រឿង​ឌុ​ប​គ្នា តាម​ផ្លូវ​នោះ​ដែរ និង​ប្រដាប់​ដោយ​កាំ​បិ​.​ត និង​ដាវ​កែ​ច្នៃ​ក្នុង​ដៃ ។

នគរបាល​បាន​ប្រាប់​ទៀត​ថា ឃើញ​ដូចនេះ នគរបាល​ក៏​បាន​ហៅ​ឲ្យ​ឈប់ ប៉ុន្តែ​ក្មេង​ទំនើ​.​ង​ខាងលើ មិន​ព្រម​ឈប់​ឡើយ ហើយ​បាន​បើក​ម៉ូតូ​គេចខ្លួន ពេល​នោះ​កម្លាំង​ក៏​បាន​ដេញ​តាម​រហូត​ឃាត់ខ្លួន​បាន​ទាំង​០៤​នាក់ រួច​នាំ​ទៅ​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ