ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភាកម្ពុជាបានកំពុងជំរុញការកសាងភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជន ក្នុងការលើកកម្ពស់សេវាសង្គម

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា បាន​គូសបញ្ជាក់​ថា រដ្ឋសភា​កម្ពុជា​បាន​កំពុង​ជំរុញ​ការ​កសាង​ភាព​ជា​ដៃគូ​រវាង​ផ្នែក​សាធារណៈ និង​ឯកជន​ក្នុង​ការ​លើកកម្ពស់​សេវា​សង្គម ការ​ព្យាបាល ថែទាំ​សុខភាព និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា បាន​គូសបញ្ជាក់​ថា រដ្ឋសភា​កម្ពុជា​បាន​កំពុង​ជំរុញ​ការ​កសាង​ភាព​ជា​ដៃគូ​រវាង​ផ្នែក​សាធារណៈ និង​ឯកជន​ក្នុង​ការ​លើកកម្ពស់​សេវា​សង្គម ការ​ព្យាបាល ថែទាំ​សុខភាព និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ។

សម្តេច​ប្រធានរដ្ឋសភា បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ឱកាស​អញ្ជើញ​បើក​សិក្ខាសាលា​ស្ដី​ពី «​ការ​ឈ្វេងយល់​ពី​កប​ខ័​ណ្ឌ​យុទ្ធសាស្ត្រ​កម្ពុជា ២០២៤-២០៣០: ពន្ធ​លឿន​ការ​អនុវត្ដ​កម្មវិធី សកម្មភាព​នៃ​សន្និសីទ​អន្តរជាតិ​ស្ដី​ពី ប្រជាជន និង​អភិវឌ្ឍន៍ (ICPD) នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៥ ។

សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា រដ្ឋសភា​នីតិកាល​ទី​៧ បាន​កំពុង​ជំរុញ​ដល់​ការ​កសាង​ភាព​ជា​ដៃគូ​រវាង​ផ្នែក​សាធារណៈ និង​ឯកជន​ក្នុង​ការ​លើកកម្ពស់​សេវា​បង្ការ ព្យាបាល និង​ថែទាំ​សុខភាព ឈរ​លើ​គោលការណ៍​ផលប្រយោជន៍​សុខភាព​សាធារណៈ និង​ធុរកិច្ច ដោយ​ផ្តោត​លើ​ការ​ផ្តល់​សេវា សុខាភិបាល ការ​អភិវឌ្ឍ​សមត្ថភាព ធនធានមនុស្ស សុខាភិបាល និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា សុខាភិបាល​ឌី​ជី​ថ​ល​ជាដើម ។

បន្ថែម​ពី​នេះ រដ្ឋសភា​ក៏​បាន​កំពុង​ជំរុញ​ការ​ស្រឡាញ់​សុខភាព ការ​អនុវត្ត​ទម្លាប់​ល្អ​នាំ​មក​នូវ​សុខភាព ក្រោម​ទិស​ដៅ​ស្លោ​កថា «​ពលរដ្ឋ​មាន​សុខភាព​ល្អ កម្ពុជា​បវរ​រុងរឿង​» ។ ឆ្លៀត​នៅ​ក្នុង​ឱកាស​នោះ សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​ជូន​សមាជិក​សមាជិកា​រដ្ឋសភា​ដៃគូ​អភិវឌ្ឍន៍​នានា ថ្នាក់ដឹកនាំ និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា និង​ព្រឹទ្ធសភា ដែល​តែងតែ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​សិក្ខាសាលា និង​វេទិកា​នានា​ដែល​រដ្ឋសភា​បាន​រៀបចំ​ឡើង​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រួម​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ស្មារតី​ទទួលខុសត្រូវ ចំពោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​ស្វែង​យល់ ចង់​ដឹង​ចង់​ចេះ​ដោយ​មិន​ចេះ​នឿយហត់ ដែល​ជា​កត្តា​សំខាន់​ជំរុញ​ធ្វើ​ឱ្យ​សភា​កម្ពុជា បម្រើ​ផលប្រយោជន៍​ជូន​ពលរដ្ឋ​កាន់តែ​មាន​ប្រសិទ្ធភាព ។

សម្តេច​រដ្ឋសភាធិបតី បាន​គូសបញ្ជាក់​ថា សិក្ខាសាលា​ថ្ងៃនេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត និង​សម​ស្រប​បំផុត​សម្រាប់​សមាជិក​សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា និង​ភាគី​ពាក់ព័ន្ធ​បាន​ស្វែង​យល់​ពី​វឌ្ឍនភាព សមិទ្ធផល និង​បញ្ហា​ប្រឈម​នានា ជា​ពិសេស​ឱកាស​ក្នុង​ការ​ជជែក​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​ទស្សនៈ សំដៅ​រួម​គ្នា​ស្វែងរក​នូវ​វិធីសាស្ត្រ និង​ដំណោះស្រាយ​សម​ស្រប ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​នៅ​សេសសល់​ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព​នៃ​ស​ន្និ​អន្តរជាតិ​ស្តី​ពី​ប្រ​ជ​ជន និង​អភិវឌ្ឍន៍​(ICPD)​ក្នុង​រយៈពេល​៣០​ឆ្នាំ​កន្លង​មកនេះ​ក៏​ដូច​ជា ឈាន​ទៅ​ម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៅ​ឆ្នាំ​២០២៣០ ដែល​មាន​ដូច​ជា ការ​សម្រេច​ពុំ​មាន​ភាព​ក្រីក្រ គ្រោះ​ស្រេកឃ្លាន​ស្មើ​សូន្យ សុខភាព និង​សុខុមាលភាព មាំមួន ការ​អប់រំ​ប្រកបដោយ​គុណភាព សមភាព​យេ​ន​ឌ័​រ ការងារ​សមរម្យ និង​កំណើនសេដ្ឋកិច្ច និង​ភាព​ជា​ដៃគូ ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍ ដោយ​ចីរភាព​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ