ខេត្តកំពត ៖ លោកឯកអគ្គរដ្ឋទូតចិនបានភ្លក្សទុរេនអៅខាក់ខេត្តកំពត ហើយគាត់បាននិយាយថា ទុរេនខេត្តកំពតឆ្ងាញ់ជាងគេលោកពិភពលោក។
នេះជាសំណេររបស់លោក វ៉ាង វេនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១០ខែ ឧសភា ដោយភ្ជាប់ជាមួយរូបភាពរបស់លោកនៅចំការទុេរន។
លោក បានសរសេរថា “ខ្ញុំរីករាយដែលបានមកលេងចម្ការទុរេនកំពត និងភ្លក្សទុរេនអៅខាក់ ដែលជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក”។
លោកមានកា ជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត។
គួរបញ្ជាក់ថាប្រជាជនចិនក៏ចូលចិត្តទុេរនដែលមានរសជាតិផ្អែមផងដែរ។ ដូច្នេះ បើសិនជាចិនទិញទុេរនច្រើនពីកម្ពុជាមែននោះ វានឹងក្លាយជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជាពិសេសអ្នកដាំទុេរនលក់៕



ចែករំលែកព័តមាននេះ