ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់គេចបាន៤ថ្ងៃ ត្រូវជាប់ខ្នោះសមត្ថកិច្ចក្រុង ក្រោយយក មួកវា.យប្ល.ន់ម៉ូតូ០១គ្រឿងបានសម្រេច

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ​ស្រាល​ក្រុង​ស្រាវជ្រាវ​បង្ក្រាប​ជនសង្ស័យ​០៣​នាក់ សកម្មភាព​លួច​ដោយ​យក​មួក​កាស​វា​.​យ​ប្ល​.​ន់​យក​ម៉ូតូ ។ ប្រតិបត្តិ​ការណ៍​បង្ក្រាប​នេះ​ដែរ បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​០៧​យប់ ថ្ងៃ​ទី​១០ ខែឧសភា​នេះ…

រាជធានី​ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ​ស្រាល​ក្រុង​ស្រាវជ្រាវ​បង្ក្រាប​ជនសង្ស័យ​០៣​នាក់ សកម្មភាព​លួច​ដោយ​យក​មួក​កាស​វា​.​យ​ប្ល​.​ន់​យក​ម៉ូតូ ។

ប្រតិបត្តិ​ការណ៍​បង្ក្រាប​នេះ​ដែរ បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​០៧​យប់ ថ្ងៃ​ទី​១០ ខែឧសភា​នេះ នៅ​ចំណុច​អង់​តែ​ន​ទួល​គោក ដែល​ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​០៣​នាក់ មានឈ្មោះ សំ លាភ ហេង ហៅ​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ , ឈ្មោះ គួ​ន ហ៊ុន​ឆៃ​ហៀ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ , ឈ្មោះ អ៊ុ​ន វ​ឌ្ឍ​នា ហៅ​ម៉ី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។

លោក ឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការ​រង​បានអោយ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ពី ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អោយ​បើក​ការ​ស្រាវជ្រាវ​បង្ក្រាប បន្ទាប់​ពី​មាន​ជនសង្ស័យ​០៣​នាក់ ធ្វើ​សកម្មភាព​លួច ដោយ​វា​.​យ​ប្ល​.​ន់​យក​ម៉ូតូ​នៅ​ចំណុច​ផ្លូវ​បេតុង ក្នុង​សង្កាត់​គោក​ឃ្លោង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​០២​នឹង​២០​នាទី​យប់​ទាប​ភ្លឺ ។

លោក​វ​រេស​នី​យ៍​ឯក ម៉​ម សា​វន នាយការិយាល័យ​ព្រហ្មទណ្ឌ​បានអោយ​ដឹង​ថា សមត្ថកិច្ច បាន​ប្រើ​រយៈពេល​០៤​ថ្ងៃ ក្នុង​ការ​ស្រាវជ្រាវ​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ នៅ​ចំណុច​អង់​តែ​ន​ទួល​គោក ដែល​នៅ​ក្នុង​ខណ្ឌទួលគោក ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​កម្លាំង​ជំនាញ​ការិយាល័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​សួរនាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ