រាជធានីភ្នំពេញ ៖ បុរសម្នាក់ បន្ទាប់ពីផឹកស៊ីស្រវឹងរួចហើយ បានចូលទៅអោយនារីម្នាក់ម៉ាស្សាកោសជប់យីហោ (2222) អោយក្នុងតម្លៃ២០០០០រៀល បានស្រាតខោ និងដោះអាវ ដោយកាបូបលុយទុកក្នុងហោប៉ៅខោទុកនៅក្បែរខ្លួន ខណៈពេលម៉ាស្សាកោសជប់រួច ស្រាប់តែបាត់កាបូបលុយអស់៤២ម៉ឺនរៀល បង្កអោយមានការភ្ញាក់ផ្អើលបានចោទប្រកាន់ទៅលើនារីម៉ាស្សាកោសជប់រូបនោះ បានលួចកាបូបលុយរបស់ខ្លួន មានការឈ្លោះប្រកែកគ្នា ហើយបានអុជធូបស្បត់ទាំង២នាក់រួចប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍។

ហេតុការនោះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលចូលម៉ាស្សាកោសជប់នោះឈ្មោះ ណេវ អាយុ២៤ឆ្នាំ មានមុខរបរបើកឡានដើរលក់ទឹកសុទ្ធ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LK-9760 ។
ចំពោះនារីម៉ាស្សាមានឈ្មោះ ស្រី ណូន អាយុ៤០ឆ្នាំ មុខរបរម៉ាស្សាកោសជប់ ស្នាក់នៅកើតហេតុខាងលើ ។

បើតាមបុរសខាងលើបានអោយដឹងថា នៅមុនពេលកើតហេតុបន្ទប់ពីរូបគេបានផឹកស៊ីជាមួយមិត្តភក្កិស្រវឹងរួចហើយ ដោយសារពុំសូវស្រួលខ្លួន បានជិះម៉ូតូ១គ្រឿង មកចូលម៉ាស្សាកោសជប់នៅហាងយីហោ(2222)ខណៈពេលមកដល់បានហៅនារីខាងលើចូលបន្ទប់ ដើម្បីម៉ាស្សាកោសជប់ ក្នុងតម្លៃ២០០០០រៀល រួចហើយស្រាតខោ និងដោះអាវដោយកាបូបលុយទុកក្នុងហោប៉ៅខោ ទុកនៅក្បែរខ្លួន ខណៈពេលម៉ាស្សាកោសជប់រួច ស្រាប់តែបាត់កាបូបលុយអស់៤២ម៉ឺនរៀល បង្កអោយមានការភ្ញាក់ផ្អើលបានចោទប្រកាន់ទៅលើនារីម៉ាស្សាកោសជប់រូបនោះ បានលួចកាបូបលុយរបស់ខ្លួន មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយបានអុជធូបស្បត់ថា ខ្លួនមិនបានលួចកាបូបនោះទេ ។

ចំណែកឯបុរសរូបនោះបានអុជធូបស្បត់ថា បើខ្លួនមិនបាត់កាបូបនោះទេ ស្បត់អោយឡានបុ.ក អ្នកទាំង២នាក់បានស្បត់ទៅវិញទៅមកបានប្តឹងសមត្ថកិច្ចអោយជួយអន្តរគមន៍ ។

បន្ទាប់ពីសមត្ថកិច្ចមកដល់កន្លែងកើតហេតុ បាននាំខ្លួនបុរស និងនារីខាងលើទាំង២នាក់ទៅកាន់ប៉ុស្តិ៍នគបាលរដ្ឋាបាលសំរោងក្រោម ដើម្បីធ្វើការដោះស្រាយគ្នា ៕





ចែករំលែកព័តមាននេះ