ខេត្តកណ្តាល៖ ស្ត្រីម្នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅក្រុងអរិយក្សត្រ ត្រូវសមត្ថកិច្ចជំនាញចុះស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបនិងឃាត់ខ្លួន រួមនិងវត្ថុតាងជាក់ស្ដែង ។ ប្រតិបត្តិការឃាត់នេះដែល បានកើតទ្បើងកាលពីវេលាម៉ោង០១ និង ១០នាទីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ផ្លូវបេតុង ស្ថិតភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ថាច់ សុវណ្ណធី ភេទស្រី អាយុ៥២ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅ ស្ថិតភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
ក្នុងនោះដករហូតបានវត្ថុរួមមាន៖
-ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ចំនួន០៣កញ្ចប់ ទំងន់សរុប ២.២៥ក្រាម ។
-ទូរសព្ទ័០១គ្រឿងម៉ាកOppo។
សមត្ថកិច្ចបានបន្តទៀតថា ដោយទទួលបានព័ត៌មានមានប្រជាពលរដ្ឋបានរាយការណ៍ មកកាន់កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ យើងថាមានជនសង្ស័យតែងតែធ្វើដំណើរ ទៅទិញថ្នាំញៀន ពីរាជធានីភ្នំពេញ យកមកលក់បន្ត ក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានក្រុងអរិយក្សត្រ បានដាក់កម្លាំងឃ្លាំមើល ក៏ប្រទះឃើញជនសង្ស័យធ្វើដំណើរឆ្លងមកពីរាជធានីភ្នំពេញ កម្លាំងយើងបានធ្វើការឃាត់ខ្លួន និង ឆែកឆេររកឃើញថ្នាំញៀនចំនួន០៣កញ្ចប់តូច រុំក្នុងក្រដាសប្រាក់១០០០រៀល កាន់នៅដៃរបស់ជនសង្ស័យ ភ្លាមៗ កម្លាំងសមត្ថកិច្ចបាននាំគ្នាខ្លួនមកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនពិតប្រាកដមែន គឺខ្លួនបានទិញពីមនុស្សស្រីជនជាតិវៀតណាម ម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចច្រាំងបាក់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងតម្លៃ១២ម៉ឺនរៀល ដើម្បីយកមកលក់បន្ត ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ចូនមកអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់ ៕



ចែករំលែកព័តមាននេះ