ខេត្តព្រៃវែង ៖ មេគោផើមចំនួនពីរក្បាលត្រូវរន្ទះបា.ញ់ងា.ប់ភ្លាមៗ ដោយសារតែម្ចាស់ចងឲ្យស៊ីស្មៅ នៅកណ្ដាលវាលស្រែ ពេលដែលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ។
គ្រោះធម្មជាតិដ៏កា.ចសាហា.វនេះបានកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១០ ឧសភា នៅចំណុចវាលស្រែ ក្នុងភូមិអំពិល ឃុំរំចេកស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលម្ចាស់គោមានឈ្មោះ វិត ស៊ីណា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកមុនពេលកើតហេតុ មេឃមានពពកខ្មៅរៀបនឹងភ្លៀងទៅហើយ តែម្ចាស់គោបែរជាដឹកគោយកទៅចងឱ្យស៊ីស្មៅនៅកណ្ដាលវាលស្រែ ហើយកូនគោបីបួនទៀតព្រលែងឲ្យស៊ីនៅក្បែរគ្នាដែរ ។
លុះពេលម្ចាស់ត្រឡប់ទៅផ្ទះវិញបាត់ មេឃក៏ធ្លាក់ភ្លៀងតែម្ដង ហើយក៏នាំមកជាមួយនូវរន្ទះខ្លាំងៗបា.ញ់ចំមេគោផើមទាំងពីរបណ្ដាលឱ្យងា.ប់ភ្លាមៗតែម្ដង ។
ជុំវិញករណីនេះខាង សមត្ថកិច្ចក៏ដូចជា អាជ្ញាធរបានអំពាវនាវសុំឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ទាំងសត្វចិញ្ចឹម និងកូនចៅរបស់ខ្លួន ពេលមានភ្លៀងធ្លាក់ដាច់ខាតកុំចេញទៅខាងក្រៅ ព្រោះអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ៕
ចែករំលែកព័តមាននេះ