ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​ជាង​៨០%​ហូប​ផ្លែ​ឈើ​និង​បន្លែ​មិន​គ្រប់​៖ ដូច្នេះ ​អាច​ប្រឈម​នឹង​កើត​ជំងឺមហារីក

1 នាទី មុន
  • ភ្នំពេញ

ឯកសារ​ផ្លូវការ​មួយ​របស់​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ថា​ ប្រជាជន​កម្ពុជា​ពេញវ័យ​ជាង​៨០​ភាគរយ គឺ​ហូប​បន្លែ​ និង​ផ្លែ​ឈើ និង​​អាហារ​ពី​រុក្ខជាតិ​មិន​បាន​គ្រប់គ្រាន់​ឡើយ ដោយ​ធ្វើ​អោយ​ពួក​​គេ​កាន់តែ​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក​ ។ ផែនការ​ជាត​ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​ឆ្នាំ​២០២៥​ ដល់​២០៣០ ដែល​កោះសន្តិភាព​ទទួល​បាន​នោះ…

ឯកសារ​ផ្លូវការ​មួយ​របស់​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ថា​ ប្រជាជន​កម្ពុជា​ពេញវ័យ​ជាង​៨០​ភាគរយ គឺ​ហូប​បន្លែ​ និង​ផ្លែ​ឈើ និង​​អាហារ​ពី​រុក្ខជាតិ​មិន​បាន​គ្រប់គ្រាន់​ឡើយ ដោយ​ធ្វើ​អោយ​ពួក​​គេ​កាន់តែ​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក​ ។

ផែនការ​ជាត​ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​ឆ្នាំ​២០២៥​ ដល់​២០៣០ ដែល​កោះសន្តិភាព​ទទួល​បាន​នោះ បានអោយ​ដឹង​ថា​ ការ​ទទួលទាន​ផ្លែ​ឈើ បន្លែ និង​អាហារ​ពី​រុក្ខជាតិ​ផ្សេង​ទៀត​មិន​គ្រប់​គ្រាន់ អាច​បង្ក​អោយ​កង្វះ​វីតាមីន សារធាតុ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ចាំបាច់​សម្រាប់​បង្ការ​ជំងឺមហារីក ​។

ឯកសារ​នេះ​ និយាយ​ទៀត​ថា ប៉ុន្តែ៨០,៧​ភាគរយ នៃ​មនុស្ស​ពេញវ័យ​កម្ពុជា​ដែល​មាន​អាយុ​ចន្លោះ​ពី​១៨​ដល់​៦៩​ឆ្នាំ​ទទួលទាន​ផ្លែ​ឈើ​ ឬ​បន្លែ​តិច​ជាង​តម្រូវការ​ ។

ដោយសារ​តែ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺមហារីក​នៅ​កម្ពុជា នាយក​រដ្ឋមន្ត្រីសម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ និង​ប្រជាជន​ទាំងអស់​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ