ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​ហ្សេឡិនស្គី​ចង់​ជួប​ពូទីន និង​ស្នើ​ឱ្យ​មាន​បទ​ឈប់​បា.ញ់,​រុស្ស៊ី​វា.យ​ប្រហារ​កាន់​តែ​ខ្លាំង

15 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ថ្មី​ៗ​នេះ គេ​ដឹង​ថា​​លោក​ពូទីន​បាន​អំពាវ​នាវ​ឱ្យ​មាន​កិច្ច​ជំនួប​ផ្ទាល់​ទល់​មុខ​គ្នា​រវាង​​ក្រុម​អ្នក​ចរ​ចា​អ៊ុយ​ក្រែន និង​រុស្ស៊ី​នៅ​ទី​ក្រុង​អ៊ីស្តាន់​ប៊ូល​ ប្រទេស​តួកគី​នា​ថ្ងៃទី​១៥ ខែ​ឧសភា​សប្ដាហ៍​នេះ​​ដើម្បី​រក​វិធី​បិទ​បញ្ចប់​សង្គ្រាម​។ លោក​​ហ្សេឡិនស្គី​ក៏​ឆ្លើយ​តប​ដោយ​ប្រយ័ត្ន​ប្រយែង​ និង​ឆ្លៀ​ត​អំពាវ​នាវ​ត្រឡប់​ទៅ​វិញ​ថា​​រុស្ស៊ី​​គួរ​ណាស់​ប្រកាស​ទទួល​យក​បទ​ឈប់​បាញ់​ដ៏​ពេញ​លេញ ដោយ​ឥត​លក្ខ​ខណ្ឌ និង​ជា​បន្ទាន់​រយៈ​ពេល​៣០​ថ្ងៃ​ដើម្បី​ជា​ការ​បង្ហាញ​​ថា​ខ្លួន​ពិត​​ជា​មាន​ឆន្ទៈ​​​បញ្ចប់​សង្គ្រាម​។​…

ទី​ក្រុង​ម៉ូស្គូ៖ ថ្មី​ៗ​នេះ គេ​ដឹង​ថា​​លោក​ពូទីន​បាន​អំពាវ​នាវ​ឱ្យ​មាន​កិច្ច​ជំនួប​ផ្ទាល់​ទល់​មុខ​គ្នា​រវាង​​ក្រុម​អ្នក​ចរ​ចា​អ៊ុយ​ក្រែន និង​រុស្ស៊ី​នៅ​ទី​ក្រុង​អ៊ីស្តាន់​ប៊ូល​ ប្រទេស​តួកគី​នា​ថ្ងៃទី​១៥ ខែ​ឧសភា​សប្ដាហ៍​នេះ​​ដើម្បី​រក​វិធី​បិទ​បញ្ចប់​សង្គ្រាម​។ លោក​​ហ្សេឡិនស្គី​ក៏​ឆ្លើយ​តប​ដោយ​ប្រយ័ត្ន​ប្រយែង​ និង​ឆ្លៀ​ត​អំពាវ​នាវ​ត្រឡប់​ទៅ​វិញ​ថា​​រុស្ស៊ី​​គួរ​ណាស់​ប្រកាស​ទទួល​យក​បទ​ឈប់​បាញ់​ដ៏​ពេញ​លេញ ដោយ​ឥត​លក្ខ​ខណ្ឌ និង​ជា​បន្ទាន់​រយៈ​ពេល​៣០​ថ្ងៃ​ដើម្បី​ជា​ការ​បង្ហាញ​​ថា​ខ្លួន​ពិត​​ជា​មាន​ឆន្ទៈ​​​បញ្ចប់​សង្គ្រាម​។​

​ក្រោយ​ការ​អំពាវ​នាវ​របស់​លោក​ហ្សេឡិន​ស្គី​មិន​បាន​ប៉ុន្មាន​ផង​ រុស្ស៊ី​ពន្លះ​អ៊ុយ​ក្រែន​មួយ​អស់​ដៃ​ដោយ​បញ្ជូន​យន្ត​ហោះ​ដ្រូន​ហោះ​ងងឹត​មេឃ​ទៅ​វាយ​ប្រហារ​ទី​ក្រុង​តូច​-ធំ​នានា​។ កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​អះ​អាង​ថា​ដ្រូន​ជាង​១​រយ​គ្រឿង​របស់​រុស្ស៊ី​បាន​វាយ​ប្រហារ​កាល​ពី​យប់​មិញ​បន្ទាប់​ពី​លោក​ពូទីន​ប្រកាស​ច្រាន​ចោល​សំណើ​របស់​ហ្សេឡិនស្គី​តែ​បន្តិច​ប៉ុណ្ណោះ​​​។

ប៉ុន្តែ​ទ័ព​អាកាស​អ៊ុយ​ក្រែន​បញ្ជាក់​នៅ​លើ​បណ្ដាញ​តេឡេ​ក្រាម​ថា​ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​ទាំង​នោះ​​​ត្រូវ​ខ្លួន​វាយ​រុញ​ច្រាន​ទៅ​វិញ​ដោយ​ប្រើ​ប្រាស់​ផ្គួប​គ្នា​រវាង​ខែល​ការ​ពារ​ដែន​អាកាស​, កង​ឯក​ភាព​ប្រឆាំង​នឹង​សង្គ្រាម​អេឡិច​ត្រូនិច និង​កង​កម្លាំង​ចល័​ត​នៃ​ក្រសួង​ការ​ពារ​ជាតិ​។ សូម​រំលឹក​ថា​កាល​ពី​ម្សិល​មិញ លោក​ពូទីន​ស្នើ​សុំ​ឱ្យ​មាន​ការ​ចរ​ចា​ផ្ទាល់​ (​មាន​ន័យ​ថា​មិន​ចាំ​បាច់​មាន​​​ភាគី​ទី​បី​ជា​អ្នក​សម្រប​សម្រួល​ទេ​)​។​

តប​នឹង​ការ​ស្នើ​សុំ​នេះ លោក​ហ្សេឡិនស្គី​បបួល​លោក​ពូទីន​ជួប​មុខ​គ្នា​កម្រិត​កំពូល​ដោយ​ផ្ទាល​តែ​ម្ដង​។ ហ្សេឡិនស្គី​ប្រកាស​ទុក​ជា​មុន​ថា​គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​តួក​គី​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា​។ លោក​ចង់​មាន​ន័យ​ថា​បើ​ពូទីន​ចិត្ត​សឿង​គួរ​តែ​ទៅ​ជួប​គ្នា​នៅ​តួក​គី​។​ ​លោ​កពូទីន​មិន​បាន​បញ្ជាក់​ថា​លោក​នឹង​ចូល​រួម​កិច្ចជំនួប​នោះ​ទេ​។ ការ​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​​ត្រូវ​លោក​ពូទីន និង​ក្រសួង​ការ​បរទេស​ឆ្លើយ​​ថា​មិន​ទាន់​អាច​ធ្វើ​ទៅ​បាន​ឡើយ​​ លុះ​ត្រា​តែ​ដោះ​ស្រាយ​ឫស​គល់​នៃ​សង្គ្រាម​​ជា​មុន​សិន​។

​លោក​ពូទីន​ថ្លែង​ថា​គម្រោង​ចរ​ចា​គ្នា​លើក​នេះ​អាច​ធ្វើ​ឡើង​ដោយ​គ្មាន​បុរេ​លក្ខ​ខណ្ឌ​។ លោក​បាន​ដាក់​ការ​ស្ដី​បន្ទោស​ថា​កាល​ពីឆ្នាំ​២០២២​ ភាគី​ទាំង​២​បាន​ឯក​ភាព​ទៅ​លើ​ចំណុច​មួយ​ចំនួន​រួច​ហើយ​ ហើយ​រុស្ស៊ី​បន្ត​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​។ ប៉ុន្តែ​​អ៊ុយ​ក្រែន​ទៅ​វិញ​ទេ​ដែល​ដើរ​ចេញ​ពី​តុ​ចរ​ចា​ (ចង់​មាន​ន័យ​ថា​ស្ដាប់តាម​ការ​ផ្លុំ​ត្រចៀក​​របស់​អឺរ៉ុប និង​អាមេរិក​កាល​ជំនាន់​លោក​បៃដិន​)​។

ដូច្នេះ បន្ថែម​ពី​​លើ​ពាក្យ​សម្ដី​របស់​លោ​កពូទីន​បន្តិច​ ទី​ប្រឹក្សា​របស់​គាត់​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា​រាល់​ការ​ចរ​ចា​គ្នា​ឡើង​វិញ​នា​ពេល​អនាគត​ត្រូវ​ចាប់​ផ្ដើម​ពី​អ្វី​ដែល​ភាគី​ទាំង​២​បាន​ឯក​ភាព​គ្នា​ជា​គោល​ៗ​​កាល​ពី​ឆ្នាំ​២០២២​។ កាល​​នោះ ទី​ប្រឹក្សា​រូប​នេះ​អះ​អាង​ថា​អ៊ុយ​ក្រែន​យល់​ព្រម​ប្រកាន់​ជំហរ​អព្យាក្រឹត​-​ឥត​ចូល​បក្ស​សម្ព័ន្ធ​ និង​យល់​ព្រម​កាត់​ទឹក​ដី​របស់​ខ្លួន​​ទៅ​ឱ្យ​រុស្ស៊ី​។

ជា​ថ្នូរ​ត្រឡប់​មក​វិញ រុស្ស៊ី​ធានា​មិន​ប៉ះ​ពាល់​អ៊ុយ​ក្រែន​ត​ទៅ​ទៀត​។​​​ លោក​ពូទីន​ថ្លែង​ថា​យើង​ពិត​ជា​តាំង​ចិត្ត​មោះ​មុត​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​លើក​នេះ​ (មាន​ន័យ​ថា​មិន​និយាយ​លេង​សើច ឬ​និយាយ​ឱ្យ​តែ​រួច​ពី​មាត់​ទេ)។ ចំពោះ​បទ​ឈប់​បាញ់​ លោ​កមិន​ជំទាស់​ទេ​។ ប៉ុន្តែ​ក៏​មិន​គួរ​និយាយ​នៅ​ពេល​នេះ​ដែរ​។ ចាំ​ជួប​គ្នា​នៅ​តួក​គី​ជា​មុន​សិន​ចាំ​​និយាយ​គ្នា​។​ ដូច្នេះ ​ប្រទេស​ទាំង​២​ប្រ​ហែល​ជា​គេច​មិន​ផុត​ពី​សេណារីយោ​វាយ​គ្នា​ផង​ និ​ងចរ​ចា​​គ្នា​ផង​នោះ​ទេ​។​ នេះបើ​​តាម​ប្រភព​ពី​អេភី (AP) និង​ប្រភព​ដទៃ​ទៀត​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ