រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ត្រូវបាននគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួន ក្រោយទាញកាំភ្លើងខ្លី បាញ់គំរាមចំនួន០២គ្រាប់ គ្រាន់តែសន្តិសុខ ហាមមិនអោយជក់បារីពេលចូលក្នុងហាងភោជនីយដ្ឋាន បង្កការភ្ញាក់ផ្អើល។
ហេតុការណ៍នេះ បង្កឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអាធ្រាតឈានចូល ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០២៥ នៅចំណុចមុខ ហាងចិន (ផ្ទះបាយ ជៀស៊ាំង) ផ្លូវ២៣២កែង១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បុរសជនជាតិចិនមានឈ្មោះ លី ជែម៉ុង ភេទប្រុសអាយុ ៣៤ឆ្នាំ បុគ្គលិក ហួយវ័នផេ និងស្នាក់នៅបន្ទប់លេខ៥០៤ជាន់ទី៥ អគារហួយវ័នផេ ។
បើតាមប្រភពព័ត៌មានពីបុគ្គលិកខាងក្នុងហាងបានបញ្ជាក់ថា មុនពេលកើតហេតុ គាត់បានឃើញ បុរសជនជាតិចិនម្នាក់ បានដកបារីចេញពីហោប៉ាវ រួចទាញដែកកេះអុច បម្រុងនឹង ជក់ ប៉ុន្តែស្របពេលនោះសន្តិសុខ បានដើរទៅហាមមិនអោយជក់បារីពេលចូលក្នុងហាងភោជនីយដ្ឋានឡើយ ។ ភ្លាមៗ ជនជាតិចិនខាងលើ ស្រាប់តែ ទាញកាំភ្លើងខ្លីចេញពីចង្កេះ បាញ់ឡើងលើមេឃ ចំនួន០២គ្រាប់ ដើម្បីគម្រាម ធ្វើអោយមានការភ្ញាក់ផ្អើល ស្របពេលនោះ បុគ្គលិកក្នុងហាង ក៏ធ្វើការរាយការណ៍ជូន នគរបាលចុះជួញអន្តគមន៍ឃាត់ខ្លួន យកទៅសួរនាំភ្លាមៗតែម្តង ។
ជាក់ស្តែងកម្លាំង បានដកហូតសម្ភារៈ និងវត្ថុតាងរួមមាន អាវុធខ្លីម៉ាក GLOCK19 , គ្រាប់កាំភ្លើងចំនួន០៨គ្រាប់, សំបកគ្រាប់ចំនួន0២គ្រាប់ រួមនឹង ទូរស័ព្ទដៃម៉ាកអាយIPHONE 7 ពណ៌ផ្កាឈូក និងទូរស័ព្ទដៃម៉ាក IPHONE 15promax ពណ៌ខ្មៅ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូបនគរបាលខណ្ឌ៧មករា កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕



ចែករំលែកព័តមាននេះ