ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ប្ដា​ហ៍​ទី​១៣​នេះ ផ្លូវ​ថ្មើរជើង​មាន​ប្រគុំ​តន្ត្រី​ខ្នាត​តូច និង​សម្ដែង​ល្ខោនខោល រឿង​រាមកេរ្តិ៍ មហាជន​នៅ​តែ​បន្ត​គាំទ្រ​យ៉ាង​ផុលផុស

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​រាត្រី​ថ្ងៃអាទិត្យ ទី​១១ ឧសភា​នេះ នៅ​លើ​ផ្លូវ​ថ្មើរជើង (Walk Street) អ្វី​ដែល​ជា​ការ​កត់សំគាល់ មានការ​ប្រគុំ​តន្ត្រី​ខ្នាត​តូច​របស់​ផលិតកម្ម​ហង្ស​មាស…

រាជធានី​ភ្នំពេញ ៖ សម្រាប់​រាត្រី​ថ្ងៃអាទិត្យ ទី​១១ ឧសភា​នេះ នៅ​លើ​ផ្លូវ​ថ្មើរជើង (Walk Street) អ្វី​ដែល​ជា​ការ​កត់សំគាល់ មានការ​ប្រគុំ​តន្ត្រី​ខ្នាត​តូច​របស់​ផលិតកម្ម​ហង្ស​មាស និង​ការ​សម្ដែង​ល្ខោនខោល រឿង រាមកេរ្តិ៍ (​ដកស្រង់​ត្រង់​ឈុត​ចម្បាំង​វ៉ៃ​រាពណ៍​) សម្តែង​ដោយ​សិល្បករ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ នៅ​មុខ​វត្ត​ឧណ្ណាលោម ខណ្ឌដូនពេញ បន្ថែម​ការ​ទាក់ទាញ​អ្នក​ដើរ​កម្សាន្ត​មក​ទស្សនា​យ៉ាងច្រើន ។

បើ​តាម​លោកស្រី ដោ សម្ផស្ស នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា សម្រាប់​ស​ប្តា​ហ៍​នេះ នៅ​លើ​ផ្លូវ​ថ្មើរជើង (Walk Street) អ្វី​ដែល​ថ្មី គឺ​នៅ​រាត្រី​ថ្ងៃអាទិត្យ ទី​១១ ឧសភា​នេះ មានការ​ប្រគុំ​តន្ត្រី​ខ្នាត​តូច​របស់​ផ​លឹ​ត​កម្ម​ហង្ស​មាស និង​មានការ​សម្ដែង​ល្ខោនខោល រឿង រាមកេរ្តិ៍ (​ដកស្រង់​ត្រង់​ឈុត​ចម្បាំង​វ៉ៃ​រាពណ៍​) សម្តែង​ដោយ​សិល្បករ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ រាជធានី​ភ្នំពេញ ។

ផ្លូវ​ថ្មើរជើង (Walk Street) គិត​មក​ដល់​ថ្ងៃ​ទី​១១ ឧសភា​នេះ មាន​អាយុ​១៣​ស​ប្តា​ហ៏ និង​មាន​រយៈពេល​ជាង​៣​ខែ​មក​ហើយ ដែល​ទទួល​បានការ​ពេញ​និយម​ពី​ប្រជាពលរដ្ឋ​កម្ពុជា និង​ទេសចរ​បរទេស​មក​កម្សាន្ដ និង​រាំ​លេង​កាន់តែ​ច្រើន​ឡើង បើ​ទោះបី​ខែ​នេះ​ក្រោម​ភ្លៀង រលឹម​ខ្លះ​ក្ដី ហើយ​មាន​ប្រជា​ប្រិ​យ៏​ភាព​យ៉ាង​ខ្លាំង​ពី​មួ​យស​ប្តា​ហ៏ ទៅ​មួ​យស​ប្តា​ហ៏ រហូត​ទទួល​បានការ​កោតសរសើរ​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ញឹក​ញ៉ាប់ ដែល​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ផ្ទាល់​ពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។ ឆ្លង​តាម​រយៈ​ប្រជា​ប្រិ​យ៏​ភាព​យ៉ាង​ខ្លាំង នៃ​ផ្លូវ​ថ្មើរជើង (Walk Street) នេះ​ដែរ បាន​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​មួយ​នេះ ជាប់​ចំណាក់​ថ្នាក់​លេខ​២ លើ​ពិភពលោក ឈ្មោះ​ថា ជា​«​ទីក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​នៅ​ពេល​រាត្រី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ