ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទា.ក់​ចា.ប់​ស្ត្រី​ជាប់ចោទពី​បទ​រំ.លោ.ភ​ទំនុក​ចិត្ត​ ពេល​ចាប់​ផ្អើល​ខេត្តកំពត

3 អាទិត្យ មុន
  • កំពត

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​ដែល​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ខេត្តកំពត នា​រសៀល​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៥ ត្រូវ​បាន​បញ្ជូន​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ និង​កំពុង​សាកសួរ…

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​ដែល​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ខេត្តកំពត នា​រសៀល​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៥ ត្រូវ​បាន​បញ្ជូន​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ និង​កំពុង​សាកសួរ ដែល​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ។

ស្ត្រី​រូប​នោះ​មានឈ្មោះ អី​ុ ស៊ូ​ជី​ង អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​អគារ​សាលា​ភាសា​កូរ៉េ ច​ន់ ជូ ភូមិ​ភ្លូ​ផ្អែម ឃុំ​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ កាលពី​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៥ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​នគរបាល​ខេត្តកំពត បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​លើ​ឈ្មោះ អី​ុ ស៊ូ​ជី​ង ដែល​ជនសង្ស័យ​ជា​មុខសញ្ញា កំពុង​ជិះ​រថយន្ត​នៅ​ចំណុច​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ ខេត្តកំពត ។

ខណៈ​ដែល​សមត្ថកិច្ច​បាន​និង​កំពុងធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​មិន​ចុះ​ពីលើ​រថយន្ត​ទេ ហើយ​ថែម​ទាំង​បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ដែល​មាន​អា​ខោ​ន​ឈ្មោះ​(Sou Ching E)​ថា “​សូម​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ មាន​ក្រុម​មនុស្ស​បើកឡាន​បុក​ឡាន​ខ្ញុំ ស្កាត់​មុខ​ឡាន​ខ្ញុំ ហើយ​ដាក់​ម៉ូតូ​ពីក្រោយ​ឡាន​ខ្ញុំ មិន​ឲ្យ​ខ្ញុំ​ទៅ​ណា​រួច មាន​បំណង​ចាប់ជម្រិត​ឬ​យ៉ាងណា ? សូម​សមត្ថកិច្ច​ខេត្តកំពត ជួយ​ធ្វើ​អន្តរាគមន៍​ដោយ​អនុគ្រោះ នៅ​ទីតាំង​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ ខេត្តកំពត ផ្លូវ​ឡើង​ទៅ​វត្ត​ជប់​” ។

ក្រោយ​ពេល​អា​ខាន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ (Sou Ching E) បាន​បង្ហោះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្តកំពត ក៏​បាន​ឆ្លើយ​តប​ភ្លាម​ៗ តាម​គេហទំព័រ​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដោយ​បញ្ជាក់​ថា “​ជូន​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន ចំពោះ​ករណី​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​ប្រគល់​ជូន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​បន្ត​នីតិវិធី​” ។

 យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន បាន​ដាក់​ឲ្យ​ជនសង្ស័យ​ឈ្មោះ អី​ុ ស៊ូ​ជី​ង ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត តាម​មាត្រា ៣៩១ មាត្រា ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​អំឡុង​ឆ្នាំ​២០១៦ និង​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៤ ថ្ងៃ​ទី​២៤ ខែកក្កដា និង​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៤ ។ យល់​ឃើញ​ថា ដើម្បី​ធានា​ដល់​ការ​បង្ហាញខ្លួន​ជន​ត្រូវ​ចោទ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ និង​ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ឲ្យ​បាន​ពេញលេញ គប្បី​បង្គាប់​ឲ្យ​នាំ​ខ្លួន​ឈ្មោះ អី​ុ ស៊ូ​ជី​ង ភេទ​ស្រី ដែល​មាន​អត្តសញ្ញាណ​ដូច​ខាងលើ មក​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ ដើម្បី​បំភ្លឺ​ការ​ពិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ