រាជធានីភ្នំពេញ ៖ បុរសម្នាក់ខឹងគេផឹកស៊ីចាក់ធុងបាស់ឮៗ នៅបន្ទប់ជួលក្បែរគ្នា ទៅឃាត់មិនអោយចាក់ ស្រាប់តែទាស់ពាក្យសម្តីគ្នាវា.យស្ត្រីម្នាក់ បណ្តាលអោយដួលបោ.កទៅនឹងថ្មចាក់សាប រងរបួសបែកក្បាលធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនតាមម៉ូតូកង់បី ទៅសង្គ្រោះនៅមន្ទីពេទ្យ(សូវៀត)ហៅមន្ទីពេទ្យរស្សី ។

ហេតុការណ៌ខាងលើនេះដែរបានកើតឡើង កាលពីវេលាម៉ោង៨និង ៣០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចបន្ទប់ជួល ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះឈ្មោះ ង៉ែត ស្រីមុំ អាយុ៣៩ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រ ស្នាក់នៅកើតហេតុខាងលើរងរបួសបែកក្បាល ។
បុរសបង្កឈ្មោះ សី អាយុ៤០ឆ្នាំ មានមុខរបរលក់ឆ័ត្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ នៅបន្ទប់ជួលស្ត្រីរងគ្រោះបានចាក់បាស់ដំដរ ការផឹកស៊ីជួបជុំមិត្តភក្កិ និងអ្នកបន្ទប់ជិតខាង មានមនុស្សប្រុសស្រី៤ទៅ៥ នាក់ ។ ខណៈពេលកំពុងផឹកស៊ីនោះ ស្រាប់តែមានបុរសបង្កដែលមានបន្ទប់ជួលក្បែរគ្នានោះ បានមកឃាត់មិនអោយចាក់ធុងបាស់ទេ ព្រោះគេថ្លង់រំខានដល់រូបគេ កំពុងសម្រាក ។

ភ្លាមៗនោះ ក៏បានទាស់ពាក្យសម្តីគ្នា បង្កអោយវាយគ្នាទៅវិញទៅមក រវាងស្ត្រីរងគ្រោះ និងជាមួយបុរសបង្ក បណ្តាលអោយស្ត្រីរងគ្រោះដួលបោកទៅ នឹងថ្មចាក់សាប បែកក្បាលហូរឈា.មស្រោចខ្លួនសន្លប់ស្តូកស្តឹងរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនតាមម៉ូតូកង់បីទៅសង្គ្រោះនៅមន្ទីពេទ្យ(សូវៀត)ហៅមន្ទីពេទ្យរស្សី ។ ក្រោយមកបុរសជាអ្នកបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
បច្ចុប្បន្នជនបង្កកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការទៅតាមនិតិវិធី៕

ចែករំលែកព័តមាននេះ