ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ ៦​នាក់ ទៅ​កាន់​តុលាការ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​យ៉ាង​សកម្មនៅក្រុង​សំពៅ​ពូន

14 ម៉ោង មុន

ខេត្តកណ្ដាល ៖ ក្រុម​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម ក្នុងភូមិ​សាស្ត្រ​ក្រុង​សំពៅ​ពូន ត្រូវ​បាន​កម្លាំង​ជំនាញ​ធើ្វ​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​បាន​ចំនួន​៦​នាក់ ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ ។ ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន ធើ្វ​ឡើង​កាលពី​វេលា​ម៉ោង​១៤ និង​៣០​នាទី​ថ្ងៃ​ទី​០៨…

ខេត្តកណ្ដាល ៖ ក្រុម​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម ក្នុងភូមិ​សាស្ត្រ​ក្រុង​សំពៅ​ពូន ត្រូវ​បាន​កម្លាំង​ជំនាញ​ធើ្វ​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​បាន​ចំនួន​៦​នាក់ ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ ។

ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន ធើ្វ​ឡើង​កាលពី​វេលា​ម៉ោង​១៤ និង​៣០​នាទី​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​កំពង់​ថ្កុ​ល សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្តកណ្តាល ។

បើ​តាម​យោង​ការ​បញ្ជាក់​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​អធិការដ្ឋាន​នគរបាល​ក្រុង​សំពៅ​ពូន បាន​ចុះ​បង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម នៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​០៦​នាក់ និង​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ថ្នាំ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​១៣​កញ្ចប់ ធំ​ចំនួន​២​កញ្ចប់ តូច​ចំនួន​១១​កញ្ចប់ (​ទម្ងន់​សរុប​២៥,៩៨​ក្រាម​) ម្សៅ​ខេ ចំនួន​០១​កញ្ចប់​តូច (​ទម្ងន់​សរុប​០,៨២​ក្រាម​) ម៉ូតូ​ចំនួន​០៣​គ្រឿង និង​ដាវ​ចំនួន​០២​ដើម ជា​របស់​ឈ្មោះ តេះ សុ​ភ័​ណ្ឌ រួច​កម្លាំង​សមត្ថកិច្ច​បាន​យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​សំពៅ​ពូន ដើម្បី​ធ្វើការ​សួរនាំ ។

បន្ទាប់​ពី​សាក​សួរនាំ​រួច​ជនសង្ស័យ​ឈ្មោះ តេះ សុ​ភ័​ណ្ឌ បាន​ឆ្លើយ​សារភាព​ថា គ្រឿងញៀន​ខាងលើ គឺជា​របស់​ខ្លួន​ពិតប្រាកដ​មែន ព្រោះ​គ្រឿងញៀន​នេះ ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ជ្រុ​ន សំណាង ភេទ​ប្រុស អាយុ​ប្រហែល​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​កោះទៀវ សង្កត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្តកណ្តាល ។

ក្រោយ​ពី​បាន​ធ្វើការ​សួរនាំ​រួច​កម្លាំង​ផ្នែក​ជំនាញ បាន​បន្ត​ទៅ​រក​ឈ្មោះ ជ្រុ​ន សំណាង ដែល​ជា​អ្នកលក់​ថ្នាំ​ញៀន​ឲ្យ​ឈ្មោះ តេះ សុ​ភ័​ណ្ឌ តែ​រក​មិនឃើញ​បាន​គេចខ្លួន​ចេញពី​មូលដ្ឋាន​បាត់​។ តាម​ការ​ស៊ើបអង្កេត​សាវ​ជ្រាវ និង​ដាក់​កម្លាំង​ឃ្លាំមើល​របស់​ផ្នែក​ជំនាញ​កន្លង​មក​បានឃើញ​ថា ជនសង្ស័យ​០៥​នាក់ ខាងលើ​ធ្វើ​សកម្មភាព​ក្នុង​ការ​ជួញដូរ​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​អោយ​គេ យ៉ាង​សកម្ម នៅ​ក្នុងភូមិ​សាស្ត្រ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ទាំង​០៦​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ