សង្គ្រាមឆ្លងព្រំដែនរវាងឥណ្ឌា និងប៉ាគីស្ថានដែលបានផ្ទុះឡើង តាំងពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ វាពិតជាជះឥទ្ធិពលដល់ពិភពលោក តែវាមិនជាប៉ះពាល់ធ្ងន់ធ្ងរដល់អាស៊ាន និងកម្ពុជាធំដុំប៉ុន្មានឡើយ ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលឥណ្ឌា…
សង្គ្រាមឆ្លងព្រំដែនរវាងឥណ្ឌា និងប៉ាគីស្ថានដែលបានផ្ទុះឡើង តាំងពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ វាពិតជាជះឥទ្ធិពលដល់ពិភពលោក តែវាមិនជាប៉ះពាល់ធ្ងន់ធ្ងរដល់អាស៊ាន និងកម្ពុជាធំដុំប៉ុន្មានឡើយ ។
ការសម្រេចចិត្តរបស់រដ្ឋាភិបាលឥណ្ឌា នៅក្នុងការបើកការវា.យប្រហារតាមផ្លូវអាកាសដោយប្រើប្រាស់មីស៊ីល និងយន្តហោះចម្បាំងក៏ដូចជា កាំភ្លើ.ងធំទៅលើដែនដីនៃប្រទេសប៉ាគីស្ថាន គឺជារឿងដែលមិនមានអ្នកណានឹងស្មានដល់ ។ ប៉ុន្តែវាបានកើតមានឡើងរួចទៅហើយ ។ មកដល់ពេលនេះ ផលនៃការប៉ះទង្គិចនេះហាក់មិនជះឥទ្ធិពលបន្ថែមលើបញ្ហាដែលកំពុងតែកើតមានស្រាប់សម្រាប់ពិភពលោកឡើយ ។
មកដល់ពេលនេះ បញ្ហានេះ នៅតែបន្តក្តៅគគុកនៅឡើយ ហើយមហាអំណាចធំៗនៅលើពិភពលោកមានសហរដ្ឋអាមេរិក រុស្ស៊ី បារាំង ចិន សហភាពអឺរ៉ុប ជាដើម គឺបានកំពុងតែតាមដានដំណើរវិវត្តន៍ទៅមុខនៃសង្គ្រាមនេះនៅឡើយទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បើនិយាយអំពីផលប៉ះពាល់នៃសង្គ្រាមនេះ គឺហាក់ដូចជា មិនធំដុំដល់ពិភពលោក ជាពិសេស គឺអាស៊ាន និងកម្ពុជានេះឯង ។
ជាការពិតឥណ្ឌា និងប៉ាគីស្ថាន គឺសុទ្ធតែជាប្រជាជាតិដែលមានអាវុ.ធនុយក្លេអ៊ែរដូចគ្នា ។ ដូច្នេះ វាពិតជារសើបដែលប្រទេសទាំងពីរផ្ទុះសង្គ្រាមនឹងគ្នា ។ ប៉ុន្តែបើនិយាយអំពីផលប៉ះពាល់សេដ្ឋកិច្ច ជារួម គឺហាក់មិនមានអ្វីធំដុំទេ ។ ក្រោយពេលដែលឥណ្ឌាបើកការវា.យប្រហារចូលទៅក្នុងទឹកដីនៃប្រទេសប៉ាគីស្ថាន អាស៊ាន រួមទាំងកម្ពុជាហាក់ដូចជា បានរក្សាភាពស្ងប់ស្ងាត់នឹងបញ្ហានេះ បើទោះបីជាប្រទេសអាស៊ានជាច្រើន គឺមានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសទាំងពីរក៏ដោយ ។
ប្រតិកម្មរបស់អាស៊ាន និងកម្ពុជា គឺវាខុសពីអ្វីដែលធ្លាប់បានកើតមានឡើងរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០១៩ កន្លងមកដោយកាលនោះ ទាំងអាស៊ាន និងកម្ពុជា គឺសុទ្ធតែចេញសេចក្តីថ្លែងការណ៍ព្រោងព្រាត ។ តាមសេចក្តីរាយការណ៍ក្រោយពេលដែលឥណ្ឌា ប្រើមីស៊ីល យន្តហោះចម្បាំង និងកាំភ្លើងធំទៅលើប៉ាគីស្ថាន បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣៦ នាក់ស្លា.ប់ ដោយ២៦ នាក់នៅប៉ាគីស្ថាន និង១០នាក់ នៅដែនដីកាស្មៀរនៅក្រោមរដ្ឋបាលគ្រប់គ្រងដោយឥណ្ឌា ។ ក្រោយការវា.យប្រហារប៉ាគីស្ថានបានការពារខ្លួន ហើយបានអះអាងថា បានបា.ញ់ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌាដល់ទៅ ៥គ្រឿង ។
ក្រោយពេលឥណ្ឌាបើកការវា.យប្រហារនេះ ប្រទេសជាច្រើនបានប្រតិកម្មដូចជាចិន បារាំង អ៊ីរ៉ង់ អ៊ីស្រាអែល ជប៉ុន កាតា រុស្ស៊ី សហភាពអារ៉ាប់អេមីរ៉ាត អង្គការសហប្រជាជាតិចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដោយបញ្ចេញប្រតិកម្មតាមជំហរការទូតរបស់ប្រទេសនីមួយៗ ប៉ុន្តែអាស៊ាន និងកម្ពុជាដូចជាមិនមានប្រតិកម្មទេ ។
មកដល់ពេលនេះ អាស៊ានមានទំនាក់ទំនងល្អប្រសើរដែរជាមួយនឹងឥណ្ឌា ដោយឥណ្ឌា គឺជាដៃគូសន្ទនាដ៏សំខាន់មួយសម្រាប់អាស៊ាន ។ ប្រទេសដែលមានប្រជាជនច្រើនបំផុត នៅលើពិភពលោកនេះបានភ្ជាប់ និងចាប់ផ្តើមទំនាក់ទំនងនឹងអាស៊ានតាំងពីឆ្នាំ១៩៩២ ដោយឡែកប៉ាគីស្ថានទើបតែស្វះស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងអាស៊ានថ្មីៗនេះប៉ុណ្ណោះ ។
សម្រាប់កម្ពុជាវិញ រវាងឥណ្ឌា និងប៉ាគីស្ថាន គឺកម្ពុជាមានទំនាក់ទំនងការទូតនឹងគ្នាដូចគ្នា ។ គ្រាន់តែឥណ្ឌាជាមិត្តកម្ពុជាតាំងពីយូរ ហើយក៏មានឫសគល់វប្បធម៌ និងអរិយធម៌យូរ ។ ប៉ុន្តែប៉ាគីស្ថាន ទោះបីជាមានទំនាក់ទំនងនឹងកម្ពុជា មិនយូរដល់ឥណ្ឌាក៏ពិតមែន ក៏ជាដៃគូកិច្ចសហប្រតិបត្តិការមួយរបស់កម្ពុជា ហើយទោះបីជាយ៉ាងណាក៏ដោយក៏ប៉ាគីស្ថាន នៅតែជាមិត្តភក្តិមួយរបស់កម្ពុជាដូចគ្នា ។
នៅលើទិដ្ឋភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មវិញ មកដល់ពេលនេះដូចជា មិនទាន់មានសេចក្តីរាយការណ៍ណាមួយចេញពីពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកដោយសារតែការវា.យប្រហាររបស់ឥណ្ឌា និងប៉ាគីស្ថានឡើយ ។
តម្លៃមាស ប្រេងឥន្ធនៈ ស្ថានភាពពាណិជ្ជកម្ម ផ្សារហ៊ុនក៏ហាក់មិនមានអ្នកវិភាគណាមួយ និយាយអំពីទំនាក់ទំនងរបស់សង្គ្រាមនេះនៅឡើយដែរ ដោយសារតែវាផ្ទុះតែនៅតំបន់ព្រំដែនរបស់ឥណ្ឌា និងប៉ាគីស្ថាន ។ ដូច្នេះសម្រាប់កម្ពុជាវារឹតតែមិនមានថែមទៀត ។ នៅក្នុងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា និងឥណ្ឌាក៏ដូចជា កម្ពុជា និងប៉ាគីស្ថាន គឺមិនមានអ្វីធំដុំទេ ។ កម្ពុជា និងឥណ្ឌានៅពេលនេះ មានជើងហោះហើរត្រង់ទៅឥណ្ឌា ប៉ុន្តែតំបន់ទំនាស់នេះ គឺវាឆ្ងាយពីគោលដៅនៃការតភ្ជាប់កម្ពុជាឆ្ងាយ ។
សរុបទៅ ការប៉ះទង្គិចរវាងឥណ្ឌា និងប៉ាគីស្ថានវានៅមិនទាន់រីករាលដាលដល់ថ្នាក់ជះឥទ្ធិពលដល់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកនៅឡើយទេ ។ បញ្ហាវិបត្តិនេះ វានៅតែក្បែរតំបន់ការស្មៀទេ ក្រៅពីនោះ គឺនៅដដែលទាំងអស់ ។ ម្យ៉ាងវិញទៀតនេះ ក៏មិនមែនជាលើកទី១ដែលប្រទេសទាំងពីរផ្ទុះសង្គ្រាមឆ្លងព្រំដែនគ្នាបែបនេះ ៕
ចែករំលែកព័តមាននេះ