ខេត្តព្រះសីហនុ ៖ ត្រីកាម៉ុងជាអាហាសមុទ្រម្យ៉ាង ដែលមជ្ឈដ្ឋានទូទៅតែងតែនិយមចូលចិត្តទិញយកទៅធ្វើម្ហូបអាហារ សម្រាប់ហូបនៅក្នុងគ្រួសារ ឬទិញយកទៅហូបជួបជុំមិត្តភ័ក្រក្នុងកម្មវិធីផ្សេងៗ ឬ ក៍ដើរលេងកំសាន្តតាមតំបន់ទេសចរណ៍នានា ព្រោះត្រីកាម៉ុង អាចយកទៅធ្វើមុខមូបបានច្រើនយ៉ាង ច្រើនមុខ មានទាំងក្រៀម ស្ងួត ឬជាសម្លទឹកក៍បានតាមតម្រូវការ ដែលគេនិយមចូលចិត្តពិសារ ។
បច្ចុប្បន្នរដូវនេះទីផ្សារត្រីកាម៉ុង សម្រាប់នៅផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រីធំៗល្អណាស់ ១គីឡូស្មើនឹង៥ទៅ៦ក្បាល រីឯតំលៃពី៨ពាន់ទៅ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម ឬពេលខ្លះអាចធ្លាក់ត្រីមពី៥ទៅ៧ពាន់វិញក៍មាន ត្រូវច្រើនតាមខែងងឹត ឬខែភ្លឺ ។
តាមដែលមុខម្ហូបបច្ចុប្បន្ន ត្រីកាម៉ុង អាចយកទៅម្ហូបបានច្រើនមុខតាមដែលចំណង់ចំណូលចិត្ត មានដូចជា យកទៅអាំងចូកតឹង (អាំងស្ទើឆ្អិនចូកម្តងមួយចំហៀង ) ស្ងោរជ្រួក អាំងឆ្អិន ខ ធ្វើត្រីចំហុយ ចំហុយហើយយកទៅបំពងឱ្យក្រៀមទៀតក៍បាន ដែលផ្ទាប់ជាមួយបន្លែ ជ្រលក់ជាមួយទឹកត្រីផ្អែមក៍បាន ។
តាមមន្ត្រីជំនាញឲដឹងថា ដោយសារតែការគ្រប់គ្រង តំបន់អភិរក្យ កន្លែងត្រីពងកូនអនុត្តន៍បានល្អ ជាពិសេសដល់រដូវហាមឃាត់នេសាទ នារដូវត្រីពងកូន ដោយមានការជូនដំណឹងពីមន្ត្រីជំនាញជល់ផល ហើយមានការសហការល្អពីសំណាក់ប្រជាពលរដ្ឋអ្នកនេសាទ ធ្វើអោយត្រីកាម៉ុងសម្រូច្រើន ធ្វើឲនៅតាមទីផ្សារនា សម្បូទៅដោយត្រីកាម៉ុងនេះមានលក់ទ្រៀបត្រា រីឯមួយផ្នែកទៀត ចូលទីតាំងចំហុយ សម្រាប់បោះលក់នៅលើទីផ្សារនាផងដែរ ៕






ចែករំលែកព័តមាននេះ