ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ស៊ើប​សួរ​ចេញ​ដីកា​បង្គា.ប់​ឱ្យ​​ឃុំខ្លួន ឧត្ដម​​សេនីយ៍ត្រី សម្បត្តិ កុសល ដាក់​ពន្ធនាគារ​ខេត្តសៀមរាប

1 ថ្ងៃ មុន
  • សៀមរាប

រាជធានី​ភ្នំពេញ ៖ លោក​ឧត្ដមសេនីយ៍ត្រី សម្បត្តិ កុសល ដែល​សម្បូរ​ទៅ​ដោយ​រឿងអាស្រូវ​ត្រូវ​បាន​សាលាដំបូង​ខេត្តសៀមរាប​ចេញ​ដីកា​បង្កប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​កាលពី​ថ្ងៃ​ទី​១០​ខែ​ឆ្នាំ​២០២៥​ក្រោម​ការ​ចោទប្រកាន់​៣​បទល្មើស ។ លោក​ឧត្ដមសេនីយ៍ត្រី សម្បត្តិ កុសល…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្ដមសេនីយ៍ត្រី សម្បត្តិ កុសល ដែល​សម្បូរ​ទៅ​ដោយ​រឿងអាស្រូវ​ត្រូវ​បាន​សាលាដំបូង​ខេត្តសៀមរាប​ចេញ​ដីកា​បង្កប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​កាលពី​ថ្ងៃ​ទី​១០​ខែ​ឆ្នាំ​២០២៥​ក្រោម​ការ​ចោទប្រកាន់​៣​បទល្មើស ។

លោក​ឧត្ដមសេនីយ៍ត្រី សម្បត្តិ កុសល ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឃាត់ខ្លួន​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី ៨ ខែ ឧសភា ឆ្នាំ ២០២៥ បន្ទាប់​ពី​អ្នកនាំពាក្យ អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ចេញ​សេចក្តី​ប្រកាស់​ព័ត៌មាន ផ្ទេរ​សំណុំរឿង​របស់​លោក ប្តឹង​ឈ្មោះ ចិន ស្រី​ដា និង​ឈ្មោះ ទី ប្រាថ្នា ពី​បទ ប៉ុនប៉ង​សូកប៉ាន់​ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី អំឡុង​ឆ្នាំ​២០២៣​មក​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។

តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​របស់សាលាដំបូង​ខេត្តសៀមរាប​លេខ ៤១៥ ឃ​ខ​/​ឍ​ចុះ​ថ្ងៃ​ទី​១០​ឧសភា​ឆ្នាំ​២០២៥​បានអោយ​ដឹង​ថា យើង តុ​ប ផា​ណា​រិ​ន ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប​បាន​សម្រេចៈ ឃុំខ្លួន​ឈ្មោះ​សម្បត្តិ កុសល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ កើត​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៨៤ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ ទីកន្លែង​កំណើត​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ទីលំនៅ​បច្ចុប្បន្ន​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ កម្រិតវប្បធម៌ បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង មុខរបរ មន្ត្រី​នគរបាល នៃ​នាយកដ្ឋាន​វិទ្យុទាក់ទង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិពី​បទ ប៉ុនប៉ង​សូកប៉ាន់ ប្រព្រឹត្ត​នៅ​ខេត្តបន្ទាយមានជ័យ កាលពី​អំឡុង​ឆ្នាំ​២០២៣ បទល្មើស​ព្រហ្មទណ្ឌ ដែល​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣២ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​មាត្រា ២៧ និង មាត្រា ៦០៥ នៃ​ក្រមព្រហ្មទណ្ឌ​, ពី​បទ ប្តឹង​បរិហារ​ដោយ​ភូត​កុហក ប្រព្រឹត្ត​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី ២៣ ខែធ្នូ ឆ្នាំ​២០២៤ បទល្មើស​ព្រហ្មទណ្ឌ​ដែល​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤១ នៃ​ច្បាប់​ស្តី​ពី​ការ ប្រឆាំង​អំពើ​ពុក​រលួយ និង​ពី​បទ សូកប៉ាន់ ប្រព្រឹត្ត​នៅ​ហាង​កាហ្វេ Brown Riverside (​សាខា​មាត់ទន្លេ​) រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥​។ បទល្មើស​ព្រហ្មទណ្ឌ​ដែល​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ មាត្រា ៣២ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​មាត្រា ៦០៥ នៃ​ក្រមព្រហ្មទណ្ឌ ជា​បណ្តោះអាសន្ន​។

បង្គាប់​ឱ្យ​ប្រធាន​ពន្ធនាគារ​ខេត្តសៀមរាប ឃុំខ្លួន​ជន​ត្រូវ​ចោទ​ជា​បណ្តោះអាសន្ន​ឱ្យ​បាន​សម្រេច​តាម ដីកា​បង្គាប់​នេះ​។

គួរ​បញ្ជាក់​ថា លោក​ឧត្ដមសេនីយ៍ត្រី សម្បត្តិ កុសល ជា​អតីត​ស្នងការ​រង​ខេត្តបន្ទាយមានជ័យ​និង​ប្រពន្ធ បាន​ជំពាក់​លុយ​ចុង​បណ្ដឹង​ឈ្មោះ ចិន ស្រី​ដា​ចំនួន ជាង ២​ម៉ឺន​ដុល្លារ ហើយ​ពុំ​សង​ក៏​បាន​លួងលោម​ម្ចាស់បំណុល​អោយ​កាត់​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជា​ជាតិ​ហើយ​ប្រពន្ធ បាន​អួតអាង និង​លួងលោម អូស​ទាញ ម្ចាស់បំណុល ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ តែ​ម្ចាស់បំណុល​មិន​ព្រម​ក៏​មានរឿង​ប្តឹងផ្ដល់​គ្នា​ចាប់​ម្ចាស់បំណុល​ដាក់​ពន្ធនាគារ​ពី​បទ​គំរាម​គំ​ហែង​ហែក​កេ​រ្ត៍​ហើយ​ត្រូវ​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​និង​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង ម្ចាស់បំណុល​ក៍បាន​ដោះ​លែងវិញ ។

​ក្រោយមក​លោក​ឧត្ដមសេនីយ៍ត្រី សម្បត្តិ កុសល​ក្រសួងមហាផ្ទៃ​ក៍បាន​ដក លោក​ទៅ​ជា​មន្ត្រី​នៅ​នាយកដ្ឋាន​វ​ទ្យុ​ទាក់ទង​តែ​លោក​មិន​សុខចិត្ត​ក៍បាន ប្ដឹង​ម្ចាស់បំណុល​ពី​បទ ប៉ុនប៉ង​សូកប៉ាន់ ទៅ​វិញ ។​ តែ​ទីបំផុត​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ចាប់ខ្លួន​រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តសៀមរាប ឃុំខ្លួន​បណ្ដោះអាសន្ន​ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ