ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប​ស្នើ​ឱ្យ​លោក​ពូទីន​ទទួល​យក​បទ​ឈប់​បា​.ញ់​បើ​មិន​ចង់​រង​ទណ្ឌ​កម្ម

1 ខែ មុន

ទី​ក្រុង​កៀវ៖ ថ្នាក់​ដឹក​នាំប្រទេស​ធំ​ៗ​នៅ​ទ្វីប​អឺរ៉ុប​បង្ហាញ​ការ​គាំទ្រ​ដោយ​ឥត​ងាក​រេ​ចំពោះ​សំណើ​សុំ​ឱ្យ​មាន​បទ​ឈប់​បាញ់​រយៈ​ពេល​៣០​ថ្ងៃ​។ លោក​ត្រាំ​ក៏​ប្រកាស​គាំទ្រ​សំណើ​នេះ​ផង​ដែរ​។ ទន្ទឹម​នឹង​នោះ ពួក​អឺរ៉ុប​ក៏​ព្រមាន​ផង​ដែរ​ថា​ពួក​គេ​នឹង​ចាត់​វិធាន​ការ​ក្ដៅ​ទៅ​លើ​ប្រទេស​រុស្ស៊ី​ដោយ​បន្ថែម​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​កាន់​តែ​ខ្លាំង​។ នេះ​ក៏​ជា​អ្វី​ដែល​លោក​​ត្រាំ​ទើប​តែ​និយាយ​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់​ពី​លោ​កសន្ទ​នា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​លោ​កហ្សេឡិន​ស្គី​។​ ថ្នាក់​ដឹក​នាំ​អង់គ្លេស បារាំង អាល្លឺម៉ង់​ ប៉ូឡូញ…

ទី​ក្រុង​កៀវ៖ ថ្នាក់​ដឹក​នាំប្រទេស​ធំ​ៗ​នៅ​ទ្វីប​អឺរ៉ុប​បង្ហាញ​ការ​គាំទ្រ​ដោយ​ឥត​ងាក​រេ​ចំពោះ​សំណើ​សុំ​ឱ្យ​មាន​បទ​ឈប់​បាញ់​រយៈ​ពេល​៣០​ថ្ងៃ​។ លោក​ត្រាំ​ក៏​ប្រកាស​គាំទ្រ​សំណើ​នេះ​ផង​ដែរ​។ ទន្ទឹម​នឹង​នោះ ពួក​អឺរ៉ុប​ក៏​ព្រមាន​ផង​ដែរ​ថា​ពួក​គេ​នឹង​ចាត់​វិធាន​ការ​ក្ដៅ​ទៅ​លើ​ប្រទេស​រុស្ស៊ី​ដោយ​បន្ថែម​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​កាន់​តែ​ខ្លាំង​។ នេះ​ក៏​ជា​អ្វី​ដែល​លោក​​ត្រាំ​ទើប​តែ​និយាយ​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់​ពី​លោ​កសន្ទ​នា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​លោ​កហ្សេឡិន​ស្គី​។​

ថ្នាក់​ដឹក​នាំ​អង់គ្លេស បារាំង អាល្លឺម៉ង់​ ប៉ូឡូញ និង​អ៊ុយ​ក្រែន​បាន​លើក​ឡើង​ថា​​​គួ​រណាស់​មាន​ឈប់​បាញ់​ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា​ត​ទៅ​។ អស់​លោ​កទាំង​នោះ​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​មួយ​នៅ​រដ្ឋ​ធានី​កៀវ​ជា​ទី​កន្លែង​ដែល​ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​ដើម្បីបង្ហាញ​ការ​គាំទ្រ​ចំពោះ​អ៊ុយ​ក្រែន។ នៅ​ពេល​នោះ ពួក​គេ​ក៏​បាន​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​លោក​ត្រាំ​ផង​ដែរ​។​​

នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស លោក​ខៀ​ស្តាមើ (Keir Starmer) ថ្លែងថា​​ពួក​យើង​មាន​វត្ត​មាន​នៅ​ទី​នោះ​​រួម​ជា​មួយ​លោ​កត្រាំ​ផង​ដែរ​សូម​អំពាវ​នាវ​​ឱ្យ​​លោក​ពូទីន​​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​។ លោក​ស្តាមើ​ថ្លែង​ថា​បើ​លោ​ក​ពូទីន​ពិត​ជា​មាន​ជំហរ​ច្បាស់​លាស់​នៅ​ក្នុង​បញ្ហា​នេះ​មែន​ គាត់​​គួរ​ណាស់​ប្រកាស​ប្រាប់​ពិភព​លោ​កឱ្យ​បាន​ច្បាស់​ៗ​នៅ​ក្នុង​ពេល​នេះ​។ លោក​ស្តា​មើ​​យល់​ថា​​គេ​មិន​គួរ​យក​លេស​​​នេះ ឬ​លេស​​នោះ​ដោយ​ប្រើ​ពាក្យ​ថា «​បើ​សិន»​ និង «​ក៏​ប៉ុន្តែ​» ត​ទៅ​ទៀ​តទេ​។

ក្រោយ​ការ​អំពាវ​នាវ​របស់​ថ្នាក់​ដឹក​នាំ​អឺរ៉ុប​ដូច​ខាង​លើ​នេះ​មិន​យូរ​ប៉ុន្មាន​ វិមាន​ក្រឹម​ឡាំង​បាន​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​វិញ​បែប​អវិជ្ជ​មាន​ និង​ការ​ចម្អក​ឡក​ឡឺយ​។ លោក​ប៉េស្កូស (Peskov) ថ្លែង​ថា​យើ​ងស្ដាប់​ឮ​សេចក្ដី​ថ្លែង​ការណ៍​ដ៏​ចម្រូង​ចម្រាស​របស់​ពួក​អឺរ៉ុប​។ ពួក​គេ​​ហាក់​ដូច​ជា​ចង់​មាន​បញ្ហា​ជា​មួយ​គ្នា (រុស្ស៊ី) ជា​ជាង​ចង់​ល្អ​នឹង​គ្នា​​។ រឿង​មាន​តែ​ប៉ុណ្ណឹង​ គ្មាន​អ្វី​ថ្មី​​ទេ​។​

តាម​ពិត​ ​ក្រុម​បស្ចិម​ប្រទេស​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​​ជា​បន្ត​បន្ទាប់​​ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម​អ៊ុយ​ក្រែន​។ ប៉ុន្តែ​ចំណុច​ដែល​គេ​ចាប់​អារម្មណ៍​នៅ​ត្រង់​ថា​ពួ​កគេ​ចាប់​ផ្ដើម​រួប​រួម​សាមគ្គី​គ្នា​ឡើង​វិញ​ (រវាង​អឺរ៉ុប និង​អាមេរិក​) បន្ទាប់​ពីមាន​បញ្ហា​រអាក់​រអួល​ខ្លះ​ៗ​ដោយ​សារ​នយោបាយ​​របស់​លោក​ត្រាំ​​។ នៅ​សុខ​ៗ​លោក​ដំឡើង​ពន្ធ​ទៅ​លើ​ក្រុម​សម្ព័ន្ធ​មិត្ត​នៅ​ទ្វីប​អឺរ៉ុប​ និង​​បាន​ផាត់​អឺរ៉ុប​ចេញ​ពី​ការ​ចរ​ចា​។​

ប្រភព​ខ្លះ​យល់​ថា​ទី​ក្រុង​វ៉ាស៊ីនតោន​ហាក់​ដូច​ជា​ចង់​ជួស​ជុលភាព​ទំនាក់​ទំនង​​ជា​មួ​យសម្ព័ន្ធ​មិត្ត​ចាស់​បន្ទាប់​ពី​អាមេរិក​បញ្ជូន​ប្រេសិត​ពិសេស​ទៅ​ជួប​សន្ទនា​គ្នា​ជា​មួយ​រុស្ស៊ី​មើល​ទៅ​បែប​ពិបាក​និយាយ​​គ្នា​​, បន្ទាប់​ពី​​លោក​ត្រាំ​ប្រើ​ភាសា​ទ្រគោះ​បោះ​បោក​ដាក់​លោ​ក​ហ្សេ​ឡិន​ស្គី​នៅ​សេត​វិមាន​ និង​បន្ទាប់​ពី​អាមេរិក​​កាត់​ផ្ដាច់​ជំនួយ​យោធា និង​ព័ត៌​មាន​សម្ងាត់​ទៅ​ឱ្យ​អ៊ុយ​ក្រែន​។​ ជា​ពិសេស​ គេ​កត់​សម្គាល់​ថា​ត្រាំចាប់​ផ្ដើម​កែ​ប្រែ​ចរិត​របស់​គាត់​បន្ទាប់​ពី​អាមេរិក និង​អ៊ុយ​ក្រែន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​រ៉ែ​កម្រ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ