ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​៥​នាក់ ក្នុង​ប្រតិបត្តិការ​បង្ក្រាបគ្រឿងញៀ.ន ៣ទីតាំង​ផ្សេង​គ្នា

12 ម៉ោង មុន

ខេត្តក្រចេះ​ ៖ កម្លាំង​កងរាជអាវុធហត្ថខេត្តក្រចេះ​ ក្នុង​ប្រតិបត្តិការ​រយៈពេល​មួយ​ថ្ងៃ​ពេញ ​បាន​ចុះ​ក្រសោប​ជន​ចែកចាយ​គ្រឿងញៀន ​ចំនួន​៣​ទីតាំង​ផ្សេងគ្នា ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​៥នាក់ ​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ទៀតផង​ដែរ ​។…

ខេត្តក្រចេះ​ ៖ កម្លាំង​កងរាជអាវុធហត្ថខេត្តក្រចេះ​ ក្នុង​ប្រតិបត្តិការ​រយៈពេល​មួយ​ថ្ងៃ​ពេញ ​បាន​ចុះ​ក្រសោប​ជន​ចែកចាយ​គ្រឿងញៀន ​ចំនួន​៣​ទីតាំង​ផ្សេងគ្នា ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​៥នាក់ ​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ទៀតផង​ដែរ ​។

ប្រតិបត្តិការ​នេះ​ កម្លាំង​កង​រាជ​អាវុធហត្ថ​ស្រុក​ចិត្ត​បុរី ​រួម​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១ ​ខែឧសភា ឆ្នាំ២០២៥ ស្ថិត​ក្នុងស្រុក​ចិត្រ​បុរី និង​ស្រុក​ឆ្លូង ។

លោក រ៉​ន សា​មុត មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី ​បាន​ប្រាប់​សារព័ត៌មាន​ថា ​ក្រោយ​ការ​ស៊ើបអង្កេត​ក្តោប​ក្តាប់​លើ​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀន ​និង​ទទួល​បាន​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត ​កម្លាំង​ប្រតិបត្តិការ​បានធ្វើការ​បង្ក្រាប​ករណី​ចែកចាយ​ជួញដូរ និង​រក្សា​ទុក​គ្រឿងញៀន ​ដោយ​ខុសច្បាប់​ខាងលើ​ កម្លាំង​កងរាជអាវុធហត្ថ ​បាន​ធ្វើ​ឡើង​ក្នុង​គោលដៅ​៣​ទីតាំងផ្សេង​គ្នា ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំ​នួន ​៥​នាក់ ​។

លោក​បន្ត​ថា ​ទីតាំង​ទី​១. ​កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២នាក់​ ។ ​១.​ឈ្មោះ ឌី​ម ពិសី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទី​២.​ឈ្មោះ​ឃឹម ភា​រុណ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។ ជនសង្ស័យ​ទាំង​២​នាក់​ មាន​ទីលំនៅភូមិ​បុស​លាវ​លើ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។ រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០៦កញ្ចប់ ​និង​សម្ភារៈ​​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ ។

លោក​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​យោង​តាម​ច​ម្លើយ​សារភាព កម្លាំង​ជំនាញ​ឆ្ពោះទៅ​គោលដៅ​ទី​២ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បន្ថែម ម្នាក់​ឈ្មោះ ជីវ តារា (​ហៅ​ង៉ោ​) ភេទ​ប្រុស អាយុ៣០ឆ្នាំ ជនជាតិ​ខ្មែរ និង​ម្នាក់​ទៀត​ឈ្មោះ ហូ សាន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម អ្នក​ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ​ក្រោម ឃុំ​ព្រែក​សា​ម៉ា​ន់ ស្រុក​ឆ្លូង ខេត្តក្រចេះ​។ កម្លាំង​ជំនាញ​ក៏​បាន​រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា ​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០១​កញ្ចប់​ ។

លោក​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ដ៏​ដែល​កម្លាំង​អាវុធហត្ថ​ស្រុក រួម​សហការ​ជាមួយ​​កម្លាំង​​អាវុធហត្ថ​ខេត្ត​បាន​កំណត់មុខសញ្ញា​ និង​ឈាន​ទៅ​ដល់​ការ​ឃាត់បាន​ជនសង្ស័យ​ម្នាក់​បន្ថែម​ទៀត​ឈ្មោះ សុះ រសាត ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម រស់នៅឃុំ​ព្រែក​សា​ម៉ា​ន់ ស្រុក​ឆ្លូង ខេត្តក្រចេះ ។ ឆែកឆេរ​ក​ឃើញ​ម្សៅ​ក្រោម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០២កញ្ចប់ ​។

ក្រោយ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើ ជនសង្ស័យ​ទាំង ៥​នាក់ រួម​និង​វត្ថុ​តាង​ថ្នាំ​ញៀន​សរុប​ចំនួន​៩​កញ្ចប់​តូច​ធំ រួម​និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ជំនាញ​កំពុង​សួរនាំ និង​កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តក្រចេះ បន្ត​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ