ខេត្តកណ្តាល ៖ ក្រុមអ្នកញៀ.នល្បែ.ងអាប៉ោងជាច្រើននាក់ រត់ពាស់ពេញវាលស្រែ ខណៈពេលអាជ្ញាធរឆ្ម.ក់បង្ក្រាបនៅចំណុចដីវាល ក្នុងភូមិត្រពាំងទួល ឃុំសំរោងលើ ស្រុកអង្គស្នួល កាលពីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ។

ប្រតិបត្តិការនេះដែរ បានធ្វើទ្បើង ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានការលេងល្បែ.ងស៊ីសងខុសច្បាប់«បា.ញ់អាប៉ោង» ភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍ពើក សហការជាមួយកម្លាំងប៉ុស្ដិ៍សំរោងលើបានធ្វើការឆ្ម.ក់ចូលបង្ក្រាប ហើយក្រុមអ្នកញៀ.នល្បែ.ងរត់ចែកជើងគ្នាពេញដីវាល រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ជា«មេបា.ញ់អាប៉ោង» ឈ្មោះ ច្រឹក ម៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក រស់នៅភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។

ក្នុងនោះដែរ សមត្ថកិច្ច បានដកវត្ថុតាង ៖ មេអាប៉ោងចំនួន០១ ,កម្រាលជ័រមានគូសភ្នែកអាប៉ោងចំនួន០១, ចានចំនួន០១, គម្របជ័រចំនួន០១សម្រាប់លេងបា.ញ់អាប៉ោង និងម៉ូតូចំនួន០១គ្រឿង ម៉ាកសងប៊ិច C110cc ពណ៌ព្រីងទុំ គ្មានពាក់ផ្លាកលេខ បញ្ចូនទៅកាន់អធិការរដ្ឋាននគរបាលអង្គស្នួល ដើម្បីនាំបន្ត ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ