ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អ្នក​កត់​ឆ្នោត​វៀតណាម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​បើក​យ៉ាង​គឃ្លើន នៅ​ស្រុក​កៀនស្វាយ

14 ម៉ោង មុន

ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​ជាភ្នាក់ងារ​ចាត់ចែង​ល្បែងស៊ីសង​ខុសច្បាប់ (​កត់​ឆ្នោត​វៀតណាម​) ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ ធ្វើការ​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន ក្រោយ​បើក​កត់​ឆ្នោត​វៀតណាម យ៉ាង​គឃ្លើន ។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង០៣និង៥០​នាទី​រសៀល​ថ្ងៃ​ទី​១០…

ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​ជាភ្នាក់ងារ​ចាត់ចែង​ល្បែងស៊ីសង​ខុសច្បាប់ (​កត់​ឆ្នោត​វៀតណាម​) ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ ធ្វើការ​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន ក្រោយ​បើក​កត់​ឆ្នោត​វៀតណាម យ៉ាង​គឃ្លើន ។

ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង០៣និង៥០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៥ ចំណុច​ភូមិ​ព្រែក​តាកែវ​០២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

សមត្ថកិច្ច​ស្រុក​កៀនស្វាយ​ បានឱ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រឿ​ន ស្រី​រ័​ត្ន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កត់​ឆ្នោត មាន​ទីលំនៅ ភូមិ​ព្រែក​តាកែវ​០២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល ។

ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ៖ ទូរ​សព្ទ​ដៃ​ចំនួន​០១​គ្រឿង​ម៉ាក​ Redmi ពណ៌​ទឹកសមុទ្រ, កន្ទុយ​សន្លឹក​ឆ្នោត​ចាក់​រួច ​ចំនួន​០៨​សន្លឹក, ក្រដាសកាតុង​មិន​ទាន់​កត់​លេខ​ឆ្នោត​ចំនួន​៤៣​សន្លឹក, ក្រដាស​ប្រតិទិន​ កាត់​រួច​ មិន​ទាន់​កត់​លេខ​ឆ្នោត ​ចំនួន​២៤​សន្លឹក, ប៉ិច​ចំនួន​០៤​ដើម, ម៉ាស៊ីន​គិត​លេខ​ចំនួន​០១​គ្រឿង, កាបូបស្ពាយ​ចំនួន​០១, ប្រាក់​ខ្មែរ ចំនួន​៣៧,៥០០​រៀល និង សៀវភៅ​តក់​លេខ​ឆ្នោត​ចំនួន​០៤​ក្បាល ។

លោក​បាន​បន្ត​ទៀត​ថា មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​នេះ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា នៅ​ចំណុច​ភូមិ​ព្រែក​តាកែវ​០២ ឃុំ​សំរោង​ធំ មានការ​កត់​ឆ្នោត​វៀតណាម (​កត់​កន្ទុយលេខ​) យ៉ាង​គគ្រឹកគគ្រេង ។ ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ សហការ ជាមួយកម្លាំងប៉ុស្តិ៍​ដីឥដ្ឋ បាន​ចុះ​ធ្វើការ​ឃាត់ខ្លួនស្ត្រី​ជា​អ្នក​កត់​ឆ្នោត និងដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ធំ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ ដើម្បី​ធ្វើ​សាកសួរ​នាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួនបាន​កត់​ឆ្នោត​វៀតណាម អស់​រយៈ​ពេល​០២​ខែ​មកហើយ រហូត​មក​ដល់​បច្ចុប្បន្ន ក្នុង​០១​ថ្ងៃ​កត់​ឆ្នោត​បាន​ប្រាក់​ពី​២០​ម៉ឺន​រៀល ទៅ៣០​ម៉ឺន​រៀល ដោយ​គិត​ទឹក​ក្នុង​១​ម៉ឺន​រៀល ​បាន​ទឹក​១​ពាន់​រៀល ហើយ​ទូទាត់​លុយ​ឱ្យ​មេ​០៣​ថ្ងៃ​ម្តង ។

បច្ចុប្បន្ន​ ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ស្រុក​កៀនស្វាយ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ