ខេត្តបន្ទាយមានជ័យ ៖ ភាពចម្រូងចម្រាស់គ្នារវាងតំណាងប្រជាពលរដ្ឋ៧០គ្រួសារនិងលោកឧកញ៉ា លី សាយឃាង រឿងទំនាស់ដីធ្លីដូចមិនទាន់ដោះស្រាយបញ្ចប់នៅឡើយដែលកើតឡើងនៅក្រុងប៉ោយប៉ែត។
គួររំលឹកថា៖កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នៅមុខសាលាក្រុងប៉ោយប៉ែតមានតំណាងប្រជាពលរដ្ឋ៥០នាក់តំណាងអោយប្រជាពលរដ្ឋចំនួន៧០គ្រួសារបាននាំគ្នាសុំដាក់ពាក្យបណ្តឹងស្នើសុំអន្តរាគមន៍ពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយ៍កម្មសំណង់ ដើម្បីអោយជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះដោយលោកឧកញ៉ា លី សាយឃាង រំលោភយកដីធ្លីចំណុចភូមិសាស្គ្រសង្កាត់អូរឫស្សី សង្កាត់ផ្សារកណ្តាល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ក្រោយតំណាងប្រជាពលរដ្ឋចោទប្រកាន់លោកឧកញ៉ា លី សាយឃាង បានបកស្រាយតាមព័ត៌មាននិងបណ្តាញសង្គមថា៖ចំណុចដីធ្លីដែលត្រូវបានតំណាងប្រជាពលរដ្ឋដែលចោទប្រកាន់រំលោភដីធី្លហើយផ្សព្វផ្សាយព័ត៌មាននិងបណ្តាញសង្គមគឺគ្មានការពិតឡើយ ។ ការពិតមានបុគ្គលដែលអះអាងតំណាងប្រជាពលរដ្ឋ៧០គ្រួសារជាអ្នករំលោភយកដីរបស់លោកឧកញ៉ា លី សាយឃាង ទៅវិញទេ។
លោកឧកញ៉ាបានបញ្ជាក់ថា៖ផ្ទៃដីទំហំប្រមាណ៧៨៧,៦៩ហិកតាត្រូវបានគាត់ទិញកាលពីឆ្នាំ២០០៣តាមរយៈឈ្មោះ ម៉ែន វិន ហៅឌាក់ និងឈ្មោះ កែវ កុសល់ ដែលមានលិខិតផ្ទេរសិទ្ធិកាន់កាប់មានអាជ្ញាធរភូមិ.ឃុំបានបញ្ជាក់ទទួលស្គាល់គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនិងបង្កើតផែស្ងួត ក្រោយចេញទៅស្នាក់នៅក្រៅប្រទេសគ្រប់គ្រងមិនបានជាប់លាប់ហើយឈ្មោះ ម៉ែន វិន ហៅឌាក់ និងក្រុមគ្រួសារបានលួចដីលក់បន្តទីតាំងមួយចំនួនបានចូលកាន់កាប់ជាបន្តបន្ទាប់ក្រោយពីឈ្មោះ ម៉ែន វិន បានទទួលមរណៈភាព។
ហើយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានប្រកាស់ព័ត៌មានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ថា៖ វិវាទដីធ្លីរវាងប្រជាពលរដ្ឋនិងលោកឧកញ៉ា លី សាយឃាង តំណាងក្រុមហ៊ុនASK.KH ក្រសួងជំនាញបានសម្របសម្រួលដោះស្រាយបញ្ចប់មួយចំនួនតាមគោលការណ៍ឈ្នះឈ្នះនិងកំពុងពិនិត្យដោះស្រាយជាមួយភាគីពាក់ព័ន្ធដែលសេសសល់។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕









ចែករំលែកព័តមាននេះ